អភិវឌ្ឍន៍កសិកម្មទំនើបនៅវៀតណាម
VAN ANH – TO TUAN -  
(VOV) /  
(VOV)_វៀតណាមមានលក្ខណះអំណោយផលដើម្បីអភិវឌ្ឍន៍កសិកម្មជាច្រើន ក៍
ប៉ុន្តែ មិនទាន់មានអង្គភាពអាជីវកម្មច្រើនអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាចូលក្នុង
ផលិតកម្ម កសិកម្មនៅឡើយទេ ជាពិសេសគឺការអនុវត្តបច្ចេកវិទ្យាព័ត៍មានចូល
ក្នុងការអភិវឌ្ឍន៍កសិកម្ម។
|
អភិវឌ្ឍន៍កសិកម្មទំនើបនៅវៀតណាម |
ក្នុងរយៈពេល២ឆ្នាំកន្លងទៅ សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍យោធា Viettel
បានផ្គត់ផ្គង់ដំណោះស្រាយ Agri.one សំរាប់បណ្ដាកសិករ អ្នកជំនួញ នៅក្នុងតំបន់
វាលទំនាបដីសណ្តទន្លេ Cuu Long ។ នេះគឺជាប្រព័ន្ធព័ត៍មានអេឡិកត្រូនិក ពិគ្រោះ
យោបល់ជូនប្រជាកសិករ នូវព័ត៍មានទូទៅ ដូចជា៖ ការខ្ចីទុន ជ្រើសរើសពូជ ព័ត៍
មានអំពីធាតុអាកាស និងបទពិសោធន៍អំពីការបង្ការ ព្យាបាលជំងឺសំរាប់សត្វពា
ហនៈ។ នាបច្ចុប្បន្ន Agri.one មានអតិថិជនចំនួន១,២លាននាក់។ លោក Bui Quang
Huy នាយករង មជ្ឈមណ្ឌលអភិវឌ្ឍន៍សេវាកម្មថ្មី ដំណោះស្រាយបច្ចេកវិទ្យាព័ត៍
មាន និងទូរគមនាគមន៍ បានអោយដឹងថា៖នាពេលខាងមុខ Viettel នឹងបើកទូ
លាយសេវាកម្មនេះលើទូទាំងប្រទេស៖
“ ប្រសិនបើ អនុវត្តបច្ចេកវិទ្យាព័ត៍មាននេះសំរាប់កសិកម្ម នឹងជំរុញកំណើន
GDP យ៉ាងខ្លាំងក្លា។ ក្រៅពីនោះ ភាគច្រើនបណ្ដាកសិករនៅតំបន់ជនបទ តំបន់
ឆ្ងាយដាច់ស្រយាល ទាក់ទងនឹងបច្ចេកវិទ្យាគឺលំបាកណាស់។ នេះគឺជាផ្សារធំ១
ហើយបណ្ដាអ្នកផ្គត់ផ្គង់នៅមិនទាន់បានយកចិត្តទុកដាក់ចំពោះតំបន់នេះឡើយ
ទេ ដោយគេផ្តោតនៅតំបន់ទីក្រុងតែប៉ុណ្ណោះ។ យើងខ្ញុំគិតថា ត្រូវនាំបច្ចេកវិទ្យា
ព័ត៍មានអោយបានទៅដល់ប្រជាកសិករ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមព្រមទាំង
ជួយប្រជាកសិករធ្វើមាន ក៍ដូចជាបង្កើនបរិមាណអតិថិជនទៀតផង។ ”
|
អភិវឌ្ឍន៍កសិកម្មទំនើបនៅវៀតណាម |
នៅវៀតណាម សម្ព័ន្ធក្រុមហ៊ុនទឹកដោះគោ TH បានវិនិយោគប្រព័ន្ធគ្រប់គ្រង
គុណភាពខ្ពស់ និងដំណើរផលិតកម្មបិទជិត ពីការដាំស្មៅ កសាងកសិដ្ខានចិញ្ចឹម
រហូតដល់ការចែកចាយផលិតផលដល់អ្នកប្រើប្រាស់។ តាមនោះ ប្រព័ន្ធកសិដ្ឋាន
TH ត្រូវបានបញ្ជាតាមកុំព្យូទ័រ១០០%។
ក្រុមហ៊ុនភាគហ៊ុនទូរគមនាគមន៍ FPT បានសហប្រតិបត្តិការជាមួយសម្ព័ន្ធក្រុម
ហ៊ុន Fijitsu ជប៉ុន កសាងបណ្ដារូបសណ្ឋានតំបន់កសិកម្ម គំរូប្រើប្រាស់ដំណោះ
ស្រាយគ្រប់គ្រងកសិកម្ម Akisai នៅស្រុក Gia Lam រដ្ឋធានីហាណូយនិងតំបន់
ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ទីក្រុងហូជីមិញ ក្នុងឆ្នាំ ២០១៥និងឆ្នាំ ២០១៦។
លោក Truong Gia Binh ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភាគហ៊ុនទូរគមនា
គមន៍ FPT បានអោយដឹងថា៖
“ កសិកម្មទំនើបជាការបោះជំហានលោតផ្លោះ ជំរុញទិន្នផលពលកម្ម ខ្ពស់
ផ្សាភ្ជាប់ការអភិវឌ្ឍន៍កសិកម្មជាមួយផ្នែកសេដ្ឋកិច្ច និងសង្គម។ ប្រការនេះជួយ
លើកកំពស់ថានៈរបស់ប្រទេសជាតិ ដើម្បីវៀតណាម អាចក្លាយទៅជាឃ្លាំងម្ហូប
អាហារទំនើប មានប្រភពធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធទំនើប និងជា
ទីមកដល់របស់ភ្ញៀវទេសចរណ៍។ ”
វៀតណាមជាប្រទេសកសិកម្ម ដោយមានគ្រឹះដ្ឋានបច្ចេកវិទ្យាព័ត៍មានអភិវឌ្ឍន៍
អត្រាកសិករប្រើប្រាស់ទូរស័ព្ទចល័តខ្ពស់ អ៊ីនធឺណែតបានតភ្ជាប់ដល់ថ្នាក់ឃុំ។
ប៉ុន្តែការអនុវត្តបច្ចេកវិទ្យាព័ត៍មានរបស់ប្រជាជននៅតាមជនមានកំរិតទាបនៅ
ឡើយ ដោយសារអង្គភាពអាជីវកម្មជាច្រើន មិនទាន់យកចិត្តទុកដាក់វិនិយោគ
បច្ចេកវិទ្យាព័ត៍មានចូលក្នុងកសិកម្ម។ ដូច្នេះ រដ្ឋាភិបាលបាននិងកំពុងតម្រង់ទិស
ដៅអភិវឌ្ឍន៍ម៉ាក្រូ លើកទឹកចិត្តអង្គភាពអាជីវកម្មចូលរួម។ ការអនុវត្តបច្ចេកវិទ្យា
ចូលក្នុងប្រព័ន្ធព័ត៍មានក្នុងវិស័យកសិកម្មនេះ មិនគ្រាន់តែបង្កលក្ខណះងាយ
ស្រួលសំរាប់ផ្នែកបច្ចេកវិទ្យាព័ត៍មានអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាស
ដើម្បីអភិវឌ្ឍន៍ខឿនកសិកម្មទំនើបនៅវៀតណាមទៀតផង៕
VAN ANH – TO TUAN
-VOV