អាស៊ានបានឯកភាពបង្កើតមូលនិធិសំរាប់ការទប់ស្កាត់ជំងឺរាតត្បាត Covid-19

(VOVWORLD) - នាថ្ងៃទី ៩ ខែមេសា រដ្ឋមន្រ្តីការបរទេសអាស៊ានបានឯកភាពគ្នាបង្កើតមូលនិធិស្តីពីការទប់ទល់នឹងជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ Covid-19 ដើម្បីរួមដៃគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏គ្រោះថ្នាក់នេះផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំតាមអនឡាញ់របស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ២៥ ស្តីពីជំងឺ Covid-19 ដោយបញ្ជាក់ថារដ្ឋមន្រ្តីទាំងអស់បាន«ឯកភាពគ្នាបង្កើតមូលនិធិស្តីពីការទប់ស្កាត់ជំងឺរាតត្បាត Covid-19 របស់អាស៊ានដោយមានគោលដៅប្រមូលប្រភពធនធានផ្នែកហិរញ្ញវត្ថុ ដើម្បីដោះស្រាយកង្វះខាតនៃការផ្គត់ផ្គង់ខាងសុខាភិបាលនិងជួយអភិវឌ្ឍន៍ការស្រាវជ្រាវថ្នាំព្យាបាលនិងវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ក៏ដូចជាត្រៀមខ្លួនជាស្រេចប្រតិកម្មជាបន្ទាន់នាពេលអនាគត»ផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍ពោលខាងលើនេះ រដ្ឋមន្រ្តីទាំងអស់ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីទប់ស្កាត់ជំងឺ Covid-19 រួមទាំងរាល់ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនិងសង្គមដែលជំងឺរាតត្បាតសកលនេះបង្កឡើងក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ