ការជួបប្រាស្រ័យ “អាជីវការិនីឆ្ពោះទៅសមុទ្រកោះនៃមាតុប្រទេស”។

ការជួបប្រាស្រ័យ “អាជីវការិនីឆ្ពោះទៅសមុទ្រកោះនៃមាតុប្រទេស”។ - ảnh 1
អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan


        VOV-ក្នុងឱកាសរំលឹកខួបលើកទី១០៣ទិវានារីអន្តរជាតិ(ទី៨មិនា) នាថ្ងៃទី
២មិនានៅ​ក្រុងហាណូយបានប្រព្រឹត្តទៅកម្មវិធីជួបប្រាស្រ័យជាមួយប្រធានបទ “អាជីវការិនីឆ្ពោះទៅសមុទ្រកោះនៃមាតុប្រទេស”។ ថ្លែងមតិនៅពិធីជួបប្រាស្រ័យ
អនុប្រធាន​រដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានអះអាងថា ក្នុងប៉ុន្មាន
ឆ្នាំកន្លងមក បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់មានគោលការណ៍គោល
នយោបាយជា​ច្រើនដើម្បីអភិវឌ្ឍន៍អង្គភាពអាជីវកម្មពង្រីកតួនាទីរបស់អាជីវករ
ក្នុងការកសាង​ការពារនិងអភិវឌ្ឍន៍ប្រទេសជាតិ។​ បណ្ដាអាជីវការិនីបានរួម
ចំណែកសកម្មទៅ​ក្នុងកំណើនសេដ្ឋកិច្ចធានាការងារធ្វើនិងសុខុមាលភាពសង្គម។
អនុប្រធានរដ្ឋ Nguyen Thi Doan បានសង្កត់ធ្ងន់ថា៖

        “ជាមួយកម្មវិធីឆ្ពោះទៅសមុទ្រកោះនៃមាតុប្រទេសថ្ងៃនេះ អាជីវការិនីជា​ច្រើនរូបបានមានកម្មវិធីជាក់ស្ដែងរួមវិភាគទានយ៉ាងជាក់ស្ដេងដើម្បីផ្ញើរទឹកចិត្ត​របស់ខ្លួនមកសមុទ្រកោះឆ្ងាយ។ ពិតប្រាកដថាទឹកចិត្តរបស់បងប្អូននារីនឹង​រួម​ចំណែកធ្វើឲ្យនឹងនចិត្តបណ្ដាយុទ្ធជនដែលកំពុងច្បាមជាប់សមុទ្រការពារមាតុ​ប្រទេសជាទីស្រលាញ់របស់យើងទាំងយប់ទាំងថ្ងៃ៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ