ពិធីផ្តាច់ភ្លើងដើម្បីជ្រោមជ្រែងម៉ោងផែនដីប្រព្រឹត្តិទៅនៅវៀតណាមជាមួយការចូលរួមរបស់មនុស្សរាប់ពាន់នាក់

នាម៉ោង ៨និង៣០នាទី យប់ថ្ងៃទី៣១ មិនា យុទ្ធនាការម៉ោងផែនដី ជាមួយសារ៖ ខ្ញុំនិង​មិត្ត ចូររួមគ្នាធ្វើសកម្មភាព សំដៅ អំពាវនាវបណ្ដាផ្នែក អង្គភាពអាជីវកម្ម ស្ថាប័ន ​អង្គការ និងប្រជាជនទាំងមូល ចូលរួម ធ្វើសកម្មភាព ទប់ទល់នឹងការប្រែប្រួល​អាកាសធាតុ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ជាមួយការចូលរួមរបស់​មនុស្សរាប់ពាន់នាក់។

ពិធីផ្តាច់ភ្លើងដើម្បីជ្រោមជ្រែងម៉ោងផែនដីប្រព្រឹត្តិទៅនៅវៀតណាមជាមួយការចូលរួមរបស់មនុស្សរាប់ពាន់នាក់ - ảnh 1
ពិធីផ្តាច់ភ្លើងដើម្បីជ្រោមជ្រែងម៉ោងផែនដីប្រព្រឹត្តិទៅនៅវៀតណាមជាមួយការចូលរួមរបស់មនុស្សរាប់ពាន់នាក់(http://vnexpress.net)

ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រី ក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Hoang Quoc Vuong បានសង្កត់ធ្ងន់ថា៖

 ​          “ដើម្បីយុទ្ធនាការម៉ោងផែនដី ឆ្នាំ 2012 មិនគ្រាន់តែជាសកម្មភាព ក្នុងរយះ​ពេល 60 នាទី ប៉ុណ្ណោះទេ ថែមទាំងជា សកម្មភាព ក្នុងរយះពែល 365ថ្ងៃ​ របស់ឆ្នាំ 2102  យើង ចូររួមគ្នា អះអាងជាមួយ ពិភពលោកទាំងមូលថា៖ ​ប្រជាជនវៀតណាមមាន​ការទទួលខុសត្រូវ និងសន្យា ការពារបរិស្ថាន​ពិភពលោកទាំងមូល​ សន្សំសំចៃ និងប្រើប្រាស់ប្រភពថាមពល ​ប្រកប​ដោយ​មានប្រសិទ្ធភាព នៅក្នុងនាបច្ចុប្បន្ន និង​អនាគត

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ