កិច្ចព្រមព្រៀងទីក្រុងប៉ារីស - ពេលវេលាប្រវត្តិសាស្ត្រមិនបំភ្លេចបានឡើយ

(VOVworld) – មុននេះ ៤០ ឆ្នាំ បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហេត្ថលេខា នៅមជ្ឍមណ្ឌលសន្និសីទអន្តរជាតិ Kleber នៅរដ្ឋធានីប៉ារីសបារាំងនេះនៅខាងក្រៅជន
បារាំងមិត្តភ័ក្កនៃបណ្ដាប្រទេសគាំទ្រវៀតណាមរួមជាមួយជនវៀតណាមជាច្រើនកុះករ
នៅបារាំងផ្ទុះក្តីរីករាយ៉ាងខ្លាំង។ ម៉េម័រនេះ គ្នានពេលណាសាបរលាបក្នុងដួងចិត្តរបស់
ជនវៀតណាមធ្លាប់មានវត្តមាននៅមហាវិថី Kleber នាថ្ងៃទី​ ២៧ មករា ឆ្នាំ ១៩៧៣ នេះ មិនអាចបំភ្លេចបានទេ។

ប្រធានសមាគមជនវៀតណាមនៅបារាំង ទទួលបន្ទុកការថែទាំសុខភាពសំរាប់ គណៈប្រតិភូវៀតណាម​ ក្នុងដំណាក់កាលការចរចារ លោកស្រី Therese Nguyen Van
Ky បានរៀបរាប់ថា៖

“ការព័ណនាមិនអាចនិយាយអោយបានអស់អំពីមនោសញ្ចេតនារបស់ខ្លួននៅពេល
នោះបានឡើយ។ ខ្ញុំសប្បាយរីករាយយ៉ាងក្រីលែងក្នុងពេលដឹងថា៖ភាគីសាធារណៈ​ រដ្ឋប្រជាធិបតេយ្យវៀតណាមដណ្ដើមជ័យជំនះជាបន្តបន្ទាប់។ ដល់ពេល កិច្ចព្រម
ព្រៀងប៉ារីសត្រូវបានចុះហេត្ថលេខា ខ្ញុំមិនដឹងថាត្រូវព័ណនាយ៉ាងណាអំពីមនោ
សញ្ចេតនារបស់ខ្លួន។”

កិច្ចព្រមព្រៀងទីក្រុងប៉ារីស - ពេលវេលាប្រវត្តិសាស្ត្រមិនបំភ្លេចបានឡើយ - ảnh 1
សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវាចុះហេត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅរដ្ឋធានីហាណូយ។ (Image: VOVworld)


ជនវៀតណាមនៅបារាំងមួយនាក់ លោកស្រី Ngo Thu Le ក៏បានចែករំលែកដែរ​ថា៖

“ខ្ញុំសប្បាយរីរាយនិងមោទនៈណាស់។ ដោយសារមានកិច្ចព្រមព្រៀងនេះ ប្រជាជន
វៀតណាមទទួលបានសេរីភាព។ ខ្ញុំដឹងគុណដ៏ជ្រាលជ្រៅចំពោះបណ្ដា អ្នកចរចារ
វៀតណាម ដែលបានតស៊ូក្នុងរយៈពេល ៥ ឆ្នាំ​ ដោយឥតឈប់ឈរ សំដៅ​ផ្តល់មក
សេចក្តីរុងរឿងសំរាប់វៀតណាម។”

ការចុះហេត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣ ជានិច្ចកាលគឺជា ជោគជ័យខាងស្មារតីដ៏ធំធេងរបស់ប្រជាជនវៀតណាមទាំងមូល​ ទោះបីជា ក្នុង
ប្រទេស ឬ នៅឯបរទេស៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ