|
ទីភ្នាក់ងារសារព័ត៌វៀតណាមជួយជូនដំណឹងក្នុងកម្មវិធីវៀតណាម-ឡាវ។ |
(VOV)-ដើម្បីជួយជ្រោមជ្រែងកម្មវិធី “លើកកំពស់ការយល់ដឹងរបស់
សហគមន៍អំពីការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការពារ
បរិស្ថានវៀតណាម-ឡាវ” ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានអះអាង ថានឹងជួយជូនដំណឹងសំរាប់សកម្មភាពរបស់កម្មវិធីនេះនិងចង់ទទួលកិច្ច សហប្រតិបត្តិការជិតស្និទ្ធជាមួយសមាគមន៍ការពារធម្មជាតិ-បរិស្ថានវៀត
ណាម។ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម Bui Quang Vinh
បានចាត់ទុកថា ព្រឹត្តិការនេះដែលនឹងបានរៀបចំនៅទីក្រុង Vinh របស់ វៀតណាមនិងរដ្ឋធានីវៀងច័ន្ទរបស់ឡាវក្នុងរយៈពេលខាងមុខ ជា សកម្មភាពជាក់ស្ដែងដើម្បីជួយជ្រោមជ្រែងឆ្នាំសាមគ្គីភាពមិត្តភាពវៀត
ណាម-ឡាវ។ ទន្ទឹមនឹងនោះនេះក៏ជាឱកាសល្អដើម្បីសហគមន៍អង្គភាព
អាជីវកម្មនិងប្រជាជននៃប្រទេសទាំងពីរលើកកំពស់ការយល់ដឹងជំរុញ
ខ្លាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ចីរភាពរបស់ប្រទេស
ទាំអពីរ៕