សារព័ត៌មានអន្តរជាតិ វិភាគអំពីជោគជ័យរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19

(VOVWORLD) -   វិធានការរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ត្រូវបានសំណាក់សាធារណៈមតិអន្តរជាតិវាយតម្លៃថាឆាប់រហ័សនិងអនុវត្តយ៉ាងប្តូរផ្តាច់ ព្រមទាំងទទួលការគាំទ្រពីការស្រុះចិត្តគំនិតរបស់ប្រជាជនទាំងមូលផងដែរ។
សារព័ត៌មានអន្តរជាតិ វិភាគអំពីជោគជ័យរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 - ảnh 1 ប៉ុស្តិ៍ត្រួតពិនិត្យសម្រាប់ការដាក់នៅដាច់ដោយឡែកនៅភូមិ Ha Loi ស្រុក Me Linh (រូបថត៖ TTXVN)

យោងតាមគេហទំព័រ Worker.org នៃគណបក្សពលករពិភពលោក (WWP) របស់អាមេរិក ដែលផ្សាយកាលពីថ្ងៃទី ៨ ខែមេសាបានឲ្យដឹងជំងឺ Covid-19 បានចាប់ផ្តើមបង្ហាញពីភាពខុសគ្នាយ៉ាងច្បាស់ក្នុងប្រតិកម្មជាបន្ទាន់របស់បណ្តាប្រទេសនានានៅលើពិភពលោក។ ប្រទេសវៀតណាមទោះបីគ្មានប្រភពធនធានដ៏ធំធេង ក៏ដោយ ប៉ុន្តែវៀតណាមកំពុងទប់ស្កាត់ជំងឺនេះយ៉ាងល្អផងដែរ។

អត្ថបទនៃកាសែតនេះបានវាយតម្លៃថាវៀតណាមជារឿងជោគជ័យនៃការគ្រប់គ្រងជំងឺឆ្លង Covid-19 ខណៈដែលមានចំនួនប្រជាជនជិត ១០០ លាននាក់ ហើយវៀតណាមមានត្រឹមតែមានជាង ២៥០ ករណី និងគ្មានករណីណាមួយស្លាប់នោះឡើយ។ទន្ទឹមនឹងនេះយោងតាម Project Syndicate ដែលជាគេហទំព័រមួយដែលទីស្នាក់ការប្រចាំនៅ ប្រទេសឆែក កាលពីថ្ងៃទី ៨ ខែមេសា បានផ្សាយថា ជោគជ័យរបស់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដោយផ្តល់ជូននូវ“ គំរូមួយដ៏ល្អ” ដើម្បីទុកឲ្យខឿនសេដ្ឋកិច្ចកំពុងរីកចម្រើនផ្សេងៗទៀតអាចយកមកអនុវត្តតាមផងដែរ។

ទាំងនេះគឺជាវិធានការសន្សំសំចៃ ប៉ុន្តែមានប្រសិទ្ធភាពតាមរយៈការរឹតបន្តឹងការត្រួតពិនិត្យតាមព្រំដែន មានការទប់ទល់ខាងសុខាភិបាលទាន់ពេលវេលា ព្រមទាំងអនុវត្តន៍បច្ចេកវិទ្យានិងការបង្ហោះវីឌីអូឃ្លីបឃោសនាមួយអំពីចលនាលាងដៃដើម្បីបង្ការជម្ងឺរាតត្បាតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ