បណ្ដាដំបន់ក្នុងទូទាំងប្រទេសបានរៀបចំពិធីធ្វើសក្ការៈបូជាស្ដេច Hung។
(VOV) /  
|
ចំណុចសំខាន់របស់ទិវាធ្វើសក្ការៈបូជាស្ដេច Hung-ពិធីបុណ្យវិហារ Hung ត្រូវបានរៀបចំនាព្រឹកថ្ងៃទី១៩មេសានៅមណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រវិហារ Hung ខេត្ត Phu Tho។ (vov.vn)
|
VOV-នាថ្ងៃទី១៩មេសា (ពោលគឺថ្ងៃទី១០ខែទី៣តាមច័ន្ទកតិ)គឺទិវាធ្វើ
សក្ការៈបូជាស្ដេច Hung-ពិធីបុណ្យវិហារ Hung។ ចំណុចសំខាន់របស់ទិវាធ្វើ
សក្ការៈបូជាស្ដេច Hung-ពិធីបុណ្យវិហារ Hung ត្រូវបានរៀបចំនាព្រឹកថ្ងៃទី
១៩មេសានៅមណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រវិហារ Hung ខេត្ត Phu Tho។
តាងនាមឲ្យជនរួមជាតិទូទាំងប្រទេសនិងជនវៀតណាមនៅឯបរទេស ខេត្ត
Phu Tho រួមជាមួយខេត្តចំនួន៨ដំណាងឲ្យភាគទាំងបី ភាគខាងជើង ភាគកណ្ដាល
និងភាគខាងត្បូងបានរៀបចំពិធីអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាស្ដេច Hung។ ចំពោះព្រលឹងបណ្ដាស្ដេច Hung លេខាគណៈកម្មាធិការបក្សនិងជាប្រធាន
គណៈកម្មាធិការប្រជាជនខេត្ត Phu Tho លោក Hoang Dan Mac បានថ្លែងសន្ទរកថា
សម្ដែងក្តីមោទនភាពអំពីប្រពៃណីដ៏ភ្លឺស្វាង៤ពាន់ឆ្នាំប្រវត្តិសាស្ត្រកសាងនិង
ការពារប្រទេសរបស់ប្រជាជាតិវៀតណាម គោរពដល់វិញ្ញាណក្ខ័ន្ធនិងដឹងគុណ
ចំពោះជីដូនជីតា។
“មហិមាណាស់មាតុប្រទេស គុណបំណាចដ៏ធំធេងក្នុងការបង្កើតនិង
កសាង។ ឈ្លាសវៃណាស់លោកប្រធានហូជីមិញបានបន្តឲ្យជំនាន់ក្រោយៗ
រាល់ប្រការដ៏ត្រឹមត្រូវ។យើងខ្ញុំសន្យាកសាងប្រទេសជាតិខ្លាំងមាំមួនសម្បូរុងរឿង រួមជាមួយមនុស្សលោកសន្តិភាពមិត្តភាព។”
|
ចូលរួមពិធីមានវត្តមាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung បណ្ដាថ្នាក់ដឹកនាំទីក្រុងនិងប្រជាជនជាច្រើនកុះករ។ (vov.vn) |
នាព្រឹកថ្ងៃដ៏ដែលនៅមណ្ឌលកេរ៌្តដំណែលរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាស្ដេច
Hung នៅសួនឧទ្យានប្រវត្តិសាស្ត្រវប្បធម៍ប្រជាជាតិ ខ័ណ្ឌទី៩ទីក្រុងហូជីមិញ
បានរៀបចំដ៏មហោឡារឹកពិធីធ្វើសក្ការៈបូជាជីដូនជីតាជាតិស្ដេច Hung។ ចូល
រួមពិធីមានវត្តមាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung
បណ្ដាថ្នាក់ដឹកនាំទីក្រុងនិងប្រជាជនជាច្រើនកុះករ។ លោក Le Huu Phuc សមាជិកសម្ព័ន្ធយុវជនមកពីខេត្ត Long An បានសំណេះសំណាលថា៖
“ថ្ងៃនេះជាទិវារួមរបស់ប្រជាជនវៀតណាមទាំងអស់ រំលឹកឡើងវិញអំពី
បណ្ដាអ្នកជំនាន់មុន។ ឥឡូវនេះជំនាន់វ័យក្មេងមកទីនេះដើម្បីអុធធូបរំលឹក
វិញ្ញាណក្ខ័ន្ធនិងជំនាន់វ័យក្មេងនឹងខំប្រឹងប្រែងរៀនសូត្រដើម្បីកសាងប្រទេសជាតិ៕”
-VOV