ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសមកជូនសារតាំង

(VOVWORLD) - នារសៀលថ្ងៃទី ២៦ ធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក លឿង គឿង បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋគុយបា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្ស៊ីម បាវ៉េ និងរដ្ឋពហុជាតិសាសន៍បូលីវី ដែលឯកអគ្គរដ្ឋទូតទាំងនេះអញ្ជើញមកជូនសារតាំង ដោយចាប់ផ្តើមបេសកកម្មការទូតនៅវៀតណាម។

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសមកជូនសារតាំង - ảnh 1ឯកអគ្គរដ្ឋទូតគុយបាលោក Rogelio Polanco Fuentes អញ្ជើញជូនសារតាំងជូនលោកប្រធានរដ្ឋ លឿង គឿង  (រូបថត៖ VOV)

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតគុយបា លោកប្រធានរដ្ឋបានស្នើឱ្យ ឯកអគ្គរដ្ឋទូត Rogelio Polanco នឹងក្លាយទៅជាស្ពានសម្រាប់ការសម្របសម្រួលរវាងភាគីទាំងពីរ ដើម្បីអនុវត្តការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូជារាល់កម្មវិធីសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម និងថាមពល។ លោកប្រធានរដ្ឋក៏បានឯកភាពជាមួយលោកឯកអគ្គរដ្ឋទូតលើការបន្តពង្រឹងការសម្របសម្រួល កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគី; បញ្ជាក់ជាថ្មីនូវគោលជំហរឥតងាករ៉េរបស់វៀតណាមដែលអំពាវនាវឱ្យសហរដ្ឋអាមេរិកដកការហ៊ុមព័ទ្ធប្រឆាំងនឹងគុយបា និងដកគុយបាចេញពីបញ្ជីប្រទេសដែលឧបត្ថម្ភអំពើភេរវកម្ម ដែលសហរដ្ឋ អាមេរិកបានដាក់ជាឯកតោភាគី។

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសមកជូនសារតាំង - ảnh 2ឯកអគ្គរដ្ឋទូតបូលីវី Hugo Jose Siles Nunez de Prado  ជូនសារតាំងជូនប្រធានរដ្ឋ លោក លឿង គឿង  (រូបថត៖ VOV)

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត ហ្ស៊ីមបាវ៉េ លោក Constance Chemwayi និងឯកអគ្គរដ្ឋទូត បូលីវី Hugo Jose Siles Nunez de Prado លោកប្រធានរដ្ឋ លឿង គឿងបានអះអាងថា វៀតណាមចងចាំជានិច្ច និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រនិងជំនួយ ដ៏មានតម្លៃរបស់ប្រជាជននៃប្រទេសទាំងនេះសម្រាប់វៀតណាមក្នុងបុព្វហេតុរំដោះជាតិ ក៏ដូចជាការងារកសាងប្រទេសសព្វថ្ងៃ។ លោកប្រធានរដ្ឋបានថ្លែងថា វៀតណាម ហ្ស៊ីមបាវ៉េ និងបូលីវី ជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសក្ដានុពលខ្លាំងក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងនាំទំនាក់ទំនងឡើងដល់កម្រិតថ្មីមួយ; វៀតណាម រួមជាមួយនឹង ហ្ស៊ីមបាវ៉េនិងបូលីវីមានភាពស្រដៀងគ្នាជាច្រើនក្នុងដំណើរការអភិវឌ្ឍ ដោយយើងជឿជាក់ថា ភាគីទាំងពីរនឹងសហការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ