IMF វាយតំលៃសកម្មអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចវៀតណាម។

IMF វាយតំលៃសកម្មអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចវៀតណាម។ - ảnh 1
IMF វាយតំលៃសកម្មអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចវៀតណាម។ (dddn.com.vn)


        VOV-គណៈប្រតិភូពិគ្រោះយោបល់ម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំរបស់មូលនិធិ​
រូបីយ៍វត្ថុ​អន្តរជាតិ IMF បានបំពេញទស្សនកិច្ចការងារនៅវៀតណាមនិងមានការ​វាយតំលៃសកម្មអំពីបំរែបំរួលម៉ាក្រូសេដ្ឋកិច្ចនិងការបញ្ជាណែនាំអនុវត្តគោល
នយោបាយ​របស់ធនាគារជាតិវៀតណាមក្នុងរយៈពេលកន្លងទៅ។​ ជាក់ស្ដែងគឺ
ម៉ាក្រូ​សេដ្ឋកិច្ច​មានសញ្ញាស្ដាឡើងវិញ ភាគច្រើនគឹដោយសារការនាំចេញយ៉ាង
ខ្លាំងក្លា។ អតិផរណាបានថយចុះ២ខ្ទង់មកកំរិត៧% (បើប្រៀបនឹងរយៈពេលដូច
គ្នានាឆ្នាំទៅមិញ) នាខែមិនាឆ្នាំ២០១៣។ IMF បានសង្កត់ធ្ងន់ថា រាល់សមិទ្ធិដែល
ទទួលបានក្នុងការ​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងទីផ្សារហិរញ្ញវត្ថុក្នុងឆ្នាំ២០១២បាន
កែលំអរកំរិតទំនុកទុកចិត្ត​របស់បណ្ដាសមាជិកចូលរួមទីផ្សារចំពោះធនាគារជាតិ។
IMF ក៏ស្នើរឲ្យរដ្ឋាភិបាល​វៀតណាមមានបណ្ដាវិធានការដើម្បីរក្សារឹងមាំបណ្ដា
ផលប្រយោជន៍ពីការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងចាំបាច់ត្រូវរក្សាតួនាទីគោល
នយោបាយហិរញ្ញវត្ថុនាបច្ចុប្បន្នផងដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ