|
គណៈប្រតិភូវៀតណាមបានចូលរួមការជួបសន្ទនា Shangri-La ១១ |
VOV- បណ្ដាបញ្ហក្ដៅគរកុករបស់ដំបន់អាស៊ី-ប៉ាស៊ីហ្វីក ដូចជាការអន្តរាគម
របស់មហាអំណាចសន្តិសុខសមុទ្រជាដើម ត្រូវបានលើកឡើងនៅសន្និសីទ ជាន់ខ្ពស់សន្តិសុខទ្វិបអាស៊ីលើកទី១១ (ការជួបសន្ទនា Shangri-La ១១) នា ថ្ងៃទី២មិថុនានៅប្រទេសសឹង្ហបុរី។ ឧត្តមសេនីយ៍ឯក បំរង Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមដែលដឹកនាំគណៈប្រតិភូវៀតណាមចូលរួមការជួបសន្ទនានេះ។ នៅជំនួបជាមួយរដ្ឋមន្ត្រីការពារ
ជាតិឥណ្ឌា A K Antony ដែលប្រព្រឹត្តទៅនោខាងក្រៅសន្និសីទ ឧត្តមសេនីយ៍
ឯកបំរង Nguyen Chi Vinh បានអះអាងឡើងវិញនូវទស្សនៈរបស់វៀតណាម គឺចង់ជំរុញទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រជាមួយឥណ្ឌាពិសេសគឺទំនាក់ទំនង
ការពារជាតិ។ ឧត្តមសេនីឯកបំរង Nguyen Chi Vinh ក៏បានស្នើឥណ្ឌាបន្តជួយ
ឧបត្ថម្ភវៀតណាមលើវិស័យការពារជាតិមួយចំនួនដូចជាបណ្ដុះបណ្ដាល ឧស្សាហកម្មការពារជាតិជាដើម។ រីឯ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា A K Antony បានលើកច្បាស់ថា ការបង្កើនទំនាក់ទំនងជាមួយវៀតណាមជាអាទិភាពក្នុងគោលនយោបាយឆ្ពោះទៅខាងកើតរបស់ឥណ្ឌា។លោកបានសំដែង
បំណងថាវៀតណាមនឹងបន្តគាំទ្រឥណ្ឌាលើបណ្ដាវេទិការពហុភាគី។
|
ឧត្តមសេនីយ៍ឯកបំរង Nguyen Chi Vinh បានអះអាងថា “សិទ្ធិអធិបតេយ្យភាពរបស់បណ្ដាប្រទេសនៅឆ្នេសមុទ្រចំពោះដំបន់សេដ្ឋកិច្ចផ្ដាច់មុខ(EEZ) ២០០mile ត្រូវបានគោរពជាដាច់ខាត” |
ក្នុងបណ្ដាការជួបសន្ទនា នៅខាងក្រៅពីការពិភាគ្សាបណ្ដាវិធានការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ គណៈប្រតិភូវៀតណាមនិងបណ្ដាប្រទេសក៏
ផ្លាស់ប្តូរទស្សនះអំពីស្ថានភាពដំបន់ ក្នុងនោះមានបញ្ហាសមុទ្រខាងកើតផង។ ព្រមព្រៀងជាមួយមតិរបស់បណ្ដាប្រទេស ប៉ុន្តែឧត្តមសេនីយ៍ឯកបំរង
Nguyen Chi Vinh បានអះអាងថា “សិទ្ធិអធិបតេយ្យភាពរបស់បណ្ដាប្រទេស នៅឆ្នេសមុទ្រចំពោះដំបន់សេដ្ឋកិច្ចផ្ដាច់មុខ(EEZ) ២០០mileត្រូវបាន
គោរពជាដាច់ខាត”៕