ការជួបសន្ទនាថ្នាក់ដឹកនាំសហជិពបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC។
VOV -  
(VOV) /  
|
ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំសហជីពនៃខឿនសេដ្ឋកិច្ចមួយចំនួនជាសមាជិកវេទិការ សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក (APEC)។ |
VOV-នារសៀលថ្ងៃទី៣កញ្ញានៅអាគារ Novo-Ogarovo ជាយក្រុងម៉ូស្គូ
ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំសហជីព
នៃខឿនសេដ្ឋកិច្ចមួយចំនួនជាសមាជិកវេទិការសហប្រតិបត្តិការសេដ្ឋកិច្ច
អាស៊ី-ប៉ាស៊ីហ្វីក (APEC)។ ប្រធានអគ្គសហព័ន្ធសហជីពវៀតណាម Dang
Ngoc Tung បានចូលរួមការជួបសន្ទនា។ ថ្លែងមតិនៅការជួបសន្ទនា
ប្រធានាធិបតី Putin បានអះអាងថា ជាមួយតួនាទីជាប្រទេសម្ចាស់ផ្ទះ APEC
លើកនេះ រុស្ស៊ីនឹងកត់សម្គាល់បណ្ដាមតិយោបល់និងពិគ្រោះរបស់មជ្ឈដ្ឋាន
ថ្នាក់ដឹកនាំសហជីព ដាក់ចូលរបៀបវារៈសំដៅលើកកំពស់ប្រសិទ្ធភាព ប្រភពពលករនៅបណ្ដាប្រទេសសមាជិក APEC តាមរយៈនោះកាត់បន្ថយអាត្រាបាត់អាជីពនិងបង្កើនការងារធ្វើសំរាប់ប្រជាជន។ តាមលោក Putin ថា
APEC កាន់តែមានអត្ថន័យសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃចំពោះខឿនសេដ្ឋកិច្ច
រុស្ស៊ីនិងតួនាទីម្ចាស់ផ្ទះឆ្នាំនេះនឹងនាំមកឲ្យប្រទេសនេះឱកាសថ្មីជាច្រើនដើម្បី
អភិវឌ្ឍន៍សេដ្ឋកិច្ចដំបន់ចុងបូព៌ា។ បណ្ដាប្រតិភូបានជូនឲ្យប្រធានាធិបតី Putin សេចក្តីថ្លែងការណ៍រួមរបស់អង្គការសហជីពបណ្ដាខឿនសេដ្ឋកិច្ចសមាជិក
ដើម្បីជូនឲ្យថ្នាក់ដឹកនាំ APEC នឹងប្រជុំចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩កញ្ញាខាងមុខ
នៅទីក្រុង Vladivostok-រុស្ស៊ី៕
VOV
-VOV