អភិរក្សនិងអភិវឌ្ឍន៍ភូមិរបរទឹកត្រី Nam O
(VOVWORLD) - ភូមិរបរទឹកត្រី Nam O នៅខ័ណ្ឌ Lien Chieu ទីក្រុង Da Nang ភាគកណ្ដាល វៀតណាមត្រូវបានប្រសូត្រឡើងចាប់ពីដើមសតវត្ស ទី២០។ ពាណិជ្ជសញ្ញាទឹកត្រី Nam O មានកេរ្តិ៍ឈ្មោះលើទីផ្សារ ប៉ុន្តែនាបច្ចុប្បន្នដោយសារខ្វះខាតដីធ្លីផលិត កម្ម ភូមិរបរទឹកត្រី Nam O កំពុងជួបការលំបាកជាច្រើន។
ទឹកត្រី Nam O ត្រូវបានធ្វើដោយរូបមន្តជាប្រពៃណី មិនប្រើប្រាស់ជាតិគីមីទេ (រូបថត៖ baocongthuong) |
ទឹកត្រី Nam O ត្រូវបានកែច្នៃពីត្រីប្រៃមួយប្រភេទមានឈ្មោះថា “anchovy” ដែលមានពណ៌ខ្មៅនិងអត្រាប្រូតេអ៊ីនជាច្រើន។ ការធ្វើទឹកត្រីត្រូវជ្រើសរើសត្រីមិនធំពេក ហើយក៏មិនតូចពេកទេ។ ប្រឡាក់ត្រីជាមួយអំបិលតាមល្បាយអត្តាត្រី១០/អំបិល៤ ហើយផ្អាប់ទុកក្នុងរយៈពេល១ឆ្នាំទើបចម្រាញ់ទឹកត្រីបាន។ ពាងដាក់ត្រីលាយជាមួយ អំបិលពី២០០ដល់៣០០គីឡូក្រាមនឹងបម្រាញ់បានទឹកត្រី ពី១០០ដល់១៥០ លីត្រ។ របៀបកែច្នៃពិសេសនេះបានបង្កើតឡើងប្រភេទទឹកត្រីដ៏ឈ្ងុយឆ្ងាញ់។
ចាប់ពីឆ្នាំ២០១៦មក នាពេលដែលគម្រោងការណ៍មណ្ឌលអេកូឡូស៊ីបាន បង្កើតឡើងនៅ Nam O គឺគ្រួសារជាច្រើនគ្រួក្នុងភូមិរបរទឹកត្រីនេះ ត្រូវរំដោះដីធ្លី ដើម្បីចេញទៅរស់នៅទីកន្លែងផ្សេង។ បរិមាណគ្រួសារក្នុងភូមិរបរទឹកត្រីបាន ធ្លាក់ចុះពាក់កណ្ដាលនៅត្រឹម៥៥គ្រួប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត របរធ្វើទឹកត្រីនេះ ទាមទារឲ្យមានទំហំដីធ្លីផលិតកម្មដ៏ធំទូលាយ ប៉ុន្តែឥឡូវនេះទំហំដីធ្លីត្រូវបង្រួញ ជាច្រើន បណ្ដាលឲ្យរបរប្រពៃណីនៅភូមិ Nam O ត្រូវរងផលប៉ះពាល់។ ដើម្បី ជំនះពុះពារលើស្ថានការណ៍នេះ លោក Tran Ngoc Vinh ប្រធានសមាគមន៍ ភូមិរបរទឹកត្រី Nam O បានឲ្យដឹងថា៖
“បំណងប្រាថ្នារបស់ប្រជាជនយើងខ្ញុំគឺ ទោះជាយ៉ាងណាក៏ដោយ ត្រូវបង្ក លក្ខណៈងាយស្រួលសំរាប់ប្រជាជនប្រកបរបររកស៊ី។ ខ្ញុំចង់អំពាវនាវឲ្យវិនិ យោគិនផ្ដល់ជូនយើងខ្ញុំដីធ្លីមួយចំណែកដើម្បីយើងខ្ញុំបង្កើតសមាគមន៍ភូមិរបរទឹកត្រីដោយប្រមូលផ្ដុំនៅកន្លែងតែមួយ សំដៅគ្រប់គ្រងឲ្យបានងាយស្រួលជាង។ ភូមិរបរទឹកត្រីប្រពៃណី Nam O ត្រូវស្ថិតនៅលើដីធ្លី Nam O បើទៅកាន់កន្លែង ផ្សេងៗនឹងធ្វើឲ្យភូមិរបរប្រពៃណីរបស់យើងខ្ញុំសាបសូន្យទៅ”។
ថ្នាក់ដឹកនាំទីក្រុង Da Nang បានសំណូមពរឲ្យវិនិយោគិននៃកម្រោងការណ៍ មណ្ឌលទេសចរណ៍អេកូឡូស៊ី Nam O ជួយផ្ដល់ជូនដីធ្លី ដើម្បីស្ដារភូមិរបរទឹកត្រី ឡើងវិញ។ លោក Huynh Duc Tho ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា៖
“យើងខ្ញុំនឹងធ្វើការស្រាវជ្រាវដើម្បីស្ដារឡើងវិញនិងបើកទូលាយភូមិរបរទឹកត្រី Nam O ឲ្យក្លាយទៅជាតំបន់មួយដើម្បីឧទ្ទេសនាមផលិតផល ហើយក៏មាន តំបន់មួយទៀតសំរាប់ការធ្វើផលិតកម្មទៀតផង។ ខ្សែបន្ទាត់បែងចែកមណ្ឌល ទេសចរណ៍ជាមួយទីប្រជុំជននឹងបានបើកទូលាយ”។
ទោះបីជាត្រូវប្រឈមមុខនឹងការលំបាកសាកល្បងក្ដី ប៉ុន្តែគ្រួសារជាច្រើនគ្រួ ក្នុងភូមិរបរទឹកត្រី Nam O នៅតែប្ដេជ្ញាចិត្តថែរក្សារបរប្រពៃណីនេះ។ មូលដ្ឋានផលិត ទឹកត្រីមួយចំនួនកន្លែងនៅទីនេះ បានវិនិយោគទុនបើកទូលាយខ្នាតផលិតកម្ម ចុះបញ្ជីម៉ាក់ទឹកត្រីសំរាប់មូលដ្ឋានខ្លួន។ មន្ទីរឧស្សាហពាណិជ្ជកម្មនិងមជ្ឈ មណ្ឌលផ្សព្វផ្សាយកសិកម្មឧស្សាហកម្មទីក្រុង Da Nang បានជូនម៉ាស៊ីនផលិត កម្មចំពោះប្រជាជនក្នុងភូមិ ក៏ដូចជាជួយឧបត្ថម្ភក្នុងការលក់ចេញនិងផ្សព្វផ្សាយ ផលិតផលផងដែរ។ លោក Dam Quang Hung ប្រធានគណៈកម្មាធិការប្រជាជន ខ័ណ្ឌ Lien Chieu បានឲ្យដឹងថា៖
“យើងខ្ញុំបានបញ្ជាណែនាំឲ្យសង្កាត់ Hoa Hiep Nam ដែលជាទីកន្លែងធ្វើ ផលិតកម្មខ្នាតធំនិងមានប្រពៃណីនៅភូមិ Nam O ដើម្បីយកមតិរបស់គ្រួសារទាំង អស់ក្នុងតំបន់។ ដោយឈរលើមូលដ្ឋាននោះ ដាក់សំណុំជូនទីក្រុង Da Nang ដើម្បីជ្រើសរើសទីកន្លែងធ្វើផលិតកម្មឲ្យបានសមស្រប”។
នាបច្ចុប្បន្ន ផលិតផលទឹកត្រី Nam O មិនត្រឹមតែបានដាក់លក់នៅទីក្រុង Da Nang ប៉ុណ្ណោះទេ ថែមទាំងបានលក់ចេញទៅខេត្តក្រុងផ្សេងៗជាច្រើនក្នុង ទូទាំងប្រទេសទៀតផង។ អ្នកភូមិ Nam O មានមោទនភាពជានិច្ចអំពីផលិតផល ប្រពៃណីរបស់ខ្លួន។ គេគោរពរបរប្រពៃណីនេះ ហើយប្ដេជ្ញាចិត្តរក្សាឲ្យបានរឹងមាំ នូវពាណិជ្ជសញ្ញាទឹកត្រី Nam O ដ៏ល្បីល្បាញជាយូរយាណាស់មកហើយ៕