|
កាំជ្រួចរុញ VEGA ផ្ទុកផ្កាយរណបស្រាវជ្រាវ VNRED Sat-1 របស់វៀតណាម (vov.vn) |
VOV-ស្ថាប័នអវកាសអ៊ឺរុប (ESA) និងក្រុមហ៊ុន Arianespace បានសំរេចចិត្តផ្អាកការបាញ់បង្ហោះកាំជ្រួចរុញ VEGA ផ្ទុកផ្កាយរណបស្រាវជ្រាវ VNRED
Sat-1 របស់វៀតណាមឡើងតារាវិថីដូចជាការគ្រោងទុកជាមុននាម៉ោង៩ព្រឹក
ថ្ងៃទី៤ឧសភាតាមម៉ោងវៀតណាម។ បណ្ឌិត Bui Trong Tuyen អនុប្រធាន
វិទ្យាស្ថានបច្ចេកវិជ្ជាអវកាស ប្រធានគណៈកម្មាការគ្រប់គ្រងគំរោងការផ្កាយរណបតូចបណ្ឌិតសភាវិទ្យាសាស្ត្របច្ចេកវិជ្ជាវៀតណាមបានឲ្យដឹងថា៖
“លក្ខណៈបច្ចេកទេសទាំងអស់ឆ្លើយតបយ៉ាងពេញលេញនូវលក្ខណៈ
ដើម្បីបាញ់បង្ហោះ។ មូលហេតុតែមួយគត់ត្រូវផ្អាតគឺថ្ងៃនេះអាកាសធាតុ
អាក្រក។ តាមគំរោងបច្ចេកទេសនោះ គឺផ្កាយរណបត្រឹមតែយឺតតែមួយថ្ងៃ។
ប៉ុន្តែប្រសិនបើអាកាសធាតុមិនបានធានានោះការផ្អាកអាចអូសបន្លាយថែម
ទៀត៕”