បណ្ដាតំបន់អនុវត្តរាល់សកម្មភាពថែទាំបុណ្យតេតអោយជនក្រីក្រ

(VOV)_នៅសល់តែ១ខែទៀត គឺមកដល់បុណ្យតេតប្រពៃណី ២០១៣ ក្នុងរយះ
ពេលប៉ុន្មានថ្ងៃនេះ នៅតំបន់ជាច្រើន ក្នុងទូទាំងប្រទេស កំពុងសកម្ម អនុវត្តរាល់ស
កម្មភាពថែទាំបុណ្យតេត អោយជនក្រីក្រ សំដៅធានាថា÷ គ្រួសារទាំងលាយសុទ្ធតែ
មានបុណ្យតេតកក់ក្ដៅ សប្បាយរីករាយ និងសន្សំសំចៃ។

          ខេត្ត Thanh Hoa បានជូនអំណោយចំនួន ៣៥ពាន់ ​ចំណែក ​អោយ​បណ្ដា​មុខ​សញ្ញាជាជនក្រីក្រ គ្រួសារលំបាក។ ក្រៅពីនោះ ខេត្តក៏បានលៃទុកអំណោច​ចំនួន ​៤៥០ ចំណែក ចែកជូនបណ្ដាគ្រួសារមានស្ថានភាពលំបាកពិសេសផងដែរ។ ឆ្នាំនេះ
 ខេត្ត Thanh Hoa បានអនុវត្តរូបសណ្ឋានថ្មី ​ក្នុងផែនការថែទាំបុណ្យតេតេ​អោយ​ជនក្រីក្រ នោះគឺ ក្រឡរអង្ករមនោសញ្ជេតនា ដើម្បីជួយឧបត្ថម្ភប្រជាជន​គ្រប់​រូប​បានទទួលបុណ្យតេតមួយប្រកបដោយកកក្តៅ។លោកស្រី Trinh Thi Tiep នាយិកា​សមាគមកក្កបាតក្រហមខេត្ត Thanh Hoa បានអោយដឹងថា÷

          “ យើងខ្ញុំអំពាវនាវប្រជាកសិករទាំងមូល ក្នុងភូមិ មនុស្សម្នាក់ៗជួយឧបត្ថម្ភ​អង្ករមួយចំណែក និងទឹកប្រាក់ ដើម្បីជួយឧបត្ថម្ភបណ្ដាអ្នកមានស្ថានភាព​​លំ​បាក​ពិសេស នៅក្នុងភូមិ របស់ខ្លួន។ការងារនេះ ក៏បានបង្កើនបន្ថែមចំណងសាមគ្គី​ភាព ​តភ្ជាប់រវាងបណ្ដាគ្រួសារ និងពីនោះ ក៏អំពាវនាវការជួយឧបត្ថម្ភបន្ថែមទៀត​របស់
សហគមន៍៕ ”

          ខេត្ត Quang Ninh កំពុងអនុវត្តការស្រាវជ្រាវ​ ពិនិត្យមើលគ្រួសារ​ក្រីក្រ ​ដើម្បី
ជួយ​ឧបត្ថម្ភក្នុងឱកាសបុណ្យតេតនេះដែរ។ នាពេលនោះ គណះកម្មាធិការប្រជា
ជនទីក្រុង Da Nang បានសម្រេចចិត្តចំណាយ​ប្រាក់ជិត ​២០ ពាន់លាន​ដុង ​ដើម្បី​ទៅសាក់សួរសុខទុក្ខ ជូនអំណោយ ​ជួយឧបត្ថម្ភការលំបាកចំពោះ​បណ្ដាមុខសញ្ញា​គោលនយោបាយ សង្គម ក្នុងឱកាសបុណ្យតេតប្រពៃណី ២០១៣នេះ។ ខេត្ត 
Quang Nam បានចំណាយប្រាក់ចំនួន ៣៤ ពាន់លានដុង ​ដើម្បី​ជួយ​ឧបត្ថម្ភមុខ​សញ្ញា​គោលនយោបាយចំនួន ១០៧ ០០០ នៅក្នុងតំបន់ទទួលបុណ្យតេតប្រពៃណីផងដែរ៕

បណ្ដាតំបន់អនុវត្តរាល់សកម្មភាពថែទាំបុណ្យតេតអោយជនក្រីក្រ  - ảnh 1
បណ្ដាតំបន់អនុវត្តរាល់សកម្មភាពថែទាំបុណ្យតេតអោយជនក្រីក្រ (internet)
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ