(VOVworld-)នាពេលថ្មីៗនេះគណះប្រតិភូអ្នកកាសែត្រឡាវ បានមានដំណើរទស្សន
កិច្ច និង ធ្វើការនៅវៀតណាម។ដំណើរទស្សនកិច្ចបានបន្សល់ទុកនូវចំណាប់អារមណ៏
ដ៏ល្អប្រសើរ ដល់បណ្តាអ្នកកាសែត្រឡាវ មិនគ្រាន់តែដោយសារទេសភាពធម្មជាតិ
ដ៏ល្អត្រកាល និង ទឹកចិត្តស្រឡាញ់យ៉ាងខ្លៀវក្លារបស់ប្រជាជនវៀតណាមចំពោះភ្ញៀវ
ប៉ុណ្ណោះទេ ថែមទាំងដោយសារបណ្តាមិត្តសន្សំទុកបាននូវបទពិសោធន៏មានប្រយោ
ជន៏ សំរាប់ អាជិពសារព័ត៏មានរបស់ខ្លួនទៀតផង។
ដំណើរទស្សនកិច្ចនឹងធ្វើការនៅវៀតណាមលើកនេះរបស់គណះប្រតិភូអ្នកកា
សែតឡាវ ជាសកម្មភាព១ ក្នុងចំណោមសកម្មភាពជួយជ្រោមជ្រែងចំពោះ ”ឆ្នាំមិត្តភាព
វៀត ណាម-ឡាវ ២០១២ ”។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ បណ្តាអ្នកកាសែត
ឡាវ បានអញ្ចើញទៅសាកសួរសុខទុក្ខនឹងធ្វើការជាមួយ កាសែត្រ Thanh nienកា
សែត្រ អេលិចត្រូនិច Vietnamnet វិទ្យុទូរទស្សន៌ទីក្រុងហូជីមិញ និង វិទ្យុផ្សាយសម្លេង
ទូរទស្ស Quang Ninh ។ បងស្រី Chan Xa Mon អ្នកយកព័ត៏មាននៃកាសែត្រ វៀងច័ន្ទ
ថ្មី ឲ្យដឹងថា៖
“ ខ្ញុំបានមកទស្សនាទីស្នាក់ការនៃកាសែត Thanh nien។ ខ្ញុំឃើញថា សារព័ត៏មានវៀតណាមអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ខ្ញុំមកទស្សនាវៀតណាមរៀនសូត្រ
បទពិសោធន៍សំដៅពង្រីកសារព័ត៏មានរបស់ឡាវ។មានប្រការជាច្រើនអាចរៀន
សូត្របាន។នោះគឺបច្ចេកទេស វិធីយកព័ត៏មាន សរសេរអត្ថបទជាដើម។ “។
ក្រៅពីពិធីជូបធ្វើការផ្លាស់ប្តូរការងារ ជាមួយបណ្តាសហ សេវិកវៀតណាម បណ្តា អ្នកកាសែតឡាវនៅទៅទស្សនាកន្លែងមួយចំនួននៅទីក្រុងហូជីមិញ ខេត្ត
Ben Tre -Tien Giang - Vung Tau ជាដើម។ នៅទីនេះគេប្រមូលផ្តុំបានព័ត៏មាន
រូបថតនិងឯកសារជាច្រើន ដែលបំរើឲ្យការសរសេរព័ត៏មាននិងអត្ថបទស្តីពីទឹកដី
វៀតណាមស្រស់ស្អាត ក៍ដូចជាចំណុចវប្បធម៏ពិសេសរបស់មនុស្សវៀតណាមទៀត
ផង។My Tho ជាដំបន់១ដែលបានលៃទុកចំណាប់អារម្មណ៍ល្អជាច្រើនឲ្យគណៈប្រតិភូ
នៅ ទីនេះ បណ្តាអ្នកកាសែតឡាវ ត្រូវបានចែវទុកដងស្ទឹង និង កំសាន្ត
ចម្រៀង Tai Tu ដោយបណ្តាសិល្បះករនៃសូនចម្ការភាគខាងលិចសំដែង។
អ្នកយកព័ត៏មាន ទូរទស្សន៍ជាតិឡាវ UThay lat ViThayត្រូវបានថតយក ទាំងអស់នូវទិដ្ឋភាពទាំងនេះ ៖
“ខ្ញុំចាប់អារមណ៏យ៉ាងខ្លាំងក្លាចំពោះបណ្តាទំនុកចម្រៀងបុរាណនៅភាគខាងត្បូង
វៀត ណាម។ ពេលវិលត្រឡប់មកប្រទេសវិញ ខ្ញុំនឹងឧទ្ទេសនាម ផ្សាយ តាមរលក ធាតុអាកាស នូវ បណ្តាទំនុកចំរៀងបុរាណនេះ ដើម្បីប្រជាជនឡាវអាចកំសាន្ត”។
ដោយបានទៅទស្សនានឹងធ្វើការនៅតំបន់ជាច្រើននៅវៀតណាម បណ្តាអ្នក
កាសែត្រឡាវបានយល់ដឹងច្បាស់ថែមទៀតអំពីទឹកដីនឹងមនុស្សវៀតណាម។ បង Bun
Tieng-អ្នកយកព័ត៏មាននៃវិទ្យុផ្សាយសម្លេងជាតិឡាវ បានចែករំលែកថា៖
“ពេលវិលត្រឡប់មកប្រទេសវិញយើងខ្ញុំនឹងផ្សាយអត្ថបទស្តីអំពីទឹកដីវៀតណាម ដើម្បី មិត្តអ្នកស្តាប់ នឹង អ្នកដែលពុំទាន់មានឪកាសមកដល់វៀតណាម អាចយល់ បាន ថា៖ ប្រទេសជិតខាងវឿតណាម បានអភិវឌ្ឈន៏ យ៉ាងដូចម៉្តេច ។ខ្ញុំមានក្តីសប្បាយរីករាយ យ៉ាងក្រៃឡែងដោយបានឃើញផ្ទាល់នឹងភ្នែកនូវសមិទ្ធិអភិវឌ្ឌ្យរបស់វៀតណាម។
ដំណើរទស្សនកិច្ចនេះជាដំណើរទស្សកិច្ចលើកទី ៥ របស់បណ្តាអ្នកកាសែត្រឡាវ
នៅវៀតណាម ដែលបានអនុវត្តតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងព័ត៏មាន
ផ្សព្វផ្សាយវៀតណាម នឹងក្រសួងព័ត៏មានវប្បធម៏ទេសចរឡាវ។ក្នុងឪកាសដំណើរ
ទស្សនកិច្ចនេះថ្នាក់ដឹកនាំបណ្តាស្ថាប័ន្ធសារព័ត៏មានវៀតណាមសន្យានឹងជួយឧបត្ថម្ភ
បណ្ដាអ្នកយកព័តមានឡាវ មកទស្សនកិច្ច ផ្លាសប្តូរបទពិសោធន៏ ជាមយយបណ្ដាសម
មិត្តវៀតណាម។ ដំណើរទស្សកិច្ចជាសក្ខីភាព១ឲ្យចំណងមិត្តភាព កិច្ចសាហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំង២ វៀតណាមឡាវ ជាសមាជិកនៃមហាគ្រួសារបណ្តា
ប្រជាជាតិឡាវ៕