កិច្ចព្រមព្រៀងក្រុងប៉ារីសជាជ័យជំនះដ៏ភ្លឺស្វាងបំផុតក្នុងប្រវត្តិសាស្ត្រការទូតវៀតណ
(VOV) /  
|
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh |
VOV-កិច្ចព្រមព្រៀងក្រុងប៉ារីសស្ដីពីការបញ្ឈប់សង្គ្រាមបង្កើតសន្តិភាព
ឡើងវិញនៅវៀតណាមត្រូវបានចុះហត្ថលេខាមុននេះ៤០ឆ្នាំជាការចរចារយូ
បំផុតលំបាកស្មុគស្មាញបំផុតនិងជ័យជំនះដ៏ភ្លឺស្វាងបំផុតក្នុងប្រវត្តិសាស្ត្រ
ការទូតវៀតណាម។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh ក្នុងការឆ្លើយសម្ភាសរបស់អ្នកយកព័ត៌មាននៃវិទ្យុ
សម្លេងវៀតណាម។ តាមរដ្ឋមន្ត្រី Pham Binh Minh ថាសន្និសីទក្រុងប៉ារីសជា
ការតស៊ូដ៏អង់អាចក្លាហានដើម្បីបណ្ដាសិទ្ធិសារវន្តរបស់ប្រជាជាតិវៀតណាម។ និងកិច្ចព្រមព្រៀងក្រុងប៉ារីសជាឯកសារជាលាយល័ក្ខអក្សរកត្តិយុតលើគ្រប់ វិស័យគ្រប់គ្រាន់បំផុតទទួលស្គាល់បណ្ដាសិទ្ធិនោះ គឺឯករាជ្យឯកភាពបូរណៈភាពដែនដីរបស់វៀតណាម។
“ជ័យជំនះរបស់សន្និសីទប៉ារីសនិយាយដោយឡែកនិងការតស៊ូរបស់
ប្រជាជនវៀតណាមបានអះអាងសច្ចះធម៍ ប្រជាជាតិមួយទោះបីតូចខ្សោយ
ក្តីប៉ុន្តែជាមួយការខំប្រឹងប្រែងប្រយុទ្ធដើម្បីឯករាជ្យសេរីភាពសំរាប់ប្រជាជាតិ
ខ្លួន ប្រជាជាតិនោះនឹងឈ្នះរាល់កំលាំងឈ្លានពាន។ដូច្នេះសន្និសីទក្រុង
ប៉ារីសនិងកិច្ចព្រមព្រៀងក្រុងប៉ារីសជាការគាំទ្រដ៏ធំធេងរួមចំណែកដ៏សំខាន់
ទៅក្នុងការតស៊ូរួមរបស់ប្រជាជនពិភពលោកដើម្បីឯករាជ្យសេរីភាពសន្តិភាព
និងយុត្តិធម៍៕”
-VOV