រដ្ឋបានបង្កលក្ខណៈដើម្បីពុទ្ធសាសនា Hoa Hao និងបណ្ដាសាសនាផ្សេងៗរួមអភិវឌ្ឍន៍
(VOV) /  
|
រដ្ឋបានបង្កលក្ខណៈដើម្បីពុទ្ធសាសនា Hoa Hao និងបណ្ដាសាសនាផ្សេងៗរួមអភិវឌ្ឍន៍ |
VOV-នាព្រឹកថ្ងៃទី២៧វិច្ឆិកា គណៈប្រតិភូសមាជិកសភាអង្គភាពទី៣ទីក្រុង Can Tho ដឹកនាំដោយលោក Le Hong Anh សមាជិកការិយាល័យនយោបាយអចិន្ត្រៃយ៍គណៈលេខាបានជួបសន្ទនាអ្នកបោះឆ្នោតជាសាសនិកពុទ្ធសាសនា Hoa Hao នៅដំបន់ខ័ណ្ឌ Thot Not ទីក្រុង Can Tho។ ទៅពិធីជួបសន្ទនាបណ្ដាអ្នកបោះឆ្នោតពុទ្ធសាសនា Hoa Hao បានសម្ដែងការជឿទុកចិត្តចំពោះបក្សរដ្ឋតាមរយៈសម័យប្រជុំរដ្ឋសភាកន្លងទៅ។ អ្នកបោះឆ្នោតពុទ្ធសាសនា Hoa Hao បានថ្លែងអំណរគុណចំពោះបក្សរដ្ឋសភានិងរដ្ឋបានថែទាំលើគ្រប់វិស័យសំរាប់កិច្ចការពុទ្ធសាសនារបស់ពុទ្ធសាសនា Hoa Hao។ ថ្លែងមតិនៅទីនេះលោក Le Hong Anh បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងទៅបណ្ដាសាសនានិយាយរួមនិងពុទ្ធសាសនា Hoa Hao និយាយដោយឡែកបានមានការរួមវិភាគទានដ៏ធំធេងចំពោះការអភិវឌ្ឍន៍នៃប្រទេសជាតិ ពិសេសគឺក្នុងបណ្ដាចលនាដូចជាប្រជាជនទាំងមូលសាមគ្គីភាពកសាងជីវភាពរស់នោនៅទីប្រជុំជន សកម្មភាពសម្បុរសធម៍សង្គម ថែទាំសហគមន៍។
នាថ្ងៃដ៏ដែល ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងបណ្ដាសមាជិកសភាខេត្ត Quang Nam បានជួបប្រាស្រ័យអ្នកបោះឆ្នោតស្រុក Nui Thanh សំដៅរាយការណ៍លទ្ធផលសម័យប្រជុំលើកទី៤រដ្ឋសភានីតិកាលទី១៣។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាងនូវគោលដៅរបស់បក្សនិងរដ្ឋាភិបាលរដ្ឋសភាគឺឆ្ពោះទៅប្រជាជន។
ក៏ក្នុងព្រឹកថ្ងៃដ៏ដែល អនុប្រធានរដ្ឋសភា Huynh Ngoc Son រួមជាមួយបណ្ដាសមាជិកសភាទីក្រុង Da Nang បានជួបសន្ទនាអ្នកបោះឆ្នោតនៅខ័ណ្ឌ Lien Chieu ផងដែរ៕
-VOV