ការអនុវត្តពន្ធប្រឆាំងលក់បង្ខួចតំលៃចំពោះត្រីប្រារបស់វៀតណាមគឺគ្មានយុត្តិធម៍

        VOV-នាថ្ងៃទី២១មិនានៅសន្និសីទកាសែតប្រចាំរបស់ក្រសួងការបរទេស​
វៀតណាម ឆ្លើយសំណួរស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះការដែលនាពេលថ្មីៗ​នេះក្រសួងពាណិជ្ជកម្មអាមេរិកបានសំរេចចិត្តអនុវត្តកំរិតពន្ធប្រឆាំងលក់បង្ខួច​តំលៃខ្ពស់ជាងរាប់សិបដងបើប្រៀបនឹងកំរិតពន្ធមុននោះចំពោះមុខទំនិញត្រីប្រា
នាំចូលពីវៀតណាម លោក Luong Thanh Nghi អ្នកនាំពាក្សក្រសួងការ​បរទេស​វៀត
ណាម​បានលើកច្បាស់ថា៖

        “នេះជាសេចក្តីសំរេចចិត្តមួយគ្មានយុត្តិធម៍មិនបរានុម័ត។ យើងខ្ញុំបានអះអាង​
ជា​ច្រើនលើកច្រើនសារហើយថា​បណ្ដាអង្គភាពអាជីវកម្មវៀតណាមមិនលក់បង្ខួច
​តំលៃ​មុខ​ទំនិញត្រីប្រាក្លាសេក៏ដូចជាមុខទំនិញជលផលផ្សេងៗចូលក្នុងទីផ្សារ​
អាមេរិកនិង​ស្នើឲ្យក្រសួងពាណិជ្ជកម្មអាមេរិកមិនអនុវត្តពន្ធលក់បង្ខួចតំលៃចំពោះ​មុខទំនិញត្រីប្រានិងបណ្ដាផលិតផលជលផលផ្សេងៗរបស់វៀតណាម។ យើងខ្ញុំ​
ចាត់​ទុកថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវបានពិនិត្យមើលដោយ​
យុត្តិធម៍​បរានុម័ត​សមស្របជាមួយការកំណត់របស់អង្គការពាណិជ្ជកម្មពិភពលោក
សមស្រប​ជា​មួយស្មារតីសេរីភាពខាងពាណិជ្ជកម្មក៏ដូចជាទំនាក់ទំនងកំពុង​អភិវឌ្ឍន៍
ដ៏ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំងពីរ។”

ការអនុវត្តពន្ធប្រឆាំងលក់បង្ខួចតំលៃចំពោះត្រីប្រារបស់វៀតណាមគឺគ្មានយុត្តិធម៍  - ảnh 1
ការអនុវត្តពន្ធប្រឆាំងលក់បង្ខួចតំលៃចំពោះត្រីប្រារបស់វៀតណាមគឺគ្មានយុត្តិធម៍។

        ទាក់ទិនដល់បញ្ហានេះលោក Pham Minh Tuan អនុប្រធានអគ្គនាយកដ្ឋាន
​ជលផល​នៃ​ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានអះអាងថា វៀត​
ណាម​មានភស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញថា សេចក្តីសំរេចចិត្តមិនសម​ស្រប​
របស់​​ក្រសួង​​ពាណិជ្ជកម្មអាមេរិកអំពីកំរិតពន្ធប្រឆាំងលក់បង្ខួចតំលៃត្រីប្រា​របស់
​វៀតណាម។ លោក Pham Minh Tuan បានអះអាងថា៖

        “ទីមួយគឺឥណ្ឌនេស៊ីមានខឿនសេដ្ឋកិច្ចខុសប្លែកនឹងខឿនសេដ្ឋកិច្ចរបស់​វៀត​
ណាម។ ទី២គឺប្រព័ន្ធទិន្នន័យរបស់ឥណ្ឌូនេស៊ីដែលក្រសួងពាណិជ្ជកម្ម​អាមេរិក​
ប្រើ​ប្រាស់មិន​មែនជាទិន្នន៧យនៃផ្នែកចិញ្ចឹមត្រីរបស់ឥណ្ឌនេស៊ីទាំងស្រុងទេ។
ទី៣គឺ​មុខសញ្ញាត្រីរំអិល​របស់​ឥណ្ឌូនេស៊ីក៏ខុសប្លែកពីត្រីរំអិលរបស់វៀតណាម។​
នោះជា​មូលដ្ឋាន​ធ្វើឲ្យសេចក្តីសំរេចចិត្តនេះមិន​ត្រឹមត្រូវ​នោះជាសេចក្តីសំរេចចិត្ត
មិន​វិទ្យាសាស្ត្រនិងខ្វះ​មូលដ្ឋានជាក់ស្ដែង៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ