រដ្ឋសភាបានចាប់ផ្ដើមការសួរនិងឆ្លើយសំណួរដេញដោល។

រដ្ឋសភាបានចាប់ផ្ដើមការសួរនិងឆ្លើយសំណួរដេញដោល។ - ảnh 1
រដ្ឋសភាបានចាប់ផ្ដើមការសួរនិងឆ្លើយសំណួរដេញដោល។

(VOVworld)-នាថ្ងៃទី ១២ វិច្ឆិកា បានចាប់ផ្តើម សប្ដាហ៍ធ្វើការទី៤ នៃ​សម័យ​ប្រជុំលើក
ទី ៤ រដ្ឋសភាវៀតណាម នីតិកាលទី ១៣ សមាជិកសភាបានដំណើការសួរដេញដោល 
និងឆ្លើយការសួរដេញដោល។ តាមរបៀប​វារះ សម័យសួរដេញដោល និងឆ្លើយការ
សួរដេញដោលត្រូវបានប្រព្រឹត្តទៅ ពីថ្ងៃទី ១២-១៤វិច្ឆិកា និងត្រូវបានផ្សាយផ្ទាល់ 
ដើម្បីអ្នកបោះឆ្នោតក្នុង​ទូទាំងប្រទេសតានដាន។ ក្នុងថ្ងៃទី ១២វិច្ឆិកា សមាជិករដ្ឋាភិ
បាលវៀត​ណាមចំនួន ២រូបគឺ រដ្ឋមន្ត្រីក្រសួងសំណង់ Trinh Dinh Dung និង រដ្ឋមន្ត្រី ​ក្រសួងឧស្សាហ-ពាណិជ្ជកម្ម Vu Huy Hoang បានឆ្លើយការសួរ​ដេញដោល។ ​

ដោះស្រាយការលំបាកអោយទីផ្សារអចលនវត្ថុ ​ដែលកំពុងជាប់គាំង នាបច្ចុប្បន្ន ​​
ជាបញ្ហា​ ត្រូវបានសមាជិកសភាសួរដេញដោលច្រើន​បំផុត ចំពោះ​រដ្ឋមន្ត្រី​ ក្រសួង
សំណង់ Trinh Dinh Dung ។ ស្ដីពី ដំណោះស្រាយ​ចាំបាច់ខាងមុខនេះ ដើម្បីដោះ
ស្រាយការលំបាកអោយទីផ្សារអចលនវត្ថុ រដ្ឋមន្ត្រី Trinh Dinh Dung បានអោយដឹង
ថា៖

“ យើងត្រូវពិនិត្យមើលឡើងវិញ រាល់គំរោងការណ៍អចលនវត្ថុ។បណ្ដាគំរោងការណ៍
ណា ដែលបានកំពុងវិនិយោគដល់ហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវរៀបចំរចនាសម្ព័ន្ធគំរោង
ការណ៍ឡើងវិញ តាមទិសប្រមូលផ្តុំ ដើម្បីអភិវឌ្ឍន៍ផ្ទះស្នាក់នៅ សង្គម។ ម្យ៉ាងទៀត 
សំណូមពរ ធនាគារបន្ត​អោយអ្នកទិញផ្ទះខ្ចីទឹកប្រាក់។ ពិសេសគឺ បណ្ដាអ្នកទិញផ្ទះ
ជាលើកដំបូងនិងបណ្ដាអ្នកទិញផ្ទះស្នាក់នៅសង្គម។  ”

រដ្ឋសភាបានចាប់ផ្ដើមការសួរនិងឆ្លើយសំណួរដេញដោល។ - ảnh 2
រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម Vu Huy Hoang ជាសមាជិករដ្ឋាភិបាលបានឆ្លើយសំណួរដេញដោលដើមដំបូង។

       

មុននោះ ឆ្លើយសំនួរដេញដោល អំពីដំណោះស្រាយទំនិញ សម្ភារះសេសសល់ក្នុងឃ្លាំង 
រដ្ឋមន្ត្រី ក្រសួង ឧស្សាហ-ពាណិជ្ជកម្ម Vu Huy Hoang បានអោយដឹងថា៖ ​នឹង​សហការ
ជិតស្និទ្ធជាមួយ​ក្រសួងហិរញ្ញវត្ថុ​ដើម្បី​គ្រប់គ្រងសកម្មបណ្ដាមុខទំនិញនាំចូលយកចិត្ត
ទុកដាក់ដល់​វិធាន​ការ​ជំរុញ​ការប្រើប្រាស់ក្នុងប្រទេសជាដើម។ដើម្បីកសាងពាណិជ្ជ​
សញ្ញានាំ​ចេញ​​សំរាប់​មុខទំនិញកសិផលវៀតណាម ក្នុងនោះ​មានមុខទំនិញអង្ករផង​
រដ្ឋមន្ត្រី Vu Huy Hoang បានឲ្យដឹងថា៖

“បើចង់ឲ្យមានពាណិជ្ជសញ្ញាបណ្ដាមុខទំនិញកសិផលវៀតណាមមុនបង្អស់​ត្រូវ
រៀបចំផែនការឡើងវិញផលិតកម្មកសិកម្ម។ក្នុងរយៈ​ពេល​ខាងមុខក្រសួង​ឧស្សាហ-ពាណិជ្ជកម្មនឹងបង្កើនកិច្ចសហ​ការរវាង​ក្រសួង​ស្ថាប័ន មុនបង្អស់ជាមួយ​ក្រសួង
កសិកម្មនិងអភិវឌ្ឍន៍ជន​បទក្នុង​តួនាទី​កំណត់​ទិសនិងណែនាំអង្គភាព​អាជីវកម្មចូល
រួមកសាងពាណិជ្ជ​សញ្ញា​សំរាប់​​កសិផលវៀតណាម។ ទី២គឺអនុវត្តវិធានការបង្កើន
ការចរចារចុះ​ហត្ថលេខានាំចេញអង្ករជាមួយបណ្ដាប្រទេស។ ទី៣​គឺបង្កើនសកម្មភាព​ពន្លឿនឧទ្ទេសនាមផលិតផលផ្សារណាត់ឧទ្ទេសនាមអំពី​កសិផលនៅ​ក្នុង​និង​ក្រៅប្រទេសជាដើម។”

ក៏ក្នុងសម័យធ្វើការនាព្រឹកថ្ងៃទី១២វិច្ឆិកា តាងនាមឲ្យរដ្ឋភិបាល ឧបនាយករដ្ឋមន្ត្រី
Nguyen Xuan Phuc បាន​អធិប្បាយ ​របាយ​ការណ៍សរុបរបស់​រដ្ឋាភិបាលក្នុងការអនុវត្ត
បណ្ដាសេចក្តីសំរេចចិត្ត​របស់រដ្ឋសភាអំពីការសួរនិងឆ្លើយសំណួរដេញដោលនៅ
សម័យប្រជុំលើកទី២និងសម័យប្រជុំលើកទី៣រដ្ឋសភា​នីតិកាលទី១៣។នេះជាលើក
ដំបូង​រដ្ឋា​ភិ​បាលមាន​របាយការណ៍ជាក់ស្ដែងអំពីការអនុវត្ត​បណ្ដាខ្លឹមសារ​ដែល​
សមាជិករដ្ឋា​ភិបាល​បានសន្យាចំពោះរដ្ឋសភានិងអ្នកបោះឆ្នោតទូទាំងប្រទេស៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ