មហោស្រពមិត្តភាពប្រជាជនវៀតណាម-ឡាវលើកទី៣បានបើកដ៏មហោឡារឹក។

មហោស្រពមិត្តភាពប្រជាជនវៀតណាម-ឡាវលើកទី៣បានបើកដ៏មហោឡារឹក។ - ảnh 1
មហោស្រពមិត្តភាពប្រជាជនវៀតណាម-ឡាវលើកទី៣បានបើកដ៏មហោឡារឹក។


        VOV-ពិធីបើកមហោស្រពមិត្តភាពប្រជាជនវៀតណាម-ឡាវលើកទី៣ សកម្មភាពចាប់ផ្ដើមឲ្យបណ្ដាសកម្មភាពក្នុងក្របខ័ណ្ឌមហោស្រពមិត្តភាព
​ប្រជាជន​វៀតណាម-ឡាវលើកទី៣បានប្រព្រឹត្តទៅយ៉ាងមហោឡារឹក​នាព្រឹក
ថ្ងៃ​ទី១៦កក្កដានៅក្រុងហាណូយ។​ចូលរួមពិធីបើកមានសមាជិកគណៈ
កម្មាធិការ​មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនិងជាឧបនាយករដ្ឋមន្ត្រី Nguyen
Thien Nhan សមាជិកការិយាល័យនយោបាយបក្សប្រជាជនបដិវត្តឡាវ
រដ្ឋមន្ត្រីក្រសួងអប់រំ​និងកីឡានិងជាប្រធានសមាគមមិត្តភាពឡាវ-វៀតណាម
Phan Kham Viphavan រួមជាមួយដំណាងប្រជាជននៃប្រទេសទាំងពីរជាច្រើន
កុះករ។

        អានសន្ទរកថាបើកពិធី លោក​ Vu Trong Kim សមាជិកគណៈកម្មាធិការ
​មជ្ឈឹម​បក្ស​កុម្មុយនីស្តវៀតណាម អនុប្រធាននិងជាអគ្គលាខេធិការគណៈ​កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមប្រធានសមាគមមិត្តភាពវៀត
ណាម-ឡាវ​បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងមិត្តភាពសាមគ្គីភាពពិសេសវៀត
ណាម-ឡាវ​ត្រូវ​បានលោកប្រធានហូជីមិញនិងប្រធាន Cayson Phonvihan បាន
ពួនជ្រំ។​ ប្រជាជន​នៃប្រទេសទាំងពីរធ្លាប់បានប្រកៀកស្មាក្នុងបូព្វហេតុបដិវត្ត ក៏ដូចជាក្នុងការអភិវឌ្ឍន៍​ប្រទេសជាតិនាបច្ចុប្បន្ន។ បក្សរដ្ឋនិងប្រជាជនវៀត ណាមជានិច្ចកាលគោរពទំនាក់​ទំនងជាមួយបក្សរដ្ឋនិងប្រជាជនឡាវ។

        “យើងខ្ញុំយល់យ៉ាងជ្រាលជ្រៅថា​ បន្តកសាង ពង្រឹងនិងបង្កើនទំនាក់ទំនង​ប្រពៃណីពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវជាការ​ទទួលខុសត្រូវរួមរបស់បក្សភាគរដ្ឋអំណាចអង្គការគ្រប់ជាន់ថ្នាក់និងប្រជាជន
ម្នាក់ៗ​នៃប្រទេសទាំងពីរ ក្នុងនោះមានអង្គការមិត្តភាពរបស់ប្រទេសទាំងពីរ។”

        រីឯលោក Phan Kham Viphavan បានអះអាងថា​ ទំនាក់ទំនងមិត្តភាព​វៀត
ណាម-ឡាវជាទំនាក់ទំនងកម្រមានក្នុងទំនាក់ទំនងអន្តរជាតិ ដូច្នេះក្នុង​ដំណាក់
កាល​នាបច្ចុប្បន្ន ប្រទេសទាំងពីរកាន់តែត្រូវពង្រឹងរក្សានិងអភិវឌ្ឍន៍ទំនាក់​ទំនង
នោះ លោក Phan Kham Viphavan បានថ្លែងថា៖

        “យើងខ្ញុំជានិច្ចកាលចាត់ទុកថា ក្នុងការបោះជំហាននិមួយៗរបស់ឡាវសុទ្ធ
តែ​មាន​ការជួយឧបត្ថម្ភពោពេញទៅដោយមនោសញ្ចេតនារបស់បងប្អូនវៀត
ណាម។ ការរៀបចំមហោស្រពមិត្តភាពលើកនេះបានបន្តការជោគជ័យរបស់ មហោស្រពមិត្តភាពប្រជាជនលើកទី២នៅក្រុង វៀងច័ន្ទឆ្នាំ២០០៧។ នេះជា
ឱកាសល្អដើម្បី​យើង​រួមគ្នាស្វែងរកវិធានការដើម្បីជំរុញទំនាក់ទំនង
សហប្រតិបត្តិការ ចំណងមិត្តភាព​សាមគ្គីភាពពិសេសវៀតណាម-ឡាវ​កាន់តែ អភិវឌ្ឍន៍និងស៊ីជម្រៅមាន​ប្រសិទ្ធភាព​ជាងពីមួយថ្ងៃទៅមួយថ្ងៃ។ យើងខ្ញុំ នឹង អប់រំជំនាន់វ័យក្មេងរក្សាទំនាក់ទំនងស្មោះ​ត្រង់​ភ្លឺថ្លារវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ