|
ពិធីផ្តាច់ភ្លើងដើម្បីជ្រោមជ្រែងម៉ោងផែនដីនៅវៀតណាម |
លោកនាកនាងជាទីមេត្រី! ពីម៉ោង ២០ និង ៣០ នាទី ដល់ម៉ោង ២១ និង ៣០ នាទី នា
ថ្ងៃទី ៣១ មិនា នៅ ទីលានបដិវត្តខែសីហានៅទីក្រុងហាណូយ ប្រព្រឹត្តទៅពិធីផ្តាច់ភ្លើង ដើម្បីជ្រោមជ្រែងម៉ោងផែនដី ជាមួយសាររួម “ខ្ញុំនិងមិត្តភ័ក្តចុរធ្វើសកម្មភាព”។ វិថីបុរាណ
Hoi An តំណាងឲ្យភាគកណ្ដាលវៀតណាម និងទីក្រុងហូជីមិញ គឺតំណាងឲ្យតំបន់ភាគ
ខាងត្បូង វៀតណាមក៏ចូលរួមជ្រោមជ្រែងព្រឹត្តិការនេះដែរ។
គិតដល់ឥឡូវនេះ បានមានខេត្តក្រុងចំនួន ៤៧ ក្នុងទូទាំងប្រទេស ដែលបានចុះឈ្មោះ ចូលរួមនិងជ្រោមជ្រែងចលនាម៉ោងផែនដី។ នៅទីក្រុងហាណូយ ការអនុវត្តចលនា
ម៉ោងផែនដី ដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី ៣១ មិនា នឹងមានបណ្ដាសកម្មភាព ដូចជា៖ ការប្រើប្រាសថាមពលបង្កើតឡើងវិញ សន្សំសំចៃថាមពល ដើម្បីចែករំលែកបណ្ដាស កម្មភាពមានផលប្រយោធន៍ឲ្យបិរស្ថាន។
ខេត្ត Yen Bai ភាគខាងជើងវៀតណាម បានរៀបចំផ្សព្វផ្សាយអំពាវនាវ បណ្ដាអង្គភាព
អាជីវកម្ម រោងចក្រ សន្សំសំចៃអគ្គីស្នីនិងឥន្ធនះ។ នាយករងនាយកដ្ឋានឧស្សាហ
ពាណិជ្ជកម្មខេត្ត Yen Bai លោក Nguyen Van Thuc បានឲ្យដឹងថា៖
“ចូលរួមអនុវត្តម៉ោងផែនដី យើងខ្ញុំចលនាប្រជាជននៅក្នុងបណ្តាអង្គភាព អាជីវកម្ម អនុវត្តល្អបទបញ្ជាសន្សំសំចៃអគ្គីសនីរបស់ខែត្រ របស់មជ្ឈឹម រួសហការជាមួយ
សាព័ត៏មាន វិទ្យុដើម្បីឃោសនាប្រជាជនចូលរួមការផ្តាច់អគ្គីសនីក្នុង១ម៉ោងក្នុង
យុទ្ធនាការម៉ោងផែនដី។ខ្ញុំជឿជាក់ថា៖ឆ្នាំនេះចំនួនមនុស្ស ដែលចូលរួម ម៉ោងផែន ដីនឹងច្រើនជាងបណ្តាឆ្នាំមុនៗ។”
នៅខែត្រ Phu Yen ជួយជ្រោមជ្រែងចំពោះម៉ោងផែនដីព្រឹកថ្ងៃទី៣១មិនាជន
ស្មគ្រចិត្តចំនួនជិត ៣០០នាក់បានចូលរួមពិភាគ្សាអំពីចំណេះដឹងធ្វើយ៉ាងម៉េចដើម្បីប្រើប្រាសថាមពលអគ្គីសនីប្រកបដោយមានប្រសិទ្ធភាព សន្សំសំចៃថាមពលប្រកបដោយសមហេតុសមផល ធ្វើសកម្មភាពការពារបរិស្ថាន
រួមជាមួយវៀតណាម ថ្ងៃទី៣១មិនា ចំម៉ោង ២០នឹង៣០នាទី មានទីក្រុង
ប្រមាណ៦០០០របស់ប្រទេសនឹងតំបន់ដែនដីចំនួន ១៤៧ លើសកលលោកនឹង
ផ្តាច់អគ្គីសនីដើម្បីជួយជ្រោមជ្រែងចំពោះសេចក្តីអំពាវនាវម៉ោងផែនដី។ក្នុងឪកាសនេះអគ្គលេខាធិការអង្គការសហប្រជាជាតិ Bankimoon បានចេញផ្សាយសារដោយអំពាវនាវដល់ប្រជាជនលើទូទាំងពិភពលោកនឹងអអ្គការអន្តរជាតិសកម្មជួយជ្រោមជ្រែងចំពោះម៉ោងផែនដី ២០១២ ដោយសកម្មភាពជាក់ស្តែងដើម្បីការពារផែនដីបៃតងរបស់យើង៕