សំណុំឯកសារជំនឿស្ដេចHungមានលទ្ធភាពបានUNESCOទទួលស្គាល់

សំណុំឯកសារជំនឿស្ដេចHungមានលទ្ធភាពបានUNESCOទទួលស្គាល់ - ảnh 1
សំណុំឯកសារជំនឿស្ដេច Hung មានលទ្ធភាពត្រូវបាន UNESCO ទទួលស្គាល់


        VOV-សំណុំឯកសារជំនឿសក្ការៈបូជាស្ដេច​ Hung នៅ Phu Tho ជា
បេតិកភ័ណ្ឌមួយក្នុង​ចំណោម​​បេតិកភ័ណ្ឌចំនួន១៨ត្រូវបានបានលើកសំណើរ
ទទួលស្គាល់នៅកិច្ចប្រជុំគណៈ​កម្មាធិការអន្តររដ្ឋាភិបាលរបស់អនុសញ្ញា
២០០៣អំពីបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍នៅក្រុងប៉ារីសនាសប្ដាហ៍ខាងមុខ។ នោះជាការអះអាងរបស់លោកស្រី Cecile Duvelle ប្រធានគណៈលេខាធិការ
នៃអនុសញ្ញានៅសន្និសីទកាសែតនាថ្ងៃទី​២៨វិច្ឆិកានៅទីស្តីការ​ UNESCOនៅ
ក្រុងប៉ារីស។​ នៅសន្និសីទកាសែតលោកស្រី Cecile Duvelle បានឲ្យដឹងថា
ក្នុងរបៀបវារៈសម័យប្រជុំលើកទី៩នៃគណៈ​កម្មាធិការអន្តររដ្ឋាភិបាលរបស់
អនុសញ្ញានេះចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ធ្នូគណៈ​កម្មាធិការនឹងលៃទុកពេលវេលា
ពិនិត្យលើសំណុំឯកសារជំនឿធ្វើសក្ការៈបូជាស្ដេច Hung របស់វៀតណាម។

សំណុំឯកសារជំនឿស្ដេចHungមានលទ្ធភាពបានUNESCOទទួលស្គាល់ - ảnh 2
លោកស្រី Cecile Duvelle បានវាយតំលៃខ្ពស់សំណុំឯកសាររបស់វៀតណាមដែលបានដាក់ជូនក្នុងឆ្នាំនេះ


​​​​        ឆ្លើយសម្ភាសជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម​ប្រចាំនៅ
បារាំង លោកស្រី Cecile Duvelle បានវាយតំលៃខ្ពស់សំណុំឯកសាររបស់​វៀតណាមដែលបានដាក់ជូនក្នុងឆ្នាំនេះនិងអះអាងថា វៀតណាមលើកនេះ​
មាន​ឱកាសត្រូវបានលើកដម្កើង២ដង ទីមួយជាមួយសំណុំឯកសារជំនឿធ្វើ
សក្ការៈបូជាស្ដេច Hung និងទី២គឺរបាយការណ៍ស្ដីពីការងារអភិរក្ស
បេតិកភ័ណ្ឌ។ លោកស្រី Cecile Duvelle បានថ្លែងថា៖

         “វៀតណាមបានសកម្មពីយូមកហើយនិងឆ្នាំនេះដល់ពេលវៀតណាម
ត្រូវឲ្យពិភពលោកឃើញនូវអ្វីៗដែលបណ្ដាមិត្តបានធ្វើ រាល់ការខំប្រឹងប្រែង
រួមទាំងសកម្មភាពរបស់​គណៈកម្មាធិការវិទ្យាស្ថានអភិរក្ស។ ឧទាហរណ៍
យើងខ្ញុំវាយតំលៃខ្ពស់ការដែល​បណ្ដាមិត្តបាននាំចំណេះដឹងអំពីអភិរក្ស
បេតិកភ័ណ្ឌចូលក្នុងការអប់រំដោយរបៀបជាច្រើន។ និងជាពិសេសវៀត
ណាមបាននាំបញ្ហាអភិរក្សបេតិកភ័ណ្ឌចូលក្នុង​យុទ្ធសាស្ត្រអភិវឌ្ឍន៍ចីរភាព
របស់ប្រទេសជាតិ មិនត្រឹមតែអភិវឌ្ឍន៍វប្បធម៍​ប៉ុណ្ណោះ​ទេថែមទាំងអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមទៀតផង៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ