កិច្ចការបរទេសបន្តរួមចំណែកប្រសិទ្ធភាពសំរាប់បុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ។

កិច្ចការបរទេសបន្តរួមចំណែកប្រសិទ្ធភាពសំរាប់បុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ។ - ảnh 1
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh


        VOV-ឆ្នាំ២០១២បានបិទជាមួយបណ្ដាសកម្មភាពការទូតដ៏សម្បូបែបនិង​
ផុល​ផុស។​ ក្នុងការឆ្លើយសម្ភាសមជ្ឈដ្ឋានសារព័ត៌មានក្នុងឱកាសឆ្នាំថ្មី២០១៣
រដ្ឋមន្ត្រី​ការបរទេសវៀតណាមលោក Pham Binh Minh ជាថ្មីម្ដងទៀតបានវាយ​
តំលៃ​រាល់​ជោគជ័យលេចធ្លោលើការងារកិច្ចការបរទេសក្នុងឆ្នាំ២០១២ដូចជា
វៀតណាម​បន្ត​នាំទំនាក់ទំនងជាមួយបណ្ដាប្រទេស ពិសេសគឺបណ្ដាដៃគូ​
អាទិភាព​សំខាន់​មិត្តភ័ក្កប្រពៃណីស៊ីជម្រៅស្ថិរភាពជាក់ស្ដែង។ ក្នុងឆ្នាំ២០១២
ការ​ដែលប្រទេសជា​ច្រើនចង់លើកកំពស់ទំនាក់ទំនងជាមួយវៀតណាមបានស
ឲ្យ​ឃើញនូវតួនាទី​កាន់តែបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃរបស់វៀតណាម
លើ​ឆាកអន្តរជាតិ។ ឆ្នាំ២០១២ក៏កត់សម្គាល់ការទទួលជោគជ័យដ៏ល្អប្រសើរ
របស់ឆ្នាំ​សាមគ្គីភាព​មិត្តភាព​វៀតណាម-ឡាវនិងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា
ជាដើម។ អំពី​កិច្ចការព្រំដែន​ដែនដី វៀតណាមបានសកម្មលាតត្រដាងអនុវត្ត
បណ្ដាកិច្ច​ព្រមព្រៀងអំពីគ្រប់គ្រង​ព្រំដែនគោកជាចិន ជំរុញកិច្ចការបង្កើនស្ដារ
បង្គោល​សីមា​ព្រំដែនជាមួយឡាវនិង​បោះបង្គោលខ័ណ្ឌសីមាជាមួយកម្ពុជា។
ស្ដីពីភារកិច្ចស្នូល​របស់សកម្មភាពការទូត​ក្នុងឆ្នាំ២០១៣ រដ្ឋមន្ត្រីការបរទេស
វៀតណាមលោក Pham Binh Minh បាន​ឲ្យដឹងថា៖

         “ក្នុងឆ្នាំ២០១៣គោលដៅរបស់សកម្មភាពកិច្ចការបរទេសរបស់វៀតណាម
គឺបន្តរួមចំណែកក្នុងការរក្សាបរិយាកាសសន្តិភាពស្ថិរភាពដើម្បីបំរើឲ្យបុព្វហេតុ​អភិវឌ្ឍន៍ប្រទេសជាតិ។ ជាក់ស្ដែងគឺនាំទំនាក់ទំនងរវាងវៀតណាមជាមួយដៃគូរ​នានាអភិវឌ្ឍន៍ស៊ីជម្រៅប្រសិទ្ធភាពជាងជំរុញដំណើរការកសាងសហគមន៍​
អាស៊ាន។ ការពាររឹងមាំសន្តិសុខការពារជាតិអធិបតេយ្យភាពដែនដីកសាងខ្សែ​
ព្រំដែន​សន្តិភាពស្ថិរភាពជាមួយប្រទេសជិតខាង រួមចំណែកសកម្មជំរុញការ​ខំ
ប្រឹង​ប្រែងរក្សាសន្តិភាពស្ថិរភាពសេរីភាពសន្តិសុខសុវត្ថិភាពនាវាចរណ៍នៅដំបន់។
ទន្ទឹម​នឹងនោះវៀតណាមក៏ជំរុញការទូតសេដ្ឋកិច្ច ការទូតវប្បធម៍ កិច្ចការជនវៀត​ណាមនៅឯបរទេសនិងការពារពលរដ្ឋ៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ