|
បំផុសកម្មវិធីផ្ដើមគំនិតបង្កាប្រឆាំងអំពើពុករលួយឆ្នាំ២០១៣។ |
VOV-អនុវត្តយុទ្ធសាស្ត្រជាតិអំពីបង្កាប្រឆាំងអំពើពុករលួយដល់ឆ្នាំ២០២០ នាព្រឹកថ្ងៃទី២៩វិច្ឆិកានៅក្រុងហាណូយអធិការកិច្ចរដ្ឋាភិបាលវៀតណាមបានសហការជាមួយធនាគារពិភពលោករៀបចំកម្មវិធីការផ្ដើមគំនិតបង្កាប្រឆាំងអំពើពុករលួយវៀតណាម២០១៣ជាមួយប្រធានបទ “បង្កើនតម្លាភាពស្មោះត្រង់និងការទទួលខុសត្រូវកាត់បន្ថយអំពើពុករលួយ”។ លោក Tran Duc Luong អគ្គអធិការកិច្ចរងរដ្ឋាភិបាលបានឲ្យដឹងថា៖
“គោលដៅនៃកម្មវិធីការផ្ដើមគំនិតបង្កាប្រឆាំងអំពើពុករលួយ២០១៣គឺរួមចំណែកកាត់បន្ថយអំពើពុករលួយ។ នាបច្ចុប្បន្នយើងកំពុងស្វែងរកគំនិតច្នៃប្រឌិត
ក្នុងសហគមន៍ ក្នុងប្រជាជន ពិសេសគឺនៅមូលដ្ឋាន។ ពីព្រោះតួនាទីរបស់សង្គម
គឺសំខាន់ណាស់ បណ្ដាស្រទាប់ជាន់ថ្នាក់អង្គការដែលពិសេសគឺមូលដ្ឋានក្នុងការ
ចូលរួមប្រឡង។ គោលដៅចុងក្រោយរបស់យើងខ្ញុំគឺស្វែងរកដំណោះស្រាយល្អ
គំនិតល្អដើម្បីបង្កាប្រឆាំងអំពើពុករលួយ៕”