ចិនមានបំណង់ចង់ពង្រឹងការសម្របសម្រួលជាមួយរុស្ស៊ីក្នុងបញ្ហាអាស៊ីប៉ាស៊ីហ្វិក
(VOVWORLD) - ប្រទេសចិន និងរុស្ស៊ីទើបបានរៀបចំការពិក្រោះយោបល់អំពីទំនាក់ទំនងចិន-រុស្ស៊ី អង្គការសហប្រតិបត្តិការសៀងហៃ និងបញ្ហាអាស៊ី-ប៉ាស៊ីហ្វិក ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៦-២៧ ខែកុម្ភៈ នៅទីក្រុងម៉ូស្គូ (រុស្ស៊ី)។ អនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong រួមជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បានធ្វើជាសហអធិបតីនៃការពិគ្រោះយោបល់នេះ។
នៅឯការពិគ្រោះយោបល់ លោក Sun Weidong បានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ភាគីចិនបានស្នើលើកកម្ពស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឱ្យដើរតួនាទីកាន់តែប្រសើរឡើងជា "យុថ្កាស្ថិរភាព" នៅក្នុងទិដ្ឋភាពដែលកំពុងតែផ្លាស់ប្តូរ ព្រមទាំងពង្រឹងទំនាក់ទំនង និងការសម្របសម្រួលក្នុងកិច្ចការតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមគ្នាការពារសន្តិសុខ ស្ថិរភាព និង ការអភិវឌ្ឍន៍នៃតំបន់។ ប្រទេសចិនគាំទ្ររុស្ស៊ីក្នុងតួនាទីជាប្រធានប្តូរវេននៃក្រុមសេដ្ឋកិច្ចកំពុងរីកចម្រើន - BRICS ហើយត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្ររវាងភាគីទាំងពីរលើវេទិកាពហុភាគីអន្តរជាតិ។
ភាគីរុស្ស៊ីបានសម្តែងការត្រៀមខ្លួនធ្វើការជាមួយប្រទេសចិនដើម្បីអនុវត្តទាំងស្រុងនូវការឯកភាពដ៏សំខាន់ដែលសម្រេចបានរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ ធ្វើឱ្យស៊ីជម្រៅនូវការសម្របសម្រួលយុទ្ធសាស្ត្រទ្វេភាគី និងពហុភាគី ព្រមទាំងជំរុញយន្តការដូចជា៖ SCO និង BRICS ឲ្យបន្តអភិវឌ្ឍប្រកបដោយស្មោះសរនិងស្ថិរភាព។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីវិបត្តិអ៊ុយក្រែន ស្ថានភាពនៅឧបទ្វីបកូរ៉េ និងបញ្ហាអន្តរជាតិ និងតំបន់ផ្សេងទៀតដែលមានការយកចិត្តទុកដាក់គ្នាដូចគ្នា៕