នាយករដ្ឋមន្ត្រីបានអញ្ចើញចូលរួមការសន្ទនា Shangri La លើកទី ១២

នាយករដ្ឋមន្ត្រីបានអញ្ចើញចូលរួមការសន្ទនា Shangri La លើកទី ១២ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានដឹកនាំគណៈប្រតិភូវៀតណាម អញ្ចើញចូលរួមជំនួបសន្ទនា Shangri La លើកទី១២នៅសឹង្ហបុរី (chinhphu.vn)


        VOV-ទទួលសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រីសឹង្ហបុរី Lee Hsien Loong
និង​គណៈ​ចាត់តាំងការសន្ទនា Shangri La នាព្រឹកថ្ងៃទី៣១ឧសភា នាយករដ្ឋមន្ត្រី
​វៀត​ណាម​លោក Nguyen Tan Dung បានដឹកនាំគណៈប្រតិភូវៀតណាម អញ្ចើញ
ចូលរួម​ជំនួបសន្ទនា Shangri La លើកទី​១២​នៅសឹង្ហបុរី​ចាប់ពី​ថ្ងៃ​ទី៣១​ឧសភា​ដល់​
ថ្ងៃ​ទី១​មិថុនា។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ជាមួយតួនាទីជាវាក្មិនស្នូលនឹង
មាន​បទ​ថ្លែង​មតិ​នៅពិធីបើកសន្និសីទ។​ សន្និសីទ Shangri La​ឆ្នាំនេះមានការចូល
រួម​របស់​ដំណាង​នៃប្រទេសចំនួន៣១។ សន្និសីទនឹងប្រមូលផ្ដុំពិភាគ្សាជាមួយ
ប្រធានបទដូចជា​របៀបទាក់ទងរបស់​អាមេរិកចំពោះសន្តិសុខដំបន់​ការពារផល ប្រយោជន៍ជាតិដើរទន្ទឹម​នឹង​ការទប់ស្កាត់​ជំលោះ ទំនើបភាវូបនីយកម្មយោធានិង
តម្លាភាពយុទ្ធសាស្ត្រ បណ្ដា​ទំនរ​ថ្មីក្នុង​ខឿន​សន្តិសុខនៅដំបន់អាស៊ី-ប៉ាស៊ីហ្វិក
ជាដើម។

        តាមគំរោង​ក្នុងក្របខ័ណ្ឌបណ្ដាសកម្មភាពលើកនេះ នាយករដ្ឋមន្ត្រី Nguyen
Tan Dung នឹងជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីសឹង្ហបុរី Lee Hsien Loong ជួប​សម្ដែង
​ការ​គួសមប្រធានាធិបតីសឹង្ហបុរី Tony Tan និងជួបធ្វើការជាមួយអង្គភាព​អាជីវកម្ម​
ធំៗ​របស់​សឹង្ហបុរីផងដែរ៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ