វៀតណាមប្រឆាំងជំទាស់ការដែលចិនរៀបចំបោះឆ្នោតសមាជិកក្រុមប្រឹក្សាប្រជាជនទីក្រុងXan Sa
VOV -  
(VOV) /  
|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Luong Thanh Nghi |
VOV-ចំពោះមុខការដែលនាថ្ងៃទី១៩កក្កដាឆ្នាំ២០១២ គណៈកម្មាធិការ
យោធាមជ្ឈឹមចិនបានសំរេចចិត្តបង្កើត “ស្ថាប័នបញ្ជាការយោធា”នៃរបស់
ដែលហៅថា “ទីក្រុង Xan Sa” មានទីស្ដីការនៅកោះ Phu Lam ចំណុះប្រជុំកោះ
Hoang Sa របស់វៀតណាមនិងការដែលថ្ងៃទី២១កក្កដាឆ្នាំ២០១២ ចិនបានរៀប
ចំបោះឆ្នោត សមាជិកក្រុមប្រឹក្សាប្រជាជននីតិកាលទី១ នៃរបស់ដែលហៅថា
“ទីក្រុង Xan Sa” នាថ្ងៃទី២៤កក្កដា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម
Luong Thanh Nghi បានលើកច្បាស់ថា៖
“ការដែលចិនបង្កើតរបស់ដែលហៅថា “ទីក្រុង Xan Sa”និងអនុវត្តបណ្ដាសកម្មភាពពោលខាងលើបានរំលោភច្បាប់អន្តរជាតិរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះចំនួន២គឺ Hoang Sa និង Truong
Sa និងគឺមឃៈ។ រាល់សកម្មភាពនេះរបស់ចិនដើរផ្ទុយទៅនឹងការយល់ដឹងរួម
របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រំលោភលើកិច្ចព្រមព្រៀង
គោលការណ៍សារវន្តស្តីពិការដោះស្រាយបញ្ហាលើសមុទ្រខាងកើតដែលវៀត
ណាម និងចិនបានចុះហត្ថលេខានាខែតុលាឆ្នាំ២០១១ ដើរផ្ទុយនឹងស្មារតី សេច
ក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើតដែលបាន
ចុះហត្ថលេខានាឆ្នាំ២០០២រវាងអាស៊ាននិងចិន ធ្វើឲ្យសភាពការណ៍នៅសមុទ្រ ខាងកើតកាន់តែស្មុគស្មាញ។ វៀតណាមប្រឆាំងជំទាស់យ៉ាងដាច់ខាតសកម្មភាព ពោលខាងលើរបស់ភាគីចិន ទន្ទឹមនឹងនោះសំណូមពរភាគីចិនគោរពអធិបតេយ្យ ភាពរបស់វៀតណាមបញ្ឈប់និងលប់ចោលភ្លាមមួយរំពេចបណ្ដាសកម្មភាពខុសឆ្គង
នោះ រួមចំណែកក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាង វៀតណាមនិងចិន ក៏ដូចជារក្សាសន្តិភាពនិងស្ថិរភាពលើសមុទ្រខាងកើត។”
នាថ្ងៃទី២៤កក្កដា ក្រសួងការបរទេសវៀតណាមបានផ្ញើរកំណត់ទូតប្រឆាំងជំទាស់ជូនក្រសួងការបរទេសចិន។
នាថ្ងៃដ៏ដែលប្រធានទីក្រុង Da Nang Van Huu Chien និងប្រធានខេត្ត Khanh
Hoa Nguyen Chien Thang ក៏បានចេញសេចក្តីប្រកាសដោយលើកច្បាស់ថា រដ្ឋអំណាចនិងប្រជាជនទីក្រុង Da Nang និងខេត្ត Khanh Hoa ជាថ្មីម្តងទៀតព្រួយបារម្មណ៍និងអរិចិត្តចំពោះការដែលថ្ងៃទី១៩កក្កដាឆ្នាំ២០១២ គណៈកម្មាធិការ
យោធាមជ្ឈឹមចិនបានសំរេចចិត្តបង្កើត “ស្ថាប័នបញ្ជាការយោធា”នៃរបស់ដែល
ហៅថា “ទីក្រុង Xan Sa” និងការដែលថ្ងៃទី២១កក្កដាឆ្នាំ២០១២ ចិនបានរៀបចំ
បោះឆ្នោត សមាជិកក្រុមប្រឹក្សាប្រជាជននីតិកាលទី១ នៃរបស់ដែលហៅថា “ទី
ក្រុង Xan Sa”។ រាល់សកម្មភាពខុសឆ្គងរបស់ចិនរបស់ចិនមិនអាចផ្លាស់ប្តូរបានស្ថានភាពជាក់ស្ដែងគឺប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ជាផ្នែកមួយមិនអាចកាត់ផ្ដាច់ចេញពីដែនដីវៀតណាមបានឡើយ។ ទីក្រុង Da Nang និង
ខេត្ត Khanh Hoa ដាច់ខាតប្រឆាំងជំទាស់និងសំណូមពរចិនបញ្ឈប់ភ្លាមៗរាល់សកម្មភាពរំលោភលើច្បាប់អន្តរជាតិនិងច្បាប់វៀតណាម រារាំងការខំប្រឹងប្រែងរួមរក្សាសន្តិភាពស្ថិរភាពនៅសមុទ្រខាងកើត ធ្វើឲ្យខុសខាតដល់ទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ៕
VOV
-VOV