បង្កងវៀតណាមនាំចេញទៅអាមេរិកមិនលក់បង្ខួចតំលៃ។

បង្កងវៀតណាមនាំចេញទៅអាមេរិកមិនលក់បង្ខួចតំលៃ។ - ảnh 1
បង្កងវៀតណាមនាំចេញទៅអាមេរិកមិនលក់បង្ខួចតំលៃ។

        VOV-តាមសមាគមកែច្នៃនិងនាំចេញជលផលវៀតណាម (Vasep) ថា
ក្រសួង​ពាណិជ្ជកម្មអាមេរិក (DOC) បានសំរេចចិត្តជាលើកដំបូងកំរិតពន្ធលក់​បង្ខួចតំលៃបង្កងវៀតណាមនាំចូលទៅអាមេរិកដំណាក់កាលពីថ្ងៃទី១កុម្ភៈឆ្នាំ
២០១១ដល់ថ្ងៃទី៣១មករាឆ្នាំ២០១២ (POR7) គឺ០%សំរាប់បណ្ដាអង្គភាពចាប់​
បង្ខំរឺ​ស្ម័គ្រចិត្ត។ តាម Vasep ថា​នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រពិនិត្យពន្ធ
ប្រឆាំង​លក់បង្ខួចតំលៃបង្កងវៀតណាមនាំចូលទៅអាមេរិក DOC ទទួលស្គាល់
បណ្ដា​អង្គភាព​អាជីវកម្មវៀតណាមចូលរួមមិនលក់បង្ខួចតំលៃ។ សេចក្តីសំរេច
ចិត្តនេះ​បាន​នាំមកក្តីសង្ឃឹមជាច្រើនសំរាប់អង្គភាពអាជីវកម្មបង្កងវៀតណាម
ក្នុង​កាលៈទេសៈ​ទីផ្សារលំបាកនាបច្ចុប្បន្ន។ ក្នុងឆ្នាំ២០១២​អាមេរិកជាទីផ្សារ​
នាំចូល​បង្កងធំទី២របស់វៀតណាមបន្ទាប់ពីជប៉ុនជាមួយតំលៃជាប្រាក់ប្រមាណ
ជាង​៤៥៤លានដុល្លាអាមេរិកនិងស្រូបយកប្រមាណ២០%នៃការនាំចេញបង្កង
របស់​វៀតណាម។​ នាខែមករាឆ្នាំ២០១៣ អាមេរិកបានវ៉ាផុតពីជប៉ុននាំមុខអំពី
ការនាំចូល​បង្កងពីវៀតណាមជាមួយកំរិតកំណើនជិត៤០%បើប្រៀបនឹងខែ
មករាឆ្នាំ២០១២៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ