|
បណ្ឌិត Bonnie Glasser:ចិនត្រូវដាក់ខ្លួនក្នុងស្ថានភាពរបស់ប្រទេសផ្សេងៗ
ដើម្បីមានសកម្មភាពសមស្របនៅដំបន់សមុទ្រខាងកើត។ |
VOV-ចិនត្រូវដាក់ខ្លួនក្នុងស្ថានភាពរបស់ប្រទេសផ្សេងៗដើម្បីមាន
សកម្មភាពសមស្របនៅដំបន់សមុទ្រខាងកើត។ សិក្ខាសាលា “សមុទ្រខាង
កើតនិងអាស៊ី-ប៉ាស៊ីហ្វិកក្នុងដំណាក់កាលស្វែងរកដំណោះស្រាយដើម្បីដោះ
ស្រាយជំលោះ” ដោយមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS)
រៀបចំនៅរដ្ឋធានីវ៉ាស៊ីងតោនបានឈានចូលថ្ងៃធ្វើការទី២។ ព្រឹទ្ធសមាជិក
អាមេរិក Joe Liberman បានមានបទថ្លែងមតិចាត់ទុកថា អ្វីៗដែលកំពុងប្រព្រឹត្ត ទៅនៅដំបន់សមុទ្រខាងកើតមិនត្រឹមតែជិះឥទ្ធិពលដល់អាមេរិកប៉ុណ្ណោះទេ ថែមទាំងសកលលោកទាំងមូលទៀតផង។ គោលនយោបាយរបស់ចិននៅដំបន់ សមុទ្រខាងកើតខ្វះមូលដ្ឋានច្បាស់លាស់យោងទៅតាមច្បាប់អន្តរជាតិបណ្ដាល ការសង្ស័យនិងអាចនាំមកការគិតគូរខុសឆ្គង។ នេះក៏ជាប្រការធ្វើឲ្យចិនអាចត្រូវ ឯកកោពីមួយថ្ងៃទៅមួយថ្ងៃក្នុងដំបន់ក៏ដូចជាលើពិភពលោក។ ព្រឹទ្ធសមាជិក
អាមេរិក Joe Liberman បានព្រមានថា៖
“ខ្ញុំពិតជាព្រួយបារម្មណ៍អំពីអកប្បកិរិយារបស់ចិននៅដំបន់សមុទ្រខាងកើត។ ការទាមទាលើក្របខ័ណ្ឌទូលាយពេករបស់ចិនបានបណ្ដាលការព្រួយបារម្មណ៍
ក្នុងដំបន់និងចាប់បង្ខំប្រទេសផ្សេងៗដូចជាវៀតណាម ហ្វីលីពីននាពេលជិតៗនេះ
ត្រូវពង្រឹងបន្ថែមការប្រកាសអធិបតេយ្យភាពរបស់ខ្ឡួន។”
|
ព្រឹទ្ធសមាជិកអាមេរិក Joe Liberman |
ឆ្លើយសំណួររបស់អ្នកយកព័ត៌មាន ព្រឹទ្ធសមាជិកអាមេរិក Joe Liberman បាន
លើកមតិថា៖
“ការទាមទាអធិបតេយ្យភាពរបស់ចិននៅដំបន់សមុទ្រខាងកើតទូលាយពេក ធ្វើឲ្យប្រទេសផ្សេងៗត្រូវធ្វើសកម្មភាព។ នោះក៏ជាមូលហេតុដែលខ្ញុំសង្ឃឹមថា ចិនត្រូវបញ្ឈប់និងគ្មានបន្ថែមសកម្មភាពណាមួយទៀតទើបជួយដោះស្រាយបានជំ
លោះនេះ។”
ព្រឹទ្ធសមាជិកអាមេរិក Joe Liberman ចាត់តុកថា សកម្មភាពមួយក្នុងចំណោម សកម្មភាពសំខាន់ៗនឹងរួមចំណែកដោះស្រាយស្ថានភាពតានតឹងនៅសមុទ្រខាង
កើតគឺ អាមេរិកត្រូវអនុម័ត្តលើអនុសញ្ញាច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ យ៉ាងឆាប់រហ័ស។។ ទន្ទឹមនឹងនោះបណ្ឌិត Bonnie Glasser អ្នកជំនាញការអំពីទ្វិប អាស៊ីរបស់មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) អាមេរិកបាន
ស្នើរថា៖
“ចិនត្រូវរៀនរបៀបដាក់ខ្លួនក្នុងស្ថានភាពរបស់ប្រទេសផ្សេងៗ។ ចិនមិនអាច បោះចោលយ៉ាងងាយស្រួលរាល់ការព្រួយបារម្មណ៍នៃប្រទេសនានា ប្រការនេះពិតជាមិនម៉ែនជាផលប្រយោជន៍របស់ចិន៕”