អភិវឌ្ឍរូបសណ្ឋានចិញ្ចឹមជលផលនៅខេត្ត Ba Ria – Vung Tau

(VOVWORLD) - មិនត្រឹមតែមានភាពប្រៀបក្នុងការនេសាទប៉ុណ្ណោះទេ ប៉ុន្តែ ខេត្ត Ba Ria – Vung Tau ក៏ជាតំបន់មួយក្នុងចំណោមតំបន់នៅប្រទេសវៀតណាមដែលមាន លក្ខណៈអំណោយផលសម្រាប់អភិវឌ្ឍរបរចិញ្ចឹមជលផលទៀតផងដែរ។ ទម្រង់ រូបភាពចិញ្ចឹមជលផលដោយអនុវត្តបច្ចេកវិទ្យាខ្ពស់ជាច្រើនត្រូវបានប្រជាកសិករប្រចាំតំបន់យកតម្រាប់តាមប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ នេះក៏ជា ទិសដៅអភិវឌ្ឍនៃវិស័យកសិកម្មរបស់ខេត្តនាពេលខាងមុខផងដែរ។

  ខេត្ត Ba Ria – Vung Tau មានផ្ទៃដីចិញ្ចឹមជលផលទំហំប្រមាណ៦.៣០០ ហិកតា។ ដើម្បីអភិវឌ្ឍរបរចិញ្ចឹមជលផលប្រកបដោយចីរភាពលើទ្រង់ទ្រាយធំ មន្ទីរកសិកម្មនិងអភិវឌ្ឍជនបទខេត្តបានលើកទឹកចិត្តឲ្យប្រជាជនអនុវត្តវិទ្យាសាស្ត្រ-បច្ចេកវិទ្យាទៅក្នុងការផលិត។ ខេត្តបានដាក់ចេញ គោលជំហរស្ដីពីការកសាង មជ្ឈមណ្ឌលស្រាវជ្រាវ ផលិតជលផល-គ្រឿងសមុទ្រជាច្រើនប្រភេទ ជា ពិសេសគឺអនុវត្តបច្ចេកវិទ្យា ៤.០ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង កាត់បន្ថយហានិភ័យ លើកកំពស់ផលិតភាព គុណភាព បន្សាំនឹងការប្រែប្រួល អាកាសធាតុ។
អភិវឌ្ឍរូបសណ្ឋានចិញ្ចឹមជលផលនៅខេត្ត Ba Ria – Vung Tau - ảnh 1គ្រួសារលោក Nguyen Duy Hai ប្រមូលផលត្រីដែលបានចិញ្ចឹមនៅក្នុងទ្រុងបែរតាមបច្ចេកវិទ្យាន័រវេស។ (រូបថត៖ baobariavungtau.com.vn) 

        លោក Nguyen Duy Hai ម្ចាស់មូលដ្ឋានចិញ្ចឹមត្រីក្នុងទ្រុងបែរនៅឃុំ Long Son បានឲ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ លោកបានអនុវត្តការចិញ្ចឹម ត្រីសមុទ្រក្នុងទ្រុងមូលតាមបច្ចេក វិទ្យារបស់ន័រវេស។ វិធីនេះបាននាំមកនូវប្រសិទ្ធ ភាពខ្ពស់ជាងប្រមាណ២០%បើប្រៀបធៀបនឹងការចិញ្ចឹមត្រីនៅក្នុងទ្រុងប្រពៃណី។

        ចំពោះសត្វបង្គារវិញ ខេត្តបានផ្ដោតសំខាន់ទៅលើការអភិវឌ្ឍតំបន់ចិញ្ចឹម បង្គារបែបឧស្សាហ កម្មនៅស្រុក Dat Do ទីក្រុង Ba Ria និងចិញ្ចឹមនៅក្នុង ទ្រុងបែរនៅទីក្រុង Vung Tau ឬទីរួមខេត្ត Phu My។ នាបច្ចុប្បន្ន ខេត្តមានផ្ទៃទឹក ទំហំ៣៩០០ហិកតាសម្រាប់ចិញ្ចឹមបង្គារ។ រូបសណ្ឋានចិញ្ចឹមបង្គារអនុវត្តបច្ចេក វិទ្យាខ្ពស់ កំពុងត្រូវបានសហគ្រាស សហករណ៍និងប្រជាជនជាច្រើននៅក្នុងខេត្ត បណ្ដាក់ទុនវិនិយោគ។ អត្រានៃការចិញ្ចឹមបង្គារប្រកបដោយជោគជ័យសម្រេច បានជាង៩០% ហើយផ្ដល់នូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាងច្រើនដងបើ ប្រៀបធៀបនឹងការចិញ្ចឹមបង្គារនៅក្នុងស្រះ។ លោក Nguyen Tri Thuc អ្នកចិញ្ចឹមបង្គារម្នាក់នៅខេត្ត Ba Ria – Vung Tau បានឲ្យដឹងថា៖

        “នាបច្ចុប្បន្ន យើងខ្ញុំកំពុងចិញ្ចឹមបង្គារតាមបច្ចេកវិទ្យាថ្មី ដោយគួបផ្សំនឹង ស្អាត៣នោះគឺ ទឹកស្អាត ពូជស្អាតនិងបាតស្រះស្អាត ដើម្បីការពារបរិស្ថាន។ ធ្វើបានយ៉ាងដូច្នេះទើបមានចីរភាព។ ទោះបីជាចំណាយប្រាក់ជាច្រើនក៏ ដោយ ប៉ុន្តែ ផលិតភាពត្រូវបានលើកកំពស់ ហើយឆាប់ដោះយកដើមទុនវិញ”។

អភិវឌ្ឍរូបសណ្ឋានចិញ្ចឹមជលផលនៅខេត្ត Ba Ria – Vung Tau - ảnh 2ប្រជាជនប្រមូលផលត្រីដែលបានចិញ្ចឹមនៅក្នុងទ្រុងបែរ។ (រូបថត៖ baobariavungtau.com.vn) 

        ការអនុវត្តរូបសណ្ឋានចិញ្ចឹមជលផលតាមបច្ចេកវិទ្យាខ្ពស់នៅខេត្ត Ba Ria – Vung Tau គឺជាទិសដៅថ្មី ដែលមានសក្ដានុពលខ្ពស់ ដោយសារវាជួយឲ្យអ្នក ចិញ្ចឹមមានអារម្មណ៍នឹងនរចិត្ត នៅចំពោះមុខបម្រែបម្រួលពិបាកទាយទុកជាមុននៃអាកាស ធាតុ ព្រមទាំងលើកកំពស់ប្រសិទ្ធភាពផលិតកម្មផងដែរ។ លោក Tran Van Cuong នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍជនបទខេត្ត Ba Ria – Vung Tau បានឲ្យដឹងថា៖

        “តំបន់ Con Dao ជាតំបន់ប្រៀបខ្លាំងរបស់ខេត្ត ដោយសារតំបន់នេះមាន សក្ដានុពលដ៏ធំធេង ហើយមិនទាន់ត្រូវបានរៀបចំឲ្យមានរបៀបរៀបរយនៅ ឡើយទេ។ ទីពីរគឺ តំបន់ឆ្នេរសមុទ្រពី Binh Chau ដល់ Vung Tau ក៏មានប្រៀប ខ្លាំងផងដែរ។ ដំបូងបង្អស់ ខេត្តនឹងផ្ដោតសំខាន់ទៅលើការអនុវត្តរូបសណ្ឋាន សាកល្បង ហើយជ្រើសរើសសហគ្រាសដែលមានសក្ដានុពល ពិចារណាការ វិនិយោគផលិតកម្មតាមស្ថានភាពជាក់ស្ដែង តាមនោះឆ្ពោះទៅការអភិវឌ្ឍ តំបន់មានសក្ដានុពលនានា”។

        ទន្ទឹមជាមួយគ្នានោះ ខេត្ត Ba Ria – Vung Tau ក៏បានបង្កលក្ខណៈងាយ ស្រួលសម្រាប់ប្រជាជនអនុវត្តរូបសណ្ឋានចិញ្ចឹមជលផលដោយមាន វិញ្ញាបនបត្របញ្ជាក់ពីប្រភពដើមចំពោះផលិតផលស្នូលដូចជាបង្គារខ្លឹងនិងបង្គារជើងស។ លោក Nguyen Huu Thi ប្រធានការិយាល័យទទួលបន្ទុកការចិញ្ចឹម ចំណុះនាយកដ្ឋានជលផល Ba Ria-Vung Tau បានឲ្យដឹងថា៖

        “ការអភិវឌ្ឍផ្នែកចិញ្ចឹមជលផលគឺជាទិសដៅរួម។ ខេត្តបានចេញផ្សាយ ឯកសារមួយចំនួនស្ដីពីការអភិវឌ្ឍការចិញ្ចឹមជលផលនិងកាត់បន្ថយការធ្វើអាជីវ កម្មនៅសមុទ្រ។ យើងនឹងអភិវឌ្ឍផ្នែកចិញ្ចឹមជលផលតាមទិសដៅអនុវត្តបច្ចេក វិទ្យាខ្ពស់ ដែលដំបូងបង្អស់គឺការចិញ្ចឹមបង្គារ បន្ទាប់មក គឺការចិញ្ចឹមជលផលនៅ ក្នុងទ្រុងបែរ និងការចិញ្ចឹមអូយស្ទឺរ”។

        ការចិញ្ចឹមជលផលត្រូវបានកំណត់ថា ជាទិសដៅអភិវឌ្ឍប្រកបដោយ ចីរភាពនៃខេត្ត Ba Ria – Vung Tau។ នេះជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចនៅមូលដ្ឋាន ធ្វើទំនើបកម្មកសិកម្មនិងជនបទនៅខេត្ត Ba Ria-Vung Tau ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ