ប្រធានរដ្ឋ លោកលឿង គឿង៖ រក្សាបរិយាកាសសន្តិភាពនិងស្ថិរភាពដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ខែធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការបក្សយោធាមជ្ឈិម - ក្រសួងការពារប្រទេសបានរៀបចំសន្និបាតនយោបាយយោធានៃកងទ័ពទាំងមូល សំដៅវាយតម្លៃលើលទ្ធផលនៃការដឹកនាំនិងការអនុវត្តភារកិច្ចយោធានិងការពារជាតិឆ្នាំ ២០២៤ ព្រមទាំងដាក់ពង្រាយភារកិច្ចយោធានិងការពារជាតិសម្រាប់ឆ្នាំ ២០២៥។
ប្រធានរដ្ឋ លោកលឿង គឿង អញ្ជើញចូលរួមសន្និបាតនយោបាយយោធាក្នុងកងទ័ពទាំងមូល ឆ្នាំ ២០២៤ (រូបថត៖ VOV) |
អញ្ជើញថ្លែងមតិក្នុងអង្គសន្និបាត ប្រធានរដ្ឋលោក លឿង គឿងបានស្នើឲ្យគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស បន្តជ្រួតជ្រាបឲ្យបានស៊ីជម្រៅនូវភារកិច្ចនិងអនុវត្តមុខងារសេនាធិការយុទ្ធសាស្ត្រជូនបក្ស រដ្ឋ លើវិស័យយោធានិងការពារជាតិ។
ប្រធារដ្ឋ លោក លឿង គឿង អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV) |
លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញមានប្រសាសន៍ថា៖ “បន្តរក្សាការកសាងកងទ័ពដ៏រឹងមាំខាងនយោបាយ គណៈកម្មាធិការបក្សយោធាត្រូវតែស្អាតស្អំ រឹងមាំ និងជាគំរូក្នុងវិស័យនយោបាយ សតិអារម្មណ៍ សីលធម៌ អង្គភាព និងកម្មាភិបាល។ រក្សានិងបង្កើនការដឹកនាំដាច់ខាតនិងផ្ទាល់លើគ្រប់ទិដ្ឋភាពរបស់បក្សចំពោះកង ទ័ព។ ត្រៀមរៀបចំឱ្យបានហ្មត់ចត់លើគ្រប់វិស័យ ជាពិសេសឯកសារនិងការត្រៀមកម្មាភិបាល ដើម្បីរៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២៥ - ២០៣០ និងមហាសន្និបាតបក្សយោធាលើកទី ១២ ពោលគឺ មហាសន្និបាតបក្សយោធាត្រូវតែពិតជាគំរូនិងប្រកប ដោយបញ្ញាវាងវៃ”។
ប្រធានរដ្ឋ លោក លឿង គឿងក៏បានស្នើឱ្យគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ត្រូវអនុវត្តយ៉ាងសកម្មប្រកបដោយប្រសិទ្ធ ភាពការងារធ្វើសមាហរណកម្មអន្តរជាតិនិងការទូតការពារជាតិ ដោយធានា ផលប្រយោជន៍ជាតិគឺខ្ពស់បំផុត។ លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី និងពហុភាគី៕