វៀតណាមជួយជ្រោមជ្រែងទិវាឧតុនិយមពិភពលោក

វៀតណាមជួយជ្រោមជ្រែងទិវាឧតុនិយមពិភពលោក - ảnh 1
ពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាឧតុនិយមពិភពលោក (ទី២៣មិនា)

VOVworld-ពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាឧតុនិយមពិភពលោក (ទី២៣មិនា) រៀបចំដោយក្រសួងធនធាននិងបរិស្ថានវៀតណាមបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី​២៣មិនានៅក្រុងហាណូយ។ ប្រធានបទនៃទិវាឧតុនិយមពិភពលោកឆ្នាំ២០១២​ត្រូវបានអង្គការឧតុនិយមពិភពលោកជ្រើសរើសជា “បង្កើនកំលាំងពលំសំរាប់​
អនាគត​ដោយព័ត៌មានអាកាសធាតុ និងទឹក” ជាក់ស្តែងគឺធ្វើឲ្យច្បាស់នូវ​ផល​ប្រយោជន៍ដោយព័ត៌មានអាកាសធាតុនិងទឹកនាំមកសំរាប់បណ្ដាផ្នែកសេដ្ធកិច្ច​
សង្គម។ ថ្លែងមតិនៅពិធីទិវាឧតុនិយមពិភពលោក អនុរដ្ធមន្ត្រីក្រសួងធនធាននិង​បរិស្ថានវៀតណាម Tran Hong Ha បានលើកច្បាស់ថា៖ “ក្នុងសារក្នុងឪកាសទិវាឧតុនិយមពិភពលោកឆ្នាំ២០១២ អង្គការឧតុនិយម
ជលសាស្ត្រ​ពិភពលោកបានសង្កត់ធ្ងន់ថា កាត់បន្ថយមហន្តរាយដោយគ្រោះ
ធម្មជាតិ​ជា​ភារកិច្ចអាទិភាពជួរមុខ។ ខ្ញុំអំពាវនាវអង្គការអន្តរជាតិ រដ្ធាភិបាល
បណ្ដាប្រទេស​បន្តរួមជាមួយវៀតណាមបើកទូលាយកិច្ចសហប្រតិបត្តិការ
អន្តរជាតិក្នុងបណ្ដា​វិស័យប្រែប្រួលអាកាសធាតុនិងឧតុនិយមជលសាស្ត្របន្ត ជួយឧបត្ថម្ភវៀតណាម​ទំនើបភាវូបនីយកម្មបច្ចេកវិទ្យាព្យាករណ៍និងទប់ទល់ នឹងការប្រែប្រួលអាកាស​ធាតុ។ វៀតណាមនឹងធ្វើអស់ពីកំលាំងកាយចិត្តដើម្បី សំរេចកាព្វកិច្ចនិងការទទួល​ខុសត្រូវយ៉ាងពេញលេញជាមួយតួនាទីជាសមាជិក របស់អង្គការឧតុនិយមជលសាស្ត្រពិភពលោក៕”
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ