|
បើកសម្ភោធជើងហោះហើត្រង់ពីរាជធានីភ្នំពេញទៅរដ្ឋធានីហាណូយ។ |
VOV-នាថ្ងៃទី៦មករានៅរាជធានីភ្នំពេញក្រុមហ៊ុនអាកាសចរណ៍ជាតិ
កម្ពុជា (Cambodia Angkor Air-CA Air) បានបើកសម្ភោធជើងហោះហើរត្រង់
ភ្នំពេញ-ហាណូយ។ យន្តហោះ Airbus A321 ត្រូវបានប្រើប្រាស់ឲ្យជើងហោះ
ហើរនេះ។ នេះជាជើងហោះហើរត្រង់តែមួយគត់រវាងរដ្ឋធានីទាំងពីររួមចំណែក
បំពេញតម្រូវការធ្វើដំណើរទៅវិញទៅមករបស់ប្រជាជននិងអភិវឌ្ឍន៍ការជួប
ប្រាស្រ័យសេដ្ឋកិច្ច-នយោបាយ-សង្គមរវាងប្រទេសទាំងពីរ។ រួមជាមួយការ
បើកជើងហោះហើរថ្មី CA Air នឹងបន្តបង្កើនបរិមាណជើងហោះហើរពីភ្នំពេញ
ទៅទីក្រុងហូជីមិញ សៀមរាបនិងត្រឡប់មកវិញ។ CA Air ជាសាជីវកម្មក្នុង
នោះរាជរដ្ឋាភិបាលកម្ពុជាកាន់កាប់៥១%ភាគហ៊ុននិងក្រុមហ៊ុនអាកាសចរណ៍
ជាតិវៀតណាម (Vietnam Airlines) កាន់កាប់៤៩%ភាគហ៊ុន បានធ្វើសកម្មភាព
ជាផ្លូវការចាប់ពីខែកក្កដាឆ្នាំ២០០៩៕