របរត្បាញ់ចរបាប់របស់ជនរួមជាតិ Ba Na នៅខេត្ត Phu Yen វៀតណាមនិងទិសអភិវឌ្ឍន៍និងអភិរក្សរបរប្រពៃណីនេះ
MANH CUONG -  
(VOV) /  
|
របរត្បាញ់ចរបាប់របស់ជនរួមជាតិ Ba Na នៅខេត្ត Phu Yen វៀតណាមនិងទិសអភិវឌ្ឍន៍និងអភិរក្សរបរប្រពៃណីនេះ។ (dantocviet.vn) |
VOV-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជា ភាសាបរទេសនៃវិទ្យុសំលេង
វៀតណាមទទួលបានសំបុត្រនិងទូរសព្ទចំនួន១៨៥ របស់មិត្តអ្នកស្តាប់មកពី
ប្រទេសចំនួន២៨លើសកលលោក។ ក្នុងនោះ កម្មវិធីផ្សាយ ជាភាសាខ្មែរទទួល
បានសំបុត្រចំនួន៤ ពីមិត្តមុនីរដ្ឋ វណ្ឌីនិងស្រីពេជ្យនៅកម្ពុជា។ សូមអគុណអស់លោកអ្នកដែលបានលៃទុកការយកចិត្តទុកដាក់ និងមនោសញ្ចេតនាសំរាប់កម្មវិធី។ តាមសំណូមពររបស់មិត្តអ្នកស្តាប់មួយចំនួន ដែលក្នុងនោះមានស្រីពេជ្យនៅ
រាជធានីភ្នំពេញកម្ពុជាក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូម
ឧទ្ទេសនាមជាមួយលោកអ្នកនាងអំពីរបរត្បាញ់ចរបាប់របស់ជនរួមជាតិ Ba Na
នៅខេត្ត Phu Yen វៀតណាមនិងទិសអភិវឌ្ឍន៍និងអភិរក្សរបរប្រពៃណីនេះសូម
អញ្ចើញលោកអ្នកនាងតាមដានស្ដាប់។
មិត្តស្រីពេជ្យនិងមិត្តអ្នកស្ដាប់ជាទីមេត្រី!
ចំពោះជនរួមជាតិ Ba Na របរត្បាញ់ចរបាប់ជាលក្ខណៈវប្បធម៍មួយដ៏វិសេស
វិសាលដែលបានបង្កើតឡើងពីយូៗមក។ រហូតមកដល់ពេលនេះ ទោះបីស្ថិតស្ថេរ នៅកណ្ដាលខឿនសេដ្ឋកិច្ចទីផ្សារក្តី ប៉ុន្តែបណ្ដាផលិតផលនេះនៅរក្សាចរិត លក្ខណៈប្រពៃណីនិងទាក់ទាញចំពោះជនគ្រប់រូប។
នាបច្ចុប្បន្នទោះបីលើទីផ្សារមានក្រណាត់គ្រប់ពណ៌ ប៉ុន្តែភាពស្អាតរបស់
សំលៀកបំពាក់ចរបាប់ជានិច្ចកាលផ្សាភ្ជាប់ទៅនឹងជនរួមជាតិ Ba Na ទាក់ទាញ
ភ្ញៀវទេសចរណ៍នៅក្នុងនិងក្រៅប្រទេសទៅវិញ។ សិល្បៈរចនាក្បូរក្បាច់របស់
ជន Ba Na គឺមានភាពសម្បូរបែបនិងពិសេស បង្ហាញនូវរូបភាពដ៏រស់រវើសលើ
សំលៀកបំពាក់គ្រឿងតម្បាញ់។ ជន Ba Na ចូលចិត្តប្រើប្រាស់ព័ណ៌ខ្មៅ ក្រហម
និងស។ បងស្រី La Lan Nhung ជនជាតិ Ba Na នៅស្រុក Dong Xuan ខេត្ត Phu
Yen បានឲ្យដឹងថា៖
“គ្រឿងចរបាប់ជាវត្ថុពីដែលជីដូនជីតាបន្សល់ទុកឲ្យ។ មុននេះគ្មានសំលៀកបំពាក់ធម្មតាដូចនាបច្ចុប្បន្នឡើយ។ ត្រឹមតែមានគ្រឿងចរបាប់ដើម្បីគេស្លៀកពាក់
តែប៉ុណ្ណោះ។ នាបច្ចុប្បន្នគ្រឿងចរបាប់បានប្រើប្រាស់ក្នុងពេលមានឱកាសពិធី
បុណ្យនានារបស់ជនជាតិយើងខ្ញុំ។”
នៅបណ្ដាភូមិឃុំនារីមានអាយុច្រើនស្ទើរតែទាំងអស់នៅតែប្រកបការងារនេះ។ គេផលិតបណ្ដាផលិតផលដើម្បីប្រើប្រាស់ក្នុងគ្រួសារផង ដើម្បីនាំយកទៅលក់នៅ
គ្រប់ទិសទីផង។ ដោយហេតុនេះនាបច្ចុប្បន្ននៅបណ្ដាដំបន់មានជនរួមជាតិ Ba Na
រស់នៅ ដោយមានការជួយឧបត្ថម្ភរបស់ផ្នែកឧស្សាហកម្មដំបន់គេកំពុងរៀបចំស្ដា ឡើងវិញរបរត្បាញ់ចរបាបនេះ។ សិប្បការិនី La Lan Thi Minh (ជន Ba Na) នៅភូមិ
Xi Thoai ឃុំ Xuan Lanh ស្រុក Dong Xuan ខេត្ត Phu Yen ឆ្នាំនេះអាយុជាង៧០ឆ្នាំនៅ
ផ្សារភ្ជាប់ជាមួយរបរត្បាញ់ចរបាប់ដ៏វិសេស។ ដោយបានដឹងថា លោកស្រី Minh
ជាអ្នកប្រកបរបរនេះជាច្រើនឆ្នាំមក មុននេះ៥ឆ្នាំ សាលាបង្រៀនវិជ្ជាជីវៈស្រុក
Dong Xuan បានអញ្ចើញលោកស្រីចូលរួមបណ្ដាថ្នាក់បណ្ដុះបណ្ដាលរបរត្បាញ់
ចរបាប់ប្រពៃណីសំរាប់សិស្សានុស្សិសនៅអន្តេវាសិកដ្ឋាននិងក្នុងបណ្ដាភូមិ។
សិប្បការិនី La Lan Thi Minh បានឲ្យដឹងថា៖
“ថ្នាក់រៀនបានបង្រៀនពី២ទៅ៣វគ្គហើយ។ ១វគ្គបានបង្រៀនឲ្យជន២០នាក់។ ប្រពៃណីរបស់យើងគឺយើងមិនអាចបោះបង់ចោលទេ មុននេះជីដូនជីតាបានត្បាញ់
ចរបាប់។ ឥឡូវនេះបានបង្រៀនឲ្យជំនាន់ខ្ញុំ។ ជំនាន់ខ្ញុំចាស់ៗអស់ហើយត្រូវបង្រៀន
ឲ្យពួកក្មេងៗ។”
មិត្តស្រីពេជ្យនិងមិត្តអ្នកស្ដាប់ជាទីមេត្រី!
សង្ឃឹមថា មិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។ យើងខ្ញុំសង្ឃឹមបន្តទទួលបានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។សូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀតណាមលេខ៤៥
Ba Trieu HaNoi ឬEmail:VOV5khmer@yahoo.com.vn។ ព័ត៏មានទាំងឡាយត្រូវបាន
ផ្សាយឡើងវិញនៅទំព័រ Websitewww.vovworld.vn៕
MANH CUONG
-VOV