ប្រធានរដ្ឋបានទទួលជួបគណៈប្រតិភូអតីតយុទ្ធជនកំលាំងចំណាលនៅភាគទាំងបី

ប្រធានរដ្ឋបានទទួលជួបគណៈប្រតិភូអតីតយុទ្ធជនកំលាំងចំណាលនៅភាគទាំងបី - ảnh 1
ប្រធានរដ្ឋបានទទួលជួបគណៈប្រតិភូអតីតយុទ្ធជនកំលាំងចំណាលនៅភាគទាំងបី ភាគខាងជើង-ភាគកណ្ដាល-ភាគខាងត្រូង។


        VOV-រំលឹកខួបលើកទី៦៥ទិវាយុទ្ធជនពិការពលី(ទី២៧កក្កដា) នាព្រឹក
ថ្ងៃទី​១០​កក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម Truong Tan Sang បាន
​ទទួលជួប​សន្ទនាជាមួយគណៈប្រតិភូអតីតយុទ្ធជនកំលាំងចំណាលនៃភូមិ
ភាគ​ទាំង៣​ភាគខាង​ជើង-ភាគកណ្ដាល-ភាគខាងត្រូង។ រំជួលចិត្តចំពោះ
បណ្ដារឿង​និទានដ៏រំភើបចិត្តរបស់​បណ្ដាយុទ្ធជនចំណាលនៃភូមិភាគទាំង៣
ភាគខាងជើង-ភាគកណ្ដាល-ភាគខាងត្រូង ប្រធានរដ្ឋ Truong Tan Sang បាន
វាយតំលៃខ្ពស់​រាល់ស្នាដៃដ៏ត្រចះត្រចង់របស់​កំលាំង​ចំណាលបានរួមចំណែក
ដ៏ធំធេងទៅក្នុង​បុព្វ​ហេតុតស៊ូដណ្ដើមឯករាជ្យឯកភាពមាតុ​ប្រទេស​និងកសាង
ប្រទេសជាតិថ្ងៃនេះ។

        “រាល់ងនុស្សាវរីយ៍នេះបេញលេញចំពោះយើងខ្ញុំ ចំពោះប្រវត្តិសាស្ត្រ​
ប្រជាជាតិ​ ប្រវត្តិសាស្ត្រ​បក្ស កងទ័ពប្រជាជន ការតស៊ូរបស់ប្រជាជាតិ។​ការរួម​
ចំណែករបស់​កំលាំង​ចំណាលពិតជាគ្មានប៉ិកណានិយាយឲ្យអស់បានឡើយ។
ត្រូវអះអាងថា រាល់ការ​រួមចំណែករបស់សមមិត្តគឺធំធេងណាស់​ដ៏សែនសំខាន់​ចំពោះជោគជ័យនៃការតស៊ូ ពិសេសគឺការតស៊ូប្រឆាំងអណានិគមនិយកបារាំង
និង​ចក្រព័ទ​អាមេរិក៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ