អំបុក Me Tri - មុខម្ហូបពិសេសនៃទីក្រុងហាណូយ

(VOVWORLD) - ភូមិ Me Tri ប្រកបរបរធ្វើអំបុកអស់រយៈពេលរាប់រយឆ្នាំហើយ។ ដោយមានប្រពៃណីយូរអង្វែងភូមិរបរ Me Tri នៅរក្សាបានរូបមន្ដធ្វើអំបុកដែលគ្មានឯណាដូចបានឡើយ។ អំបុក Me Tri បានមានពាណិជ្ជសញ្ញាជាតិហើយនិងជាមុខម្ហូបល្បីឈ្មោះមួយរបស់ទីក្រុងហាណូយ។ 
អំបុក Me Tri - មុខម្ហូបពិសេសនៃទីក្រុងហាណូយ - ảnh 1 ម្ចាស់មូលដ្ឋានផលិតអំបុក Lien Du លោកស្រី Nguyen Thi Bich នៅភូមិ Me Tri

(VOVworld) - នៅរដ្ឋធានីហាណូយមានភូមិរបរធ្វើអំបុកល្បីឈ្មោះគឺភូមិ Vong នៅខ័ណ្ឌ Cau Giay និងភូមិ Me Tri នៅខ័ណ្ឌ Tu Liem ខាងត្បូង។ ភូមិរបរទាំងពីរនេះស្ថិតមិនឆ្ងាយពីគ្នាទេ។ ប៉ុន្តែ នាបច្ចុប្បន្ន របរធ្វើអំបុកនៅភូមិ Me Tri អភិវឌ្ឍន៍ជាងភូមិ Vong។ នៅភូមិ ទាំងពីរនៅមានគ្រួសារធ្វើអំបុកជាច្រើន។ លោកស្រី Nguyen Thi Buoi ម្ចាស់មូលដ្ឋាន ផលិតអំបុក Nguyen Khac Tuan នៅភូមិ Me Tri បានចែករំលែកថា៖

        «វត្ថុធាតុដើមធ្វើអំបុកគឺស្រូវដំណើបខ្ចី ជាពិសេស យើងខ្ញុំប្រើប្រាស់ប្រភេទស្រូវ ដំណើបផ្កាលឿង។ ស្រូវដំណើបផ្កាលឿងត្រូវបានដាំក្នុងភូមិឬត្រូវទិញនៅខេត្ត Bac Ninh ឬខេត្ត Bac Giang។ ចំណុចវិសេសវិសាលនៃអំបុក Me Tri គឺមិនជ្រលក់ពណ៌ ទេដើម្បីរក្សាព័ណ៌អំបុកដដែល។»

ឆ្លងកាត់បំរ៉ែបំរួលជាច្រើន របរធ្វើអំបុកបានផ្លាស់ប្តូរ។ ប្រសិនបើមុននេះ ប្រជាជន ធ្វើអំបុកនាសរទរដូវតែប៉ុណ្ណោះ នោះគឺឥឡូវនេះប្រជាជនធ្វើអំបុកពីដើមឆ្នាំដល់ចុងឆ្នាំ ។ ជំនួសឲ្យផលិតកម្មដោយដៃនាបច្ចុប្បន្នបណ្ដាគ្រួសារក្នុងភូមិបានធ្វើដោយម៉ាស៊ីន ទំនើបក្នុងការផលិតដែលជួយសន្សំសម្ចៃពេលវេលាកំលាំងចំណាយផលិតកម្មប៉ុន្តែ មិនបាត់បង់រស់ជាតិឆ្ងាញ់ភាពស្អិតនិងក្លិនក្រអូបនៃអំបុក Me Tri ទេ។ ម្ចាស់មូលដ្ឋានផលិតអំពុក Ngo Cong Bao លោកស្រី Le Thi Hien បានឲ្យដឹងថា៖

        «ស្រូវដំណើបផ្កាលឿងត្រូវលីងយ៉ាងម៉េចដើម្បីឲ្យឆ្អិនស្មើគ្នា ដូច្នេះ អំបុកនឹងមាន រស់ជាតិឆ្ងាញ់។ នេះគឺជាជំហានសំខាន់បំផុតក៏ដូចដាំបាយឆ្ងាញ់អញ្ជើញដែរ។ បន្ទាប់នោះដាក់ទៅក្នុងម៉ាស៊ីន

កិនបុកអំបុកជាច្រើនលើកច្រើនសារ។ ជំហានបុកអំបុកនិងរែងស្អាតគឺសំខាន់ណាស់។ ស្រូវចំនួន ១០០ គីឡូក្រាមធ្វើបានអំបុកចំនួន ១៥ គីឡូក្រាម។ អំបុកឆ្ងាញ់មានក្លិនក្រអូបនិងស្វិត។»

        អំបុកត្រូវបានវេចដោយល្លឹកផ្កាឈូក ដោយសារ ក្លិននៃស្លឹកផ្កាឈូកសម្របជា មួយរស់ជាតិផ្អែមឈ្ងុយឆ្ងាញ់របស់អំបុកបានបង្កើតរស់ជាតិពិសេសនៃផលិតផលនេះ។ ផលិតផលអំបុកភូមិ Me Tri សម្បូរបែបណាស់ដូចជា៖ អំបុកស្រស់ នំអំបុកនិងបាយ ដំណើបអំបុក។ ម្ចាស់មូលដ្ឋានផលិតអំបុក Lien Du លោកស្រី Nguyen Thi Bich នៅភូមិ Me Tri បានឲ្យដឹងថា៖

        «នៅភូមិមានមូលដ្ឋានផលិតអំបុកដោយទ្រង់ទ្រាយធំជាច្រើន។ គ្រួសារខ្ញុំនាំ ចេញអំបុកធម្មតានិងអំបុកសួតទៅទីផ្សារនៅឯបរទេសដូចជា៖ ជប៉ុន អង់គ្លេស បារាំង អាមេរិក។ អំបុក  Me Tri ទទួលបានការនិយមចូលចិត្តយ៉ាងខ្លាំងរបស់អាណិកជន វៀតណាម ជាពិសេសគឺមុខម្ហូបប្រហិតជៀនជាមួយអំបុកនិងបាយដំណើបជាមួយ អំបុក។»

អំបុកគឺជាមុខម្ហូបប្រពៃណីដែលភ្ញៀវទេសចណាក៏ត្រូវទិញធ្វើកាដូក្នុងពេល មកទស្សនានៅទីក្រុងហាណូយដែរ។ ប្រជាជនភូមិ Me Tri មានមោទនភាពណាស់ ក្នុងពេលដែលអតីតប្រធានា

ធិបតីអាមេរិក លោក Barack Obama បានទៅទស្សនាភូមិ Me Tri ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅទីនេះក្នុងឱកាសមកបំពេញ ទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាខែឧសភាឆ្នាំ ២០១៦។អំបុកបានក្លាយទៅជានិមិត្ដរូបលេចធ្លោសំរាប់ម្ហូបអាហារនៃបរមរាជវាំង Thang Long - ហាមូយ។ រស់ជាតិឆ្ងាញ់នៃអំបុកភូមិ Me Tri មិនត្រឹមតែឈានចូលក្នុងវណ្ណកម្ម អក្សសាស្ត្រវៀតណាម ប៉ុណ្ណោះទេ ថែមទាំង ស្ងើចសរសើរនូវភាពស្អាតសាមញ្ញរបស់ ជនបទវៀតណាម ទៀតផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ