ព្រឹទ្ធសមាជិកអាមេរិក៖ការទាមទាអធិបតេយ្យភាពរបស់ចិនលើសមុទ្រខាងកើតគឺធំទូលាយពេក

         

ព្រឹទ្ធសមាជិកអាមេរិក៖ការទាមទាអធិបតេយ្យភាពរបស់ចិនលើសមុទ្រខាងកើតគឺធំទូលាយពេក - ảnh 1
បណ្ឌិត Bonnie Glasser:ចិនត្រូវដាក់ខ្លួនក្នុងស្ថានភាពរបស់ប្រទេសផ្សេងៗ
ដើម្បីមានសកម្មភាពសមស្របនៅដំបន់សមុទ្រខាងកើត។


              VOV-ចិនត្រូវដាក់ខ្លួនក្នុងស្ថានភាពរបស់ប្រទេសផ្សេងៗដើម្បីមាន​
សកម្មភាព​សមស្របនៅដំបន់សមុទ្រខាងកើត។ សិក្ខាសាលា “សមុទ្រខាង
កើត​និង​អាស៊ី-ប៉ាស៊ីហ្វិកក្នុងដំណាក់កាលស្វែងរកដំណោះស្រាយដើម្បីដោះ
​ស្រាយ​ជំលោះ” ដោយមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS)
រៀបចំ​នៅ​រដ្ឋធានីវ៉ាស៊ីងតោនបានឈានចូលថ្ងៃធ្វើការទី២។ ព្រឹទ្ធសមាជិក
អាមេរិក Joe Liberman បានមានបទថ្លែងមតិចាត់ទុកថា អ្វីៗដែលកំពុងប្រព្រឹត្ត ទៅនៅដំបន់សមុទ្រខាង​កើត​មិនត្រឹមតែជិះឥទ្ធិពលដល់អាមេរិកប៉ុណ្ណោះទេ ថែមទាំងសកលលោកទាំងមូល​ទៀតផង។ គោលនយោបាយរបស់ចិននៅដំបន់ សមុទ្រខាងកើតខ្វះមូលដ្ឋាន​ច្បាស់លាស់យោងទៅតាមច្បាប់អន្តរជាតិបណ្ដាល ការសង្ស័យនិងអាចនាំមកការ​គិតគូរ​ខុសឆ្គង។ នេះក៏ជាប្រការធ្វើឲ្យចិនអាចត្រូវ ឯកកោពីមួយថ្ងៃទៅមួយថ្ងៃក្នុង​ដំបន់ក៏ដូចជាលើពិភពលោក។ ព្រឹទ្ធសមាជិក
អាមេរិក Joe Liberman បានព្រមាន​ថា៖

        “ខ្ញុំពិតជាព្រួយបារម្មណ៍អំពីអកប្បកិរិយារបស់ចិននៅដំបន់សមុទ្រខាងកើត។ ការទាមទាលើក្របខ័ណ្ឌទូលាយពេករបស់ចិនបានបណ្ដាលការព្រួយបារម្មណ៍
ក្នុងដំបន់និងចាប់បង្ខំប្រទេសផ្សេងៗដូចជាវៀតណាម ហ្វីលីពីននាពេលជិតៗនេះ​
ត្រូវ​ពង្រឹងបន្ថែមការប្រកាសអធិបតេយ្យភាពរបស់ខ្ឡួន។”

ព្រឹទ្ធសមាជិកអាមេរិក៖ការទាមទាអធិបតេយ្យភាពរបស់ចិនលើសមុទ្រខាងកើតគឺធំទូលាយពេក - ảnh 2
ព្រឹទ្ធសមាជិកអាមេរិក Joe Liberman

        ឆ្លើយសំណួររបស់អ្នកយកព័ត៌មាន ព្រឹទ្ធសមាជិកអាមេរិក Joe Liberman បាន
លើកមតិថា៖

        “ការទាមទាអធិបតេយ្យភាពរបស់ចិននៅដំបន់សមុទ្រខាងកើតទូលាយពេក ធ្វើឲ្យប្រទេសផ្សេងៗត្រូវធ្វើសកម្មភាព។ នោះក៏ជាមូលហេតុដែលខ្ញុំសង្ឃឹមថា ចិន​ត្រូវបញ្ឈប់និងគ្មានបន្ថែមសកម្មភាពណាមួយទៀតទើបជួយដោះស្រាយបាន​ជំ
លោះនេះ។”

        ព្រឹទ្ធសមាជិកអាមេរិក Joe Liberman ចាត់តុកថា សកម្មភាពមួយក្នុង​ចំណោម សកម្មភាពសំខាន់ៗនឹងរួមចំណែកដោះស្រាយស្ថានភាពតានតឹងនៅ​សមុទ្រខាង
កើតគឺ អាមេរិកត្រូវអនុម័ត្តលើអនុសញ្ញាច្បាប់សមុទ្ររបស់អង្គការ​សហប្រជាជាតិ យ៉ាងឆាប់រហ័ស។។ ទន្ទឹមនឹងនោះបណ្ឌិត Bonnie Glasser អ្នកជំនាញការអំពីទ្វិប អាស៊ីរបស់មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) អាមេរិកបាន
ស្នើរថា៖

        “ចិនត្រូវរៀនរបៀបដាក់ខ្លួនក្នុងស្ថានភាពរបស់ប្រទេសផ្សេងៗ។ ចិនមិនអាច​ បោះចោលយ៉ាងងាយស្រួលរាល់ការព្រួយបារម្មណ៍នៃប្រទេសនានា ប្រការនេះ​ពិតជា​មិនម៉ែនជាផលប្រយោជន៍របស់ចិន៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ