រដ្ឋសភានីតិកាលទី១៣ចាប់ផ្ដើមការសួរដេញដោលចាប់ពីថ្ងៃទី១២វិច្ឆិកាឆ្នាំ២០១២

រដ្ឋសភានីតិកាលទី១៣ចាប់ផ្ដើមការសួរដេញដោលចាប់ពីថ្ងៃទី១២វិច្ឆិកាឆ្នាំ២០១២ - ảnh 1
ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម Nguyen Hanh Phuc


       VOV-ចាប់ពីថ្ងៃទី១២វិច្ឆិកានៅសម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាម
​នីតិកាល​ទី១៣នឹងប្រព្រឹត្តទៅសកម្មភាពសួរដេញដោលរបស់បណ្ដាសមាជិក​
សភា។ តាមកម្មវិធី រដ្ឋមន្ត្រីប្រធានផ្នែកចំនួន៤រូបរួមមានរដ្ឋមន្ត្រីក្រសួងឧស្សាហ
-ពាណិជ្ជកម្ម Vu Huy Hoang រដ្ឋមន្ត្រីក្រសួងសុខាភិបាល Nguyen Thi Kim Tien
រដ្ឋមន្ត្រីក្រសួងសំណង់ Trinh Dinh Dung និងទេសាភិបាលធនាគារ​ជាតិវៀត​
ណាម Nguyen Van Binh នឹងឆ្លើយសំនួរ​ដេញដោលរបស់សមាជិកសភា។ ស្ដីពី​ខ្លឹមសារនឹងបានបណ្ដាសមាជិកសភាសួរ​ដេញ​ដោល ប្រធានខុទ្ទកាល័យ
រដ្ឋ​សភា​វៀតណាម Nguyen Hanh Phuc បានឲ្យដឹងថា៖

        “តាមរយៈបណ្ដាសំណួររបស់សមាជិកសភាផ្ញើរជូនបណ្ដារដ្ឋមន្ត្រី យើង​ខ្ញុំ​
បាន​ឃើញថាលេចឡើងបញ្ហាមួយចំនួនដូចជា ធ្វើយ៉ាងម៉េចដើម្បីដោះ​ស្រាយ​
បានទំនិញផ្ទុក​ក្នុងឃ្លាំងផលិតកម្មអាជីវកម្មត្រូវផ្អាក់ដោះស្រាយបញ្ហាបំណូល​
អាក្រក់បញ្ហា​អចលនវត្ថុ​ដោះស្រាយគុណភាពសំណង់ជាដើម។ ទាក់ទិនដល់​
វិស័យសុខាភិបាល បណ្ដា​សមាជិក​សភាបានយកចិត្តទុកដាក់ដល់ការងារពិនិត្យ​ព្យាបាលជំងឺតំលៃថ្នាំថែទាំកុមារ​សុវត្ថុភាពស្បៀងអាហារជាដើម។”

        ការសួរដេញដោលនឹងអូសបន្លាយក្នុងរយៈពេល២ថ្ងៃកន្លះនិងឆ្លុះបញ្ជាំង
លើ​មធ្យោបាយព័ត៌មានមហាជនដើម្បីប្រជាជនទូទាំងប្រទេសតាមដាន៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ