រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអឺរ៉ុប សម្រេចបានកិច្ចព្រមព្រៀងដើម្បីទប់ស្កាត់ជំងឺ Covid-19
(VOVWORLD) - ក្រោយពីកិច្ចប្រជុំលើកដំបូងមិនទទួលជោគជ័យក៏ដោយ ហើយនបន្ទាប់មកគឺជាមានការពិភាក្សាគ្នាជាបន្តបន្ទាប់ដ៏តឹងរឹងនោះ ទីបញ្ចប់បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុអឺរ៉ុបក៏បានឯកភាពគ្នាកាលពីថ្ងៃទី ៩ ខែមេសាស្តីពីកញ្ចប់ថវិកាសង្គ្រោះដែលមានតម្លៃ ៥០០ ពាន់លានអឺរ៉ូ (ស្មើនឹង ៥៤៦ ពាន់លានដុល្លារអាមេរិក) ដើម្បីជួយគាំទ្រដល់ប្រទេសដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយជំងឺរាតត្បាតសកល Covid-19 ផងដែរ។
អ្នកនាំពាក្យប្រធានគណៈរដ្ឋមន្រ្តីនៃក្រុមប្រទេសប្រើប្រភេទប្រាក់អឺរ៉ូ (Eurogroup) បានឲ្យដឹងថាកិច្ចប្រជុំចុងក្រោយត្រូវបានបិទបញ្ចប់ដោយការទះដៃអបអរសាទររបស់បណ្តារដ្ឋមន្រ្តី។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បានអបអរសាទរចំពោះ “ កិច្ចព្រមព្រៀងដ៏អស្ចារ្យមួយ” ដែលមានទឹកប្រាក់ចំនួន ៥០០ ពាន់លានអឺរ៉ូ ដែលមានស្រាប់ភ្លាមៗរួមជាមូយនឹងនិធិស្តារឡើងវិញសម្រាប់ពេលខាងមុខនេះ។
ការឯកភាព គ្នានេះ បានដោះលែងជនជាតិអឺរ៉ុបដែលកំពុងខិតខំប្រឹងប្រែងបង្ហាញការស្រុះចិត្តគំនិតគ្នាក្នុងការប្រឈមមុខនឹងផលវិបាកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត Covid-19 បន្ទាប់ពីការពន្យាពេលជាច្រើនសប្តាហ៍ ដែលបង្ហាញយ៉ាងច្បាស់ពីការបែកបាក់រវាងបណ្តាប្រទេសនៅភាគខាងជើងនិងខាងត្បូងអឺរ៉ុបផងដែរ៕