បណ្ដាផ្នែកថ្មីក្នុងពិធីបុណ្យធ្វើសក្ការៈបូជាស្ដេច Hungឆ្នាំ២០១៣

បណ្ដាផ្នែកថ្មីក្នុងពិធីបុណ្យធ្វើសក្ការៈបូជាស្ដេច Hungឆ្នាំ២០១៣ - ảnh 1
អង្គការវិទ្យាសាស្ត្រនិងអប់រំអ.ស.ប(UNESCO) បានទទួលស្គាល់ជំនឿធ្វើសក្ការៈបូជាស្ដេច Hung នៅខេត្ត Phu Tho ជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍ដំណាងមនុស្សលោក។ (vov.vn)


        VOV-គិតតាំងពីឆ្នាំ២០០០មកពិធីបុណ្យវិហារ Hung ត្រូវបានរដ្ឋលើកកំពស់
​ជា​ពិធី​បុណ្យថ្នាក់ជាតិ។ រដ្ឋបានតាងនាមឲ្យប្រជាជនទូទាំងប្រទេសរៀបចំពិធី
បុណ្យ នេះក្នុងទ្រង់ទ្រាយយ៉ាងធំនិងប្រព្រឹត្តទៅដ៏អធឹកអធម។ ឆ្នាំនេះពិធីបុណ្យ
ធ្វើសក្ការៈបូជាស្ដេច Hung មានចំណុចពិសេសមួយនោះគឺពិធី​ទទួលប័ណ្ណរបស់
UNESCO លើកដម្កើងទទួលស្គាល់ជំនឿធ្វើសក្ការៈបូជាស្ដេច Hung នៅខេត្ត Phu
Tho ជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍ដំណាងមនុស្សលោក។ លោក Ha Ke San អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Tho និងជា​ប្រធានគណៈចាត់តាំង
ពិធីបុណ្យបានឲ្យដឹងថា៖

        “ក្នុងផ្នែកពិធីបុណ្យមានកម្មវិធីមួយទទួលប័ណ្ណទទួលស្គាល់ជំនឿស្ដេច Hung ក៏ជាពិធីចាប់ផ្ដើមពិធីបុណ្យវិហារ Hung នាយប់ថ្ងៃទី៤ខែទី៣តាមច័ន្ទកតិ។ ទី២គឺ​មានពិធីបុណ្យវិថីជាមួយការចូលរួមរបស់សហគមន៍ដើម្បីពង្រីកប្រពៃណីដំបន់
ដី​ជីដូនជីតា។”

បណ្ដាផ្នែកថ្មីក្នុងពិធីបុណ្យធ្វើសក្ការៈបូជាស្ដេច Hungឆ្នាំ២០១៣ - ảnh 2
គិតតាំងពីឆ្នាំ២០០០មកពិធីបុណ្យវិហារ Hung ត្រូវបានរដ្ឋលើកកំពស់ជាពិធីបុណ្យថ្នាក់ជាតិ។ (vov.vn)

        នៅពិធីទទួលប័ណ្ណទទួលស្គាល់របស់ UNESCO បានមានដំណាងរបស់​ប្រទេសចំនួន២៤ក្នុងគណៈកម្មាធិការអន្តររដ្ឋាភិបាលអនុវត្តអនុសញ្ញារបស់
UNESCO និងជនវៀតណាមនៅឯបរទេសជាច្រើនកុះករមកពីប្រទេសជាច្រើន​
លើ​ពិភពលោកត្រឡប់មកប្រទេសវិញដើម្បីចូលរួម។ នេះក៏ជាឱកាសដើម្បី
​ប្រជាជន​ពិភពលោកយល់បន្ថែមអំពីតំលៃលេចធ្លោសកលរបស់ជំនឿធ្វើ​
សក្ការៈបូជា​ស្ដេច Hung អត្តសញ្ញាណវប្បធម៍ពោពេញទៅដោយចរិតលក្ខណៈ​
មនុស្ស​សាស្ត្របង្ហាញស្មារតីសាមគ្គីភាពរបស់ជនវៀតណាម។ លោក Dang
Dinh Thuan អនុប្រធានសមាគមសិល្បៈប្រជាប្រិយខេត្ត Phu Tho បានចាត់ទុក
ថា៖

        “Phu Tho ជាដំបន់ដីប្រភពដើមរបស់ប្រជាជាតិ ដំបន់ដីចាប់ផ្ដើមបុព្វហេតុ​
កសាង​និងការពារប្រទេសជាតិរបស់បណ្ដាស្ដេច Hung។ នៅដំបន់ដីខេត្ត​ Phu
Tho ក្រៅពីបណ្ដាកេរ៌្តដំណែលថ្នាក់ជាតិវិហារ Hung នៅមានកន្លែងកេរ៌្តដំណែល
​ទាក់ទិន​ដល់ជំនឿធ្វើសក្ការៈបូជាស្ដេច​ Hung ជាង៣០០កន្លែងទៀត។ បណ្ដា​
ជំនាន់​ជនវៀតណាមតាមរយៈប្រពៃណីធ្វើសក្ការៈបូជាស្ដេច Hung ដើម្បីបង្ហាញ​នូវការដឹងគុណរបស់បណ្ដាជំនាន់បុព្វបុរសបានមានគុណូបការៈកសាងនិង
ការពារប្រទេសជាតិ។”

បណ្ដាផ្នែកថ្មីក្នុងពិធីបុណ្យធ្វើសក្ការៈបូជាស្ដេច Hungឆ្នាំ២០១៣ - ảnh 3
ពិធីធ្វើសក្ការៈបូជានៅមណ្ឌលកេរ៌្តដំណែលវិហារ Hung បានប្រព្រឹត្តទៅព្រមៗគ្នា នៅកន្លែងជាង១៤០០កន្លែងធ្វើសក្ការៈបូជាស្ដេច Hung ក្នុងទូទាំងប្រទេស។ (vov.vn)

         ចំណុចថ្មីមួយក្នុងពិធីបុណ្យធ្វើសក្ការៈបូជាឆ្នាំនេះគឺបណ្ដាពិធីការធ្វើ
សក្ការៈបូជាស្ដេច Hung ត្រូវបានកំណត់បទដ្ឋាន។​ ពិធីធ្វើសក្ការៈបូជានៅមណ្ឌល
កេរ៌្តដំណែលវិហារ Hung បានប្រព្រឹត្តទៅព្រមៗគ្នានៅកន្លែងជាង១៤០០កន្លែង
ធ្វើសក្ការៈបូជាស្ដេច Hung ក្នុងទូទាំងប្រទេស។ ពិធីបានចាប់ផ្ដើមដោយការ
ដែលដំណាងរបស់រដ្ឋ​រៀបចំ​អុធអូបនៅវិហារ Thuong ជាកន្លែងដែលបណ្ដាស្ដេច
Hung មុននេះបាន​ធ្វើ​បួងសួងដល់ទេវតា។ នេះជាពិធីការរំលឹកដល់គុណូបការៈ
របស់បណ្ដាស្ដេច ​Hung ដែលបានបង្រៀនឲ្យប្រជាជនចេះដាំស្រូវ។

        បងស្រី Nguyen Thi Thu Phuong នៅស្រុក​Dong Anh ទីក្រុងហាណូយបាន​ឲ្យ
ដឹងថា គ្មានបំណងអ្វីជាងក្រៅជារៀងរាល់ឆ្នាំបានមកទីនេះម្ដងនិងក្នុងពេលកូន​ធំឡើងបងស្រីនឹងនិទានឲ្យកូនស្ដាប់អំពីប្រភពដើមនៃប្រទេសជាតិ។​តាមបង
ស្រីថា ការដែល UNESCO ទទួលស្គាល់ជំនឿធ្វើសក្ការ់បូជាស្ដេច Hung បានធ្វើ
ឲ្យ​ពិធី​បុណ្យវិហារ Hung មានចរិតលក្ខណៈអន្តរជាតិ។

        “ត្រូវបាន UNESCO ទទួលស្គាល់នោះខ្ញុំឃើញថាមោទនភាពណាស់ ពីព្រោះ​​គេបានទទួលស្គាល់ជំនឿរបស់ខ្លួនគឺគេបានទទួលស្គាល់រាល់តំលៃវប្បធម៍របស់​ជនវៀតណាមលើទូទាំងពិភពលោកនិងដូច្នេះប្រជាជនលើពិភពលោកនឹងស្គាល់​ដល់វៀតណាមច្រើនជាងនិងសង្ឃឹមថា​ជាមួយការដែលបានទទួលស្គាល់នេះ វៀតណាមនឹងទាក់ទាញបានភ្ញៀវទេសចរណ៍ជាច្រើនថែមទៀតមកវៀតណាម៕”
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ