|
ព្រឹទ្ធសមាជិកអាមេរិក Jim Webb ប្រធានអនុគណៈកម្មាការបណ្ដាបញ្ហាអាស៊ីបូព៌ា-ប៉ាស៊ីហ្វិកចំណុះគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិក |
VOV-នាថ្ងៃទី២៦កក្កដា ព្រឹទ្ធសមាជិកអាមេរិក Jim Webb ប្រធានអនុគណៈ
កម្មាការបណ្ដាបញ្ហាអាស៊ីបូព៌ា-ប៉ាស៊ីហ្វិកចំណុះគណៈកម្មាធិការកិច្ចការ
បរទេសព្រឹទ្ធសភាអាមេរិកបានចាត់ទុកថា ការដែលចិនបើកទូលាយយោធា
និងគ្រប់គ្រងរដ្ឋបាលនៅដំបន់សមុទ្រខាងកើតអាចចាត់ទុកជាការរំលោភលើ
ច្បាប់អន្តរជាតិ។ ថ្លែងមតិនៅព្រឹទ្ធសភាអាមេរិក ព្រឹទ្ធសមាជិក Jim Webb បាន
ថ្លែងថា បណ្ដាសកម្មភាពនាពេលកន្លងទៅរបស់ចិនសំដៅឯកកោភាគីទាមទា
គ្រប់គ្រងបណ្ដាដំបន់មានជំលោះនៅសមុទ្រខាងកើតអាចចាត់ទុកជារំលោភ
លើច្បាប់អន្តរជាតិ។ព្រឹទ្ធសមាជិក Jim Webb បានជំរុញក្រសួងការបរទេស
អាមេរិកធ្វើឲ្យច្បាស់ស្ថានភាពនេះនិងរាយការណ៍ជាមួយរដ្ឋសភាអាមេរិក។
តាមព្រឹទ្ធសមាជិក Jim Webb ថា ចិនមានអកប្បកិរិយាបង្ករឿងហេតុឡើងលើ
សមុទ្រខាងកើត ដោយការដែលនាថ្ងៃទី២១មិថុនាកន្លងទៅចិនបានបង្កើតរបស់
ដែលហៅថា ទីក្រុង Xan Xa ដោយមានទីស្ដីការដាក់នៅប្រជុំកោះ Hoang Sa
ដែលវៀតណាមក៏ប្រកាសអធិបតេយ្យភាព ប្រជុំកោះនេះស្ថិតនៅក្នុងដំបន់ សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម។ តាម ព្រឹទ្ធសមាជិក Jim Webb ថា នេះ អាចចាត់ទុកជាការរំលោភលើច្បាប់អន្តរជាតិដើរផ្ទុយនឹងសេចក្តីថ្លែងការណ៍ របស់ចិនគឺត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយអាស៊ានដើម្បីកសាង ក្រមសិលធម៍នៅសមុទ្រខាងកើត (COC)។
ពាក់ព័ន្ធដល់ភាពតានតឹងនៅសមុទ្រខាងកើតក្នុងរយះពេលកន្លងទៅ
អ្នកប្រាជ្ញល្បី ឈ្មោះជាច្រើនលើសកលលោកបានរិះគន់ចិនថា៖មានអំពើរ
ខុសឆ្គងដែលបន្ថែមភាពតាន តឹងនៅក្នុងតំបន់ថែមទៀត ។សកលវិទ្យាធិការ
សាលាគោលនយោបាយសាធារណះលីក្វាងយៀវសាំងហ្គាពួរ សាស្ត្រាចារ្យ
Kishore Mahbubani បាន រិះគន់ចិនថា៖ចាប់ផ្តើម មានការខុសឆ្គងធ្ងន់ធ្ងរ ដែល
សម្តែងតាមរយះសន្និសីទអាស៊ាននៅកម្ពុជា។តាមលោកថា៖ ទង្វើរបស់ទីក្រុង
ប៉េកាំងបានធ្វើឲ្យប្រទេសនេះបាត់រយះពេល២០ឆ្នាំកសាងសុះឆន្ទះជាមួយ
អាស៊ាន។ប្រការពិសេសគឺ សាស្ត្រាចារ្យ Kishore Mahbubani បញ្ជាក់ថា៖ការ
ដែលចិន ផ្ញើកំណត់ទូតឡើងអង្គការសហប្រជាជាតិនាឆ្នាំ២០០៩ដើម្បីលើក
ឡើងនូវសំណូមពរផ្លូវ ៩កំណាត់(ផ្លូវអណ្តាតគោ) គឺជាទង្វើមិនឆ្លាតទេ។ពីព្រោះទីក្រុងប៉េកាំងនឹងជួបប្រទះនឹងការ លំបាកក្នុងការការពាសំណូមពរ
របស់ខ្លួនតាមច្បាប់អន្តរជាតិ។រីឯបណ្ឌិត Michael Wesley នាយកវិទ្យាស្ថាន
គោលនយោបាយអន្តរជាតិ Lowy នៅទីក្រុង Sydney របស់អូស្រា្តលីក៏ចាត់ទុក
ដែរថា៖កំណើននៃការខ្វែងគំនិតអំពីអធិបតេយ្យភាពដែនដីនៅសមុទ្រខាង
កើតកំពុងធ្វើឲ្យមនុស្សជាច្រើននាក់ព្រួយបារម្មណ៏អំពីគ្រោះអាសន្នផ្ទុះឡើង
ជំលោះ១នៅក្នុង តំបន។ដោយហេតុនេះ ត្រូវការខំប្រឹងប្រែងជាងទៀត
ដើម្បីរកឃើញនូវដំណោះស្រាយ សំរាប់ជំលើនេះ៕