VOV- បន្តដំណើរទស្សនកិច្ចមិត្តភាពនៅសាធារណរដ្ឋគុយបា នាថ្ងៃទី
១១មេសាអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong បាន
អញ្ចើញចូលរួមពិធីមិទ្ទីងចមណងមិត្តភាពសាមគ្គីភាពដែលបានរៀបចំ
នៅស្ពានកំពង់ផែ Lavana រដ្ឋធានី La Havan និងជួបសន្ទនាជាមួយ
ប្រជាជនរដ្ឋធានី ទស្សនាគំរោងការសហប្រតិបត្តិការផលិតកម្មស្រូវរវាងវៀតណាមនិងគុយបានៅស្រុក Palasios ខេត្ត Pinar del Rio។
|
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong បានថ្លែងមតិនោពិធីមិទ្ទីង។ |
ក្នុងការជួបប្រាស្រ័យជាមួយប្រជាជនស្រុក Palasios លោកអគ្គលេខា
Nguyen Phu Trong បានអះអាងថា ចំណងសាមគ្គីភាពនិងមិត្តភាពរវាងវៀតណាមនិងគុយបាក្នុងរយៈពេល៤ទស្សវត្សកន្លងទៅបាន
ពង្រឹងដោយឥតឈប់ឈរ ក្លាយទៅជាគំរូនៃមនោសញ្ចេតនាស្មោះត្រង់ភ្លឺថ្លានិងជាទ្រពសម្ប័ត្តិមិនអាចកាត់ថ្លៃបានដែលប្រទេសទាំងពីរជានិច្ចកាលរក្សាពូនជ្រំ។ លោកអគ្គលេខាបានសង្កត់ធ្ងន់ថាការចែករំលែកជាមួយបណ្ដាមិត្តគុយបាអំពីផ្លូវឈានឡើងលិទ្ធិ
សង្គមនិយមនៅវៀតណាមនាបច្ចុប្បន្នគឺដើម្បីអះអាងនូវការអភិវឌ្ឍន៍
តាមទឹសដៅសង្គមនិយមមិនត្រឹមតែអាចមានប្រសិទ្ធភាពសកម្មអំពី
សេដ្ឋកិច្ចប៉ុណ្ណោះទេថែមទាំងដោះស្រាយបានបណ្ដាបញ្ហាសង្គម
ទៀតផង។ អគ្គលេខាបានលើកច្បាស់ថា ដើម្បីទទួលបានសមិទ្ធិផល
ដូចសព្វថ្ងៃនេះ វៀតណាមជានិច្ចកាលដឹងគុណដល់បណ្ដាមិត្តភ័ក្ក
អន្តរជាតិដូចជាគុយបាផង៖
“ចំពោះប្រជាជនវៀតណាមសាមគ្គីភាពជាមួយកុយបាជាបទបញ្ជា
របស់បេះដូងនិងខួរក្បាល។ វៀតណាមជានិច្ចកាលដឹងគុណដល់បក្ស
និងប្រជាជនគុយបាជាបងប្អូនអំពីសាមគ្គីភាពការគាំទ្រដ៏ថ្លៃថ្លាចំពោះបុព្វហេតុរំដោះជាតិនិងដំណើរការបដិវត្តវៀតណាម។ ចំពោះប្រជាជន
វៀតណាម គុយបាជានិច្ចកាលជានិមិត្តរូបនៃលិទ្ធិវីរភាពបដិវត្តនិងស្មារតី
សាមគ្គីភាពអន្តរជាតិ នៃឆ័ន្ទះអង់អាចក្លាហានដើម្បីសេរីភាព វឌ្ឍនភាព
និងគុណធម៍មនុស្ស។”
|
ប្រជាជនគុយបានិងវៀតណាមជាច្រើនកុគករបានមកចូលរួមពិធីមិទ្ទីង។ |
មកទស្សនាគំរោងការសហប្រតិបត្តិការផលិតកម្មស្រូវរវាងវៀតណាម
និងគុយបានៅខេត្ត Pinar del Rio អគ្គលេខាបក្ស Nguyen Phu Trong បាន
ចាត់ទុកថា នេះជាគំរោងការដ៏មានអត្ថន័យ ជាគំរូសហប្រតិបត្តិការមាន
ប្រសិទ្ធភាពលើស្មារតីសមាមិត្ត បងប្អូនរវាងវៀតណាមនិងគុយបា។
អគ្គលេខាបក្ស Nguyen Phu Trong បានសន្យាថាវៀតណាមនឹងបង្កលក្ខណៈងាយស្រួលដើម្បីកម្មវិធីសហប្រតិបត្តិការកាន់តែបានស៊ីជម្រៅនិងមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ៕