|
វៀតណាមបានត្រៀមខ្លួនជាស្រេចឲ្យសហគមន៍អាស៊ាន។ |
Vovworld – វៀតណាមយកចិត្តទុកដាក់ជាពិសេសដល់តួនាទីរបស់
អាស៊ាននឹងខិតខំដើម្បីក្លាយទៅជាសមាជិកសកម្ម១របស់អាស៊ានជានិច្ច។
ក្រោយពីធម្មនុញ្ញអាស៊ានបានបង្កើត វៀតណាមជាប្រទេស១ក្នុងចំណោម
ប្រទេសដំបូងដែលផ្តល់សច្ចាប័នដល់ធម្មនុញ្ញអាស៊ាននឹងសកម្មអនុវត្ត។ វៀតណាមក៏បង្កើតយ៉ាងឆាប់ក្បាលម៉ាស៊ីនធ្វើសកម្មភាពតាមសរសរទ្រូង
ចំនួន៣របស់សហគមន៍អាស៊ានដើម្បីបំពេញបណ្តាភារកិច្ចដែរ។លោក
Nguyen Tien Minhបានឲ្យដឹងថា៖
“ជាក់ស្តែងគឺនាយករដ្ឋមន្រ្តីបានចេញសេចក្តីសំរេចដែលក្នុងនោះកំណត់
ថាក្រសួងការបរទេសទទួលបន្ទុកបញ្ហាសំខាន់ក្នុងសរសរនយោបាយ
សន្តិសុខ។ ក្រសួងឧស្សាហ-ពាណិជ្ជកម្មទទួលបន្ទុកបញ្ហាសំខាន់ក្នុង
សរសរសេដ្ឋកិច្ច។និងក្រសួងការងារយុទ្ឋជនពិការនិងសង្គមកិច្ចទទួលបន្ទុក បញ្ហាសំខាន់ក្នុងសរសរវប្បធម៏សង្គមរបស់អាស៊ាន“។
ក្រៅពីបណ្តាកិច្ចការនោះ វៀតណាមបានយកចិត្តទុកដាក់ជាពិសេសដល់
ការលើកកំពស់ការយល់ដឹងរបស់ប្រជាជនអំពីអាស៊ានទៀតផង។នាបច្ចុប្បន្ននេះ
វៀតណាមជំរុញខ្លាំងការផ្សព្វផ្សាយអំពីអាស៊ានលើមធ្យោបាយឃោសនា
មហាជន។បណ្តាមធ្យោបាយឃោសនាមហាជនជាផ្នែក១ក្នុងជីវភាពរស់នៅ
របស់ប្រជាជន។យើងខ្ញុំវាយតំលៃខ្ពស់ការជួយឧបត្ថម្ភនៃសារព័ត៏មានក្នុងការ
ការផ្សព្វផ្សាយអំពីអាស៊ាន។
“ការផ្សព្វផ្សាយក្នុងប្រជាជនជាដំណើរ១ត្រូវបានអនុវត្តដ៍យូអង្វែង។បានជាជនគ្រប់រូបសុទ្ឋតែបានយល់ពីតួនាទីដ៏សំខាន់របស់អាស៊ានចំពោះប្រទេស
ជាតិ។តាមការបូកសរុបរបស់យើងខ្ញុំថា រហូតមកដល់ពេលនេះបណ្តាកម្មវិធី
ទាក់ទិនដល់អាស៊ានដែលយើងខ្ញុំបំផុសឡើងទទួលបានការជួយជ្រោមជ្រែង
យ៉ាងសកម្មពីមហាជន។ឧទាហណ៍ដូចជាកម្មវិធីដើរថ្មើជើងដើម្បីសន្តិភាព
កម្មវិធីប្រឡងគូរគំនូរអំពីអាស៊ាន។ល។“
លោក Nguyen Tien Minh បានគូសបញ្ជាក់ថា តាមរយះការចូលរួមរបស់ប្រជាជនក្នុងសកម្មភាពទាក់ទិនដល់អាស៊ាន វៀតណាមចង់អះអាងថាកិច្ចការបរទេសជានិច្ចកាលជាកាណាល់សំខាន់១ក្នុងបណ្តាគោលដៅកសាងសហគមន៍
អាស៊ាន។
“យើងខ្ញុំនឹងជំរុញខ្លាំងការផ្សព្វផ្សាយអំពីអាស៊ានក្នុងប្រជាជន ពិសេសគឺឆ្នាំ នេះជាឆ្នាំរំលឹកខួបលើកទី៤៥នៃការបង្កើតអាស៊ាន។ខ្ញុំរំពឹងគិតថា៖ការផ្សព្វផ្សាយ
អំពីអាស៊ានក្នុងឆ្នាំ២០១៤គឺសំខាន់ណាស់ពីព្រោះនេះជាឆ្នាំមុនឆ្នាំបង្កើតសហគម
អាស៊ាន។”
ស្តីអំពីការត្រៀមរៀបចំរបស់វៀតណាមក្នុងការសម្របសម្រួលបណ្តាបញ្ហាខុសប្លែកគ្នារវាងបណ្តាប្រទេស លោកNguyen Tien Minhបានឲ្យដឹងថា៖លើស្មារតី
រួម វៀតណាមបានត្រៀមខ្លួនជាស្រេចឲ្យសមាហរណ្ណកម្ម។នឹងពេលដែលបាន ក្លាយទៅជាសហគម១ វៀតណាមត្រូវកែសម្រួលបញ្ហាជាច្រើន។វៀតណាមនឹង
ខិតខំកែសម្រួលនឹងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួមបណ្តាប្រទេសដើម្បីបង្កឲ្យមានការសម្របសម្រួលក្នុងអាស៊ាន។
រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់តួនាទីរបស់អាស៊ាន។ អាស៊ានក៏ជាបញ្ហាសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម
ដែរ។ដោយហេតុនេះវៀតណាមប្តេជ្ញាចិត្តរួមជាមួយបណ្តាប្រទេសអាស៊ានកសាងសហគមអាស៊ាននាឆ្នាំ២០១៥ប្រកបដោយជោគជ័យ។វៀតណាមកំពុងសកម្ម
ធ្វើសកម្មភាពដើម្បីគោលដៅនេះ៕