វៀតណាមនឹងបង្កើតមជ្ឈមណ្ឌលបច្ចេក​ វិទ្យាព័ត៌មានយកឈ្មោះ Bangalore

វៀតណាមនឹងបង្កើតមជ្ឈមណ្ឌលបច្ចេក​ វិទ្យាព័ត៌មានយកឈ្មោះ Bangalore   - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Thien Nhan

VOV-ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឥណ្ឌា នាថ្ងៃទី
២៦មិនា នៅទីក្រុង Bangalore ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Thien Nhan
និង​ក្រុមការងាររដ្ឋាភិបាលវៀតណាមបានមកជួបសំដែងការគួរសមលោក
Bhardwaj ទេសាភិបាលរដ្ឋ Karnataka។ នៅពិធីទទួលជួបសន្ទនា ឧបនាយក
រដ្ឋមន្ត្រី Nguyen Thien Nhan បានឲ្យដឹងថា​វៀតណាមនឹងបង្កើតមជ្ឈមណ្ឌល
បណ្ដុះបណ្ដាល បច្ចេកវិទ្យា​ព័ត៌មាន​យកឈ្មោះ Bangalore។​សំដែងនូវការគាំទ្រខ្ពស់ ចំពោះរាល់សំណើរសហប្រតិបត្តិការ​ របស់រដ្ឋាភិបាលវៀតណាមក្នុងវិស័យ
បច្ចេកវិទ្យាព័ត៌មាន ទេសាភិបាលរដ្ឋ Karnakata បានឲ្យដឹងថានឹងបង្កលក្ខណៈ
និងលើកទឹកចិត្តបណ្ដា​អង្គភាពអាជីវកម្មឥណ្ឌានៅ Karnakata វិនិយោគចូល
មកវៀតណាម។ ទន្ទឹមនឹងនោះបង្កើនកិច្ចសហប្រតិបត្តិការរវាង​បណ្ដា សកលវិទ្យាល័យនិងវិទ្យាស្ថានស្រាវជ្រាវនៅ Karnakata ជាមួយ​បណ្ដា​សកលវិទ្យាល័យនិងវិទ្យាស្ថានស្រាវជ្រាវនៅវៀតណាម៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ