កិច្ចប្រជុំអនឡាញរវាងរដ្ឋាភិបាលវៀតណាមជាមួយបណ្ដាតំបន់៖ ឆ្លៀតយកឱកាសដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ
(VOVWORLD) - កិច្ចប្រជុំនេះបានផ្ដោតទៅលើបញ្ហាដោះ ស្រាយការលំបាកសម្រាប់វិស័យផលិតកម្មអាជីវកម្ម ជំរុញការបើកការ ចំណាយទុនវិនិ យោគ សាធារណៈ ផ្ដល់ជំនួយដល់ពលករ ធានាសន្តិសុខ សង្គម និងធានាសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម។
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VGP) |
នាព្រឹកថ្ងៃទី១០ មេសា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំអនឡាញ ទូទាំងប្រទេសរវាងរដ្ឋាភិបាលជាមួយបណ្ដាតំបន់ដែលពិភាក្សាអំពីវិធានការ ភារកិច្ចនានាសំដៅទប់ទល់នឹងផលប៉ះពាល់នៃជំងឺឆ្លង Covid-19 ទៅលើ គ្រប់ទិដ្ឋភាពនៃជីវភាពសង្គម។ កិច្ចប្រជុំនេះបានផ្ដោតទៅលើបញ្ហាដោះ ស្រាយការលំបាកសម្រាប់វិស័យផលិតកម្មអាជីវកម្ម ជំរុញការបើកការ ចំណាយទុនវិនិយោគសាធារណៈ ផ្ដល់ជំនួយដល់ពលករ ធានាសន្តិសុខ សង្គម និងធានាសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម។
អញ្ជើញថ្លែងនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ដោយសារសេដ្ឋកិច្ចវៀតណាមកំពុងធ្វើសមាហរណកម្ម យ៉ាងទូលំទូលាយ ហេតុដូច្នេះជំងឺឆ្លងលើកនេះបានជះឥទ្ធិពលទៅលើ វិស័យជាច្រើន។ ទោះបីជាកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងត្រីមាស ទី១ឆ្នាំ២០២០សម្រេចបាន៣,៨២% ដែលជាកម្រិតខ្ពស់បំផុតក្នុងតំបន់ក្ដី ប៉ុន្តែនេះក៏ដូចជាកម្រិតទាបបំផុតក្នុងរយៈពេល១០ឆ្នាំកន្លងទៅរបស់វៀតណាមផងដែរ។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖
“កិច្ចប្រជុំនេះគឺសំដៅកៀរគរប្រភពធនធានទាំងអស់របស់ប្រទេសជាតិជាមួយនឹងការប្ដេជ្ញាចិត្តនិងស្មារតីស្នេហាជាតិដ៏ខ្លាំងក្លារបស់ប្រជាជនវៀតណាមដើម្បីឈ្នះលើជំងឺឆ្លង Covid-19 ព្រមទាំងខិតខំប្រឹងប្រែងជំនះពុះពារ លើការលំបាកក្នុងជីវភាពរស់នៅនិងការបង្កបង្កើនផល។ ដំបូងបង្អស់ត្រូវ អនុវត្តវិធានការប្រយុទ្ធប្រឆាំងជំងឺយ៉ាងហ្មត់ចត់ មិនទុកឲ្យជំងឺរីករាលដាល ទៀតទេ។ ទន្ទឹមនឹងនោះ យើងត្រូវធ្វើយ៉ាងម៉េចប្រែក្លាយគ្រោះអាសន្នទៅ ជាឱកាស។ ក្រោយពីជំងឺ Covid-19 ត្រូវធ្វើយ៉ាងម៉េចដើម្បីជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច មិនត្រឹមតែដើម្បីបំពេញការខូចខាតដោយសារជំងឺនេះប៉ុណ្ណោះទេ ថែមទាំងអនុវត្តចក្ខុវិស័យនិងការប្ដេជ្ញាចិត្តអំពីប្រទេសវៀតណាមក៏ឯករាជ្យនិងខ្លួនទីពឹងខ្លួនទៀតផង”។
លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យអង្គប្រជុំត្រូវដាក់ចេញយន្តការ គោលនយោបាយដ៏ជាក់លាក់និងត្រឹមត្រូវ ត្រៀមរៀបចំដំណោះស្រាយ ដើម្បីជួយឲ្យសេដ្ឋកិច្ចនិងសហគ្រាសដែលកំពុងត្រូវ “គាបសង្កត់ដូចរ៉េស្សរ័ មួយ” អាចលោតឡើងវិញក្រោយពីជំងឺឆ្លង។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“យើងខ្ញុំចង់សង្កត់ធ្ងន់ទៅលើតួនាទីជាគន្លឹះរបស់តំបន់សេដ្ឋកិច្ចសំខាន់ៗ និងខេត្ត ក្រុងធំៗ។ ខណៈដែល GDP នៃទីក្រុង Hai Phong ក្នុងត្រីមាស ទី១ កើនជិត១៥% គឺទីក្រុងហាណូយត្រឹមតែ កើន៣,៧% ហើយទីក្រុង ហូជីមិញកើន១%តែប៉ុណ្ណោះ។ ហេតុដូច្នេះ សូមស្នើឲ្យបណ្ដាសមមិត្តលេខា បក្ស ប្រធានខេត្ត ក្រុងនានា ផ្ដោតសំខាន់ទៅលើការដឹកនាំ ជំនះពុះពារលើ ការលំបាក ខិតខំប្រឹងប្រែងរួមជាមួយរដ្ឋាភិបាលនិងប្រទេសជាតិទាំងមូល អនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏ចង់សង្កត់ ធ្ងន់ទៅលើតួនាទីរបស់សហគ្រាសដែលរួមចំណែកបង្កើតការងារធ្វើនិង កំណើនទៀតផង។ យើងត្រូវការកម្មវិធីការពារប្រព័ន្ធសហគ្រាស រួមទាំង សហករណ៍ទៀតផង”។
ចំពោះបញ្ហាបើកការចំណាយទុនវិនិយោគសាធារណៈ លោកនាយក រដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ត្រូវបើកអស់ ទុនឆ្នាំ២០១៩និងទុនគម្រោងឆ្នាំ ២០២០ ក្នុងតម្លៃសរុបប្រមាណ២៨ពាន់លានដុល្លាអាមេរិក។
ចំពោះកញ្ចប់ជំនួយឧបត្ថម្ភដល់ប្រជាពលករ ធានាសន្តិសុខសង្គម លោកនាយករដ្ឋមន្រ្តីបានជម្រាបថា ក្នុងពេលវេលាដ៏លំបាកនេះ បក្សនិងរដ្ឋ បានផ្ដល់កញ្ចប់ថវិកាជាង២,៤ពាន់លានដុល្លាអាមេរិកដើម្បីជួយឧបត្ថម្ភដល់មុខសញ្ញាជួបការលំបាក និងអ្នកបាត់ការងារធ្វើដោយសារជំងឺឆ្លង Covid-19៕