|
លោកស្រី Pham Chi Lan អ្នកជំនាញការសេដ្ឋកិច្ចបានចូលរួមការជួបសន្ទនា “សេដ្ឋកិច្ចបៃតង” |
VOV-ការជួបសន្ទនា “សេដ្ឋកិច្ចបៃតង-ទិសដៅអភីវឌ្ឍន៍ថ្មី”បានប្រព្រឹត្ត
ទៅនាថ្ងៃទី១៩មករានៅក្រុងហាណូយប្រមូលផ្ដុំពិភាគ្សាអំពីប្រធានបទបៃតង
ភាវូបនីយកម្មអង្គភាពអាជីវកម្មនៅវៀតណាមនិងមិត្តវ័យក្មេងក្នុងការកសាង
ខឿនសេដ្ឋកិច្ចបៃតង។
កម្មវិធីក៏មានការចែករំលែករបស់បណ្ដាមិត្តនិស្សិតអំពីរូបសណ្ឋានចីរភាពលើ
ពិភពលោក។ស្ដីអំពីតួនាទីរបស់សេដ្ឋកិច្ចបៃតងក្នុងដំណាក់កាលអភិវឌ្ឍន៍
សេដ្ឋកិច្ចនាបច្ចុប្បន្ន លោកស្រី Pham Chi Lan អ្នកជំនាញការសេដ្ឋកិច្ចបានចែក
រំលែកថា៖
“ក្នុងរយៈពេលខាងមុខយើងត្រូវសង្កត់ធ្ងន់ដល់សេដ្ឋកិច្ចបៃតង។ ដំបូង
បង្អស់ត្រូវសង្កត់ធ្ងន់ដល់បទដ្ឋានអំពីបរិស្ថានធ្វើយ៉ាងម៉េចដើម្បីការអភិវឌ្ឍន៍
មានការស្និទ្ធស្នាលជាមួយបរិស្ថាន។ ទីពីរគឺត្រូវផ្សាភ្ជាប់ជាមួយការសន្សំសំចៃ
ថាមពលក៏ដូចជាបណ្ដាធនធានធម្មជាតិផ្សេងៗ៕”