|
ជនរួមជាតិខ្មែរ An Giang សប្បាយរីករាយទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី |
VOV-ក្នុងរយៈពេល៣ថ្ងៃគឺពីថ្ងៃទី១៤ដល់១៦មេសា ជនរួមជាតិខ្មែរនៅ
An Giang ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៉ាងអ៊ូអរសប្បាយ។ ជាមួយប្រពៃណីសាមគ្គីភាពរួមជាមួយការខំប្រឹងប្រែងរបស់គណៈកម្មាធិការបក្សរដ្ឋ
អំណាចគ្រប់ជាន់ថ្នាក់ក្នុងការនាំគោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋ
ចូលក្នុងជីវភាពរស់នៅ ជារៀងរាល់ឆ្នាក្នុងពិធីបុណ្យចូលឆ្នាំថ្មី ជនរួមជាតិខ្មែរ
បានមានក្តីសប្បាយរីករាយថ្មីជាច្រើន។ លោក Chau Chanh ជនខ្មែរមួយនាក់
នៅឃុំ Chau Lang ស្រុក Tri Ton បានសំណេះសំណាលថា៖
“ក្តីសប្បាយរីករាយធំបំផុតគឺយើងខ្ញុំបានមានបុណ្យតេតសប្បាយនិង
មានគ្រៀងបរិភោគឧបភោគគ្រប់គ្រាន់និងត្រូវបានបក្សរដ្ឋយកចិត្តទុកដាក់។ នេះជាប្រការសប្បាយធំបំផុតរបស់ជនរួមជាតិខ្មែរ។”
ក្នុងឱកាសបុណ្យតេតប្រពៃណីចូលឆ្នាំថ្មីឆ្នាំនេះក៏ជាពេលវេលាដែលស្រុក
Tri Ton ទទួលរៀបចំទិវាបុណ្យវប្បធម៍កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរខេត្ត
An Giang លើកទី៩ឆ្នាំ២០១៣។ លោក Do Minh Tri អនុប្រធានគណៈកម្មាធិការ
ប្រជាជនស្រុក Tri Ton បានចាត់ទុកថា៖
“ឆ្នាំនេះពិធីបុណ្យវប្បធម៍ចំនឹងបុណ្យតេតប្រពៃណីរបស់ជនរួមជាតិខ្មែរ។
ដូច្នេះប្រជាជនបានសប្បាយរីករាយទទួលបុណ្យតេតផងនិងពិធីបុណ្យផង។
មុនបុណ្យតេត ប្រជាជនមានចំណូលខ្ពស់ពីរដូវផលិតកម្មកសិកម្មបានជា
ជីវភាពរស់នៅបានលើកកំពស់និងការទទួលបុណ្យតេតសប្បាយជាង៕”