ដំណើរទស្សនកិច្ចបើកចេញឱកាសសហប្រតិបត្តិការថ្មីជាច្រើន

ដំណើរទស្សនកិច្ចបើកចេញឱកាសសហប្រតិបត្តិការថ្មីជាច្រើន - ảnh 1
ប្រធានគណះកម្មាធិការកិច្ចការបរទេសរដ្ឋសភាលោក Tran Van Hang(Internet)


        VOV-នាថ្ងៃទី១៧មិនាប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ចើញមកដល់រដ្ឋធានី
ហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី សហព័ន្ធ​អាល្លឺម៉ង់​និងសាធារណៈរដ្ឋប៉ូឡូញប្រកបដោយជោគជ័យ។ ឆ្លើយសម្ភាសមជ្ឈដ្ឋាន​សារ​
ព័ត៌មាន​ស្ដីពីលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ច ប្រធានគណះកម្មាធិការ​កិច្ចការបរទេសរដ្ឋសភាលោក Tran Van Hang បានអះអាងថា ដំណើរទស្សន​កិច្ច​មានអត្ថន័យដ៏សែនសំខាន់។​ក្រៅពីអត្ថន័យនយោបាយនោះ ដំណើរទស្សនកិច្ច​
បាន​បង្ហាញនូវទំនុកទុកចិត្តវាយតំលៃខ្ពស់របស់សហព័ន្ធរុស្ស៊ី សហព័ន្ធអាល្លឺម៉ង់​
និង​សាធារណៈរដ្ឋប៉ូឡូញ់ចំពោះវៀតណាម។​ថ្នាក់ដឹកនាំនៃប្រទេសទាំងបីបាន​ដាក់ចេញខ្លឹមសារជាច្រើនសំដៅជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអំពី​នយោបាយសេដ្ឋកិច្ចវប្បធម៍សង្គមសន្តិសុខការពារជាតិចំពោះវៀតណាម។ ​
លោក Tran Van Hang បានឲ្យដឹងថា៖

        “នៅរុស្ស៊ី ក្នុងបណ្ដាជំនួបសន្ទនាជាមួយប្រធានសហព័ន្ធជាតិ ប្រធានព្រឹទ្ធ​
សភារុស្ស៊ី និងនាយករដ្ឋមន្ត្រី Medvedev ភាគីទាំងពីរបានឯកភាពខ្ពស់ជា​និច្ចកាលគាំទ្រគ្នាលើវេទិការអន្តរជាតិបណ្ដាបញ្ហាដែលភាគីទាំងពីរយកចិត្តទុក​
ដាក់ដូចគ្នា ពិសេសគឺភាគីមិត្តបានយល់ព្រមជាមួយទស្សនៈគោលជំហររបស់
​យើង​ដោះស្រាយបញ្ហាមួយចំនួនអំពីជំលោះលើសមុទ្រខាងកើត។ នៅប៉ូឡូញ ភាគីទាំងពីរបានព្រមព្រៀងកសាងគោលការណ៍សារវន្តឈានទៅបង្កើតទំនាក់​ទំនងដៃគូរយុទ្ធសាស្ត្រ និងប្រធានាធិបតីប៉ូឡូញ់បានទទួលសេចក្តីអញ្ចើញ​មក​បំពេញទស្សនកិច្ចនៅវៀតណាម។”

        ចំពោះសហព័ន្ធអាល្លឺម៉ង់ ភាគីទាំងពីរបានកំណត់ច្បាស់ថែមទៀតលើ​ខ្
លឹមសារ​ជាក់ស្ដែងដែលវៀតណាមនិងសហព័ន្ធអាល្លឺម៉ង់បានឯកភាពជំរុញ
កិច្ច​សហប្រតិបត្តិការ។

        ប្រធានគណៈកម្មាធិការកិច្ចការបរទេស Tran Van Hang បានឲ្យដឹងទៀតថា ក្នុងដំណើរទស្សនកិច្ចលើកនេះ សហគមន៍ជនវៀតណាមនៅបណ្ដាប្រទេស​
ពោល​ខាងលើបានលៃទុកការយកចិត្តទុកដាក់ជាពិសេសចំពោះពង្រាងធ្វើ
វិសោធនកម្មរដ្ឋ​ធម្មនុញ្ញឆ្នាំ១៩៩២។ មតិភាគច្រើនសុទ្ធតែអះអាងតួនាទីដឹក
នាំរបស់បក្សក្នុង​បុព្វហេតុ​កសាងនិងការពារមាតុប្រទេស៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ