ពិធីរំលឹកខួបដល់វិញ្ញាណក្ខ័ណ្ឌនៃបណ្ដាស្ដេច Hung គុណធម៍ផឹកទឹកនឹកដល់ប្រភពដើមរបស់ប្រជាជាតិវៀតណាម

ពិធីរំលឹកខួបដល់វិញ្ញាណក្ខ័ណ្ឌនៃបណ្ដាស្ដេច Hung គុណធម៍ផឹកទឹកនឹកដល់ប្រភពដើមរបស់ប្រជាជាតិវៀតណាម - ảnh 1
ទិវារំលឹកគុណដូនតាជាតិនិងជំនឿធ្វើសក្ការៈបូជាស្ដេច Hung របស់បណ្ដាជំនាន់ជនវៀតណាម ដូច្នេះបានក្លាយទៅជាតំលៃដោយឡែករបស់ប្រជាជាតិវៀតណាម។ (vov.vn)


        VOV-ដំបន់ដី ​Phu Tho ក្នុងប៉ុន្មានពាន់ឆ្នាំមុននេះជាកន្លែងដែលឪពុកនាគ
​យកម្ដាយ​ទេវតាកើតចេញជាបងបាន១០០ញាស់ជាកូនប្រុស១០០បង្កើតជា
បណ្ដាជនជាតិ។ នេះក៏ជាកន្លែងដែលបណ្ដាស្ដេច Hung (ឆ្នាំ២៨៧៩-២៥៨មុន
គ្រឹះសករាជ្យ)បង្កើតឡើងរដ្ឋ Van Lang ជារដ្ឋដើមដំបូងរបស់វៀតណាម។ ដូច្នេះ
មណ្ឌលវិហារ Hung នៅភ្នំ Nghia Linh ខេត្ត​ Phu Tho ជាដំបន់ដីជីស្រុកកំណើត
ដូនតាជាកន្លែងដែល ប្រមូលផ្ដុំវត្តអារាមធ្វើសក្ការៈបូជាស្ដេច Hung ច្រើនបំផុត។
តាមបណ្ដា​ឯកសារ​ដែលបានរក្សាទុកនាពេលបច្ចុប្បន្នរបៀបដំបូងនៃទិវារំលឹក
គុណដូនតាជាតិបានមាន​វត្តមានពីយូមកក្នុងប្រវត្តិសាស្ត្រ។ រាប់ពាន់ឆ្នាំក្រោយ
នោះ អង្គស្ដេចដេលមានកេរ៌្តឈ្មោះល្បីល្បាញក្នុងបណ្ដារាជកាលសក្កិភូមិវៀត
ណាមជាបន្តបន្ទាប់បញ្ជាក់អំពីរាជកាលស្ដេច Hung និងអះអាងតួនាទីដ៏ធំធេង
របស់បណ្ដាស្ដេច Hung ចំពោះប្រទេសជាតិ។ ទិវារំលឹកគុណដូនតាជាតិនិងជំនឿ
ធ្វើសក្ការៈបូជាស្ដេច Hung របស់បណ្ដាជំនាន់​ជនវៀតណាម ដូច្នេះបានក្លាយទៅ
ជាតំលៃដោយឡែករបស់ប្រជាជាតិវៀតណាម។ សាស្ត្រាចារ្ស Ngo Duc Thinh នាយកមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សវប្បធម៍​ជំនឿសាសនាវៀតណាមបាន
ឲ្យដឹងថា៖

        “ជំនឿធ្វើសក្ការៈបូជាគឺជាប្រពៃណីទាក់ទិនដល់អ្នកបង្កើតត្រកូលដើម។
នៅបណ្ដា​ជនជាតិផ្សេងៗ វាបានកន្លងផុតទៅហើយប៉ុន្តែនៅវៀតណាមវាបាន
ប្រមូលផ្ដុំក្លាយទៅជា​ជំនឿ​ធ្វើសក្ការៈបូជាស្ដេច Hung។ ការធ្វើសក្ការៈបូជាស្ដេច
Hung នៅវៀត​ណាមបាន​មានភាពខុសប្លែកយ៉ាងខ្លាំងនៃបណ្ដារាជកាលមុនៗ។ ខ្ញុំបានហៅការធ្វើសក្ការៈបូជាជីដូន​ជីតា​ជាតិហួសពីសម័យកាលនិងរាជកាល វាជាផ្នែកវប្បធម៍ឆ្ពោះទៅរាល់ភាពខុស​ប្លែកនយោបាយ ក្លាយទៅជាគោលដៅ
កំពូលរបស់ប្រជាជាតិ។”

ពិធីរំលឹកខួបដល់វិញ្ញាណក្ខ័ណ្ឌនៃបណ្ដាស្ដេច Hung គុណធម៍ផឹកទឹកនឹកដល់ប្រភពដើមរបស់ប្រជាជាតិវៀតណាម - ảnh 2
ពិធីរំលឹកខួបដល់វិញ្ញាណក្ខ័ណ្ឌនៃបណ្ដាស្ដេច Hung ជានិច្ចកាលត្រូវបានប្រជាជន វៀតណាមរៀបចំឡើងជារៀងរាល់ឆ្នាំត្រូវនឹងថ្ងៃទី១០ខែទី៣តាមច័ន្ទកតិ។ (vov.vn)

        បន្តប្រពៃណីរបស់ប្រជាជាតិ​ជនវៀតណាមរាប់លាននាក់បានហូរចាក់មក
នៅ​វិហារ Hung ជារៀងរាល់ឆ្នាំដើម្បីរំលឹកគុណដល់ជីដូនជីតា ជាមួយពិធីការធំ
បំផុត​គឺពិធី​ធ្វើសក្ការៈបូជាស្ដេច Hung ដែលប្រព្រឹត្តទៅក្នុងរយៈពេល១សប្ដាហ៍
គិតតាំងពីដើមខែទី៣​តាម​ច័ន្ទកតិ​​ដល់ថ្ងៃទី១០ខែទី៣។ ឆ្នាំនេះ ពិធីធ្វើសក្ការៈបូជា
ស្ដេច Hung បាន​ផ្សា​ភ្ជាប់ជាមួយព្រឹត្តការណ៍អង្គការវប្បធម៍វិទ្យាសាស្ត្រអប់រំ
អ.ស.បលើកដម្កើង ជំនឿធ្វើសក្ការៈបូជាស្ដេច Hung ជាបេតិកភ័ណ្ឌវប្បធម៍របស់
មនុស្សលោក។ លោក​ស្រី Katherine Muller ប្រធានដំណាងអង្គការវប្បធម៍
វិទ្យាសាស្ត្រអប់រំ​អ.ស.ប​ប្រចាំនៅវៀតណាមបានចែករំលែកថា៖

        “ពិធីនេះគឺជាការរំលឹកអំពីសារសំខាន់នៃសាមគ្គីភាពនិងឯកភាពចំពោះ​
ប្រជាជាតិវៀតណាម ក៏ដូចជាសារៈសំខាន់ចំពោះការទទួលស្គាល់នូវតំលៃនៃ​ភាពពហុបែបក្នុងប្រភពដើមតែមួយគត់។ សង្ឃឹមថា​ជំនឿនេះ​នឹងផ្សាភ្ជាប់
ប្រជាជាតិវៀតណាមជារៀងរហូតនិងកំណត់ទិសឲ្យជនគ្រប់រូបរួមរស់ដ៏ចីរភាព
ព្រមទាំងអភិរក្សនិងពង្រីកនូវភាពពហុបែបវប្បធម៍។”

ពិធីរំលឹកខួបដល់វិញ្ញាណក្ខ័ណ្ឌនៃបណ្ដាស្ដេច Hung គុណធម៍ផឹកទឹកនឹកដល់ប្រភពដើមរបស់ប្រជាជាតិវៀតណាម - ảnh 3
អង្គការអប់រំវិទ្យាសាស្ត្រវប្បធម៍អ.ស.ប (UNESCO) បានទទួលស្គាល់ “ជំនឿធ្វើសក្ការៈបូជាស្ដេច Hung” ជាបេតិកភ័ណ្ឌវប្បធម៍របស់មនុស្សលោក។ (vov.vn)

        ក្នុងរំលឹកខួបដល់វិញ្ញាណក្ខ័ណ្ឌនៃបណ្ដាស្ដេច Hung ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានបន្តអះអាងនូវអត្ថន័យដ៏ជ្រាលជ្រៅរបស់ពិធីនេះ ចំពោះការចិញ្ចឹមបីបាច់ដួងព្រលឹងមនោសញ្ចេតនានិងស្មារតីមហាសាមគ្គីភាព
ជាតិរបស់​ជនវៀតណាមម្នាក់ៗក្នុងគ្រប់សម័យកាល។​លោក ប្រធានរដ្ឋបាន
សង្កត់ធ្ងន់ថា៖

        “ការធ្វើសក្ការៈបូជាបណ្ដាស្ដេច Hung មិនត្រឹមតែជាសកម្មភាពព្រលឹង​បួង
សួងសូម​ឲ្យជីដូនជីតាជាតិការពារថែរក្សាប្រទេសជាតិមានសុខសាន្តត្រាណ
ប្រជាជនសម្បូ​ធូរធាអាកាសធាតុអំណោយផលប៉ុណ្ណោះទេថែមទាំងមានអត្ថន័យ
ដ៏ជ្រាលជ្រៅរំលឹកដល់ការផ្សាភ្ជាប់ពង្រឹងចំណងសាមគ្គីភាពចេះស្រលាញ់ជួយ
ឧបត្ថម្ភគ្នា​ទៅវិញទៅមករបស់សហគមន៍ប្រជាជាតិវៀតណាម ដែលជាអ្នកមាន​
ប្រភព​ដើមរួមតែមួយទៀតផង។ នេះគឺជាប្រភពដើមបង្កើតឡើងនូវកំលាំងពលំ
ដើម្បីប្រជាជាតិ​វៀតណាមឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំនិង
អភិវឌ្ឍន៍ដោយឥតឈប់ឈរ។”

        ពិធីរមលឹកគុណដូនតាជាតិស្ដេច Hung និងជំនឿធ្វើសក្ការៈបូជាស្ដេច Hung
ថ្ងៃនេះ​ត្រូវបានជនរួមជាតិជិត៩០លាននាក់ក្នុងទូទាំងប្រទេសនិងជនវៀតណាម
នៅឯបរទេសប្រមាណ៤,៥លាននាក់រួមគ្នាឆ្ពោះទៅរៀបចំ ជាមួយក្តីមោទនភាព
អំពីរាល់​តំលៃ​ដោយឡែកដែលបានបង្កើតឡើងកំលាំងពលំរបស់ប្រជាជាតិ
វៀតណាមតាមសម័យកាលជាច្រើន។ ជាមួយទិវារំលឹកគុណដូនតាជាតិនេះ​ជំនឿធ្វើសក្ការៈបូជាស្ដេច​ Hung បានបន្តប្រគល់ឲ្យជំនាន់ក្រោយៗ ជានិច្ចកាល
ចិញ្ចឹមបីបាច់ព្រលឹងបញ្ញាវៀត​ណាមពួនជ្រំរាល់តំលៃវៀតណាមក្នុងសម័យកាល
ថ្មី៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ